Connect with us

សេដ្ឋកិច្ច

ធនាគារពិភពលោកអនុម័តឥណទាន ៤០លានដុល្លារអាមេរិកសម្រាប់គម្រោងបង្កើនជំនាញដល់​​កម្ពុជា​

បានផុស

នៅ

​ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៣៣ ០០០នាក់នឹងទទួលបានការកែលម្អ​ការ​បណ្តុះបណ្តាល​ជំនាញ​ និងសេវាកម្មទីផ្សារការងារ បន្ទាប់ពីក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកកាលពី​ថ្ងៃព្រហស្បតិ៍​ បាន​អនុម័ត​​​ឥណទានតម្លៃ ៤០លានដុល្លារអាមេរិកដល់ប្រទេស​កម្ពុជាលើគម្រោងជំនាញសម្រាប់ទទួល​បាន​ការងារកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកកាលពីថ្ងៃទី២៤ ខែឧសភានេះ ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក(IDA)នេះ សំដៅ​លើកកម្ពស់គុណភាព និងជំនាញ​ពាក់​ព័ន្ធ​ការងារ​នៅ​ក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស និងជួយ​បង្កើនលក្ខណៈសម្បត្តិ​ទទួល​បាន​ការងារ និងរកប្រាក់ចំណូលបាន​របស់កម្មករ។

«ឥណទាន​នេះ​​នឹងជួយ​ទ្រទ្រង់​ដល់គម្រោង “ជំនាញសម្រាប់ទទួល​បាន​ការងារកាន់តែប្រសើរ”​ (Skills for Better Jobs) ដែលធ្វើ​ការ​ពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរកការងារធ្វើ, និងធ្វើ​ការ​​ពាក់​ព័ន្ធ​ជាមួយនិយោជកឱ្យ​បាន​កាន់តែប្រសើរនៅក្នុង​ការ​រៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល»។ នេះបើយោងតាមធនាគារដដែល។

គម្រោងនេះមាន​រយៈពេលប្រាំឆ្នាំ ​​ត្រូវ​បាន​រៀបចំឡើងដើម្បីជួយកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ច​របស់​ខ្លួន​នៅ​តាម​វិស័យ​នានា ដែលទាមទារឱ្យមានជំនាញកម្រិត​មធ្យមថែម​ទៀត។ គម្រោង​នេះ​នឹងអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា​នៅពេល​កម្ពុជាខិតខំ​បោះជំហានឈានឡើង​​នៅ​ក្នុង​​ខ្សែចង្វាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ការបង្កើនជំនាញកម្លាំងពលកម្មបច្ចុប្បន្ន និងនាពេលខាងមុខនឹងក្លាយជាកិច្ច​ការ​គន្លឹះមួយ សម្រាប់​ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងកាន់តែប្រសើរឡើង និងឆ្លើយតបបាន​កាន់​តែល្អ​ទៅនឹងតម្រូវការរបស់និយោជក។ 

លោក​ស្រី​​មាន​ប្រសាសន៍ទៀតថា៖ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលឆ្លើយតបបាន​ទៅ​នឹងតម្រូវការ បន្ថែមដោយការបណ្តុះបណ្តាលជំនាញ ដូចជា ជំនាញឌីជីថល និងជំនាញឥរិយាបទ ជាដើម អាចជួយប្រទេសកម្ពុជាក្នុងការឈានទៅ​សម្រេចគោលបំណងរបស់ខ្លួនបាន»។

ធនាគារពិភពលោកបានលើកឡើងថា សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ​នេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់​ចូល​ទីផ្សារលោកខាងលិច ដែល​បានជួយប្រទេសនេះក្នុង​ការ​ទាក់ទាញការវិនិយោគផ្ទាល់​ពីក្រៅ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការងារនៅ​តែមានកម្រិតទាប ក្នុង​នោះ ៩៨%​នៃការងារនៅក្នុងប្រទេសសុទ្ធ​តែ​ជា​ការងារ​មានជំនាញទាប ហើយក្នុងនោះ​ទៀត ​មួយ​ផ្នែក​ធំគឺជា​ការ​ងារ​ក្រៅ​ប្រព័ន្ធផ្លូវការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ៣០ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម១ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម