Connect with us

សេដ្ឋកិច្ច

ក្រុម​ហ៊ុន​ហេដ្ឋារចនា​សម្ព័ន្ធ​ I Squared សម្លឹង​​វិនិយោគ​ ៥ ប៊ីលាន​ដុល្លារ​នៅ​អាស៊ីប៉ាស៊ីហ្វិក​

បានផុស

នៅ

​ក្រុម​ហ៊ុន​​វិនិយោគ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​សកល​​​ I Squared Capital ​កំពុ​ង​សម្លឹង​​មើល​ការ​បណ្តាក់​ទុន​ចំនួន​ ៥​ ប៊ីលាន​ដុល្លារ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ពី​ឆ្នាំ​ ២០២៥-២០២៧​ ខណៈ​ក្រុម​ហ៊ុន​អាមេរិក​មួយ​នេះ​ស្វែង​រក​ការ​ស៊ក​ខ្លួន​ចូល​វិស័យ​រីក​ចម្រើន​រហ័ស​ផ្សេង​ៗ​ក្នុង​​តំបន់​​ រួម​ទាំង​​​​ថាមពល​កកើត​ឡើង​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ បាន​រាយការណ៍​ដោយ​ស្រង់​សម្ដី​សហប្រធាន​ក្រុម​ហ៊ុនលោក​​ ​ ​​ Harsh Agrawal ដែល​បាន​និយាយ​ថា​ ក្រុម​ហ៊ុន​ I Squared ដែល​មា​ន​ទ្រព្យ​សម្បត្តិ​ ៣៨ ប៊ីលាន​ដុល្លារ​ទូទាំង​ពិភព​លោក​ នឹង​បញ្ចេញ​ថវិកា​ពី​មូលនិធិ​សកល​ ១៥ ប៊ីលាន​ដុល្លារ​ និង​​មូលនិធិ​កំណើន​​ទីផ្សារ​​ ២ ប៊ីលាន​ដុល្លាររបស់​ខ្លួ​ន​ ​ដែល​រៃ​ប្រមូល​បាន​ក្នុង​ឆ្នាំ​ ២០២២​។ ​

ការ​ពង្រីក​ការ​​វិនិយោគ​នៅ​​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​​ គូស​បញ្ជាក់​ពីកំណើន​​ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​​​លើ​​ទ្រព្យ​​​ហេដ្ឋា​រចនា​សម្ព័ន្ធ​សកម្ម​នៅ​ទូទាំង​តំបន់​ ​ខណៈ​តំបន់​នេះកាន់​តែ​​សម្បូរ​ទីក្រុង​ មានកំណើន​លើ​​តម្រូវ​ការថាមពល​ ​ហើយ​​​ចំនួន​ប្រជាជនក៏​​កាន់​តែ​សម្បូរ​បែប​ និង​បំពាក់​ដោយ​ប្រព័ន្ធ​​ឌីជីថល​​។​​

លោក​ថ្លែង​ប្រាប់​ Agrawal យ៉ាង​ដូច្នេះថា​៖ «​​ពេល​យើង​ក្រឡេក​មើល​រយៈ​ពេល​ ៣ ទៅ ៤ ឆ្នាំ​ខាង​មុខ​ ​​យើង​ឃើញ​ថា​ ទីផ្សារ​នេះ​(នៅ​អាស៊ី​ប៉ាស៊ីហ្វិក​)មាន​លក្ខណៈ​ល្អប្រសើរ​​ ​​កំណើនសេដ្ឋកិច្ច​​ខ្ពស់​ ​​កំណើន​​តម្រូវការ​​មក​ពី​​​​​​អ្ន​ក​ប្រើប្រា​ស់​នៅ​​​អាស៊ី​រីក​លូត​លាស់​​​​​​ និង​​កំណើន​នៃ​​ក្រុម​វណ្ណៈ​កណ្តាល​ជាដើម​»។

ការ​វិនិយោគ​លើ​​​​​ថាម​ពល​ខ្យល់​ និង​ថាម​ពល​ពន្លឺ​ព្រះអាទិត្យ​​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ​រំពឹង​ថា​នឹង​កើន​ឡើង​ទ្វេ​ដង​ដល់​ ១,៣ ទ្រីលាន​ដុល្លារ​ក្នុង​​ទសវត្សរ៍​ឆ្នាំ​ ២០២០​ ​បើ​ធៀប​នឹង​ទសវត្សរ៍​ឆ្នាំ​ ២០១០​។  ​​នេះ​បើ​យោង​តាម​​ក្រុម​ហ៊ុន​​ប្រឹក្សា​យោបល់​ Wood Mackenzie​ ​។

ក្រៅ​ពី​ថាមព​ល​កកើត​ឡើង​វិញ​ ក្រុម​ហ៊ុន​ I Squared ​គ្រោង​នឹង​ផ្តោត​លើ​វិស័យ​នានា​ រួម​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​ ការ​ដឹក​ជញ្ជូន​ និង​ភស្តុភារ​ ព្រម​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បរិស្ថាន​ផង​ដែរ​។​ បើ​តាម​លោក​ Agrawal ​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ នឹង​មើល​ទៅ​លើ​ទំហំ​កិច្ច​ព្រម​ព្រៀង​ពី​ ១៥០លាន​ដុល្លារ​ ដល់​ ៥០០ លាន​ដុល្លារ​ជា​មធ្យម​។  ​

សហប្រធាន​ក្រុ​មហ៊ុន​ដដែល​​បន្ត​ថា​ ក្រុមហ៊ុន​ I Squared ​ដែល​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សកម្ម​ធំ​បំផុត​​១​​ក្នុង​តំបន់​រួច​ហើយ​នោះ​ ​​គ្រោង​នឹង​បើក​ការិយាល័យ​ថ្មី​នៅ​ទីក្រុង​សេអ៊ូល​នៅ​ឆ្នាំ​នេះ ​ដោយ​បន្ថែម​វត្តមាន​ការិយាល័យ​ចាស់​ៗ​ដូច​ជា​នៅ​សិង្ហបុរី​ ញូវដេលី​ ស៊ីដនី​ និ​ង​តៃប៉ិ​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម