Connect with us

សេដ្ឋកិច្ច

ការ​នាំ​ចេញ​របស់​ថៃ​ស្ទុះ​ងើប​ឡើង​វិញ​ ក្នុង​​កំណើន​ ៦,៨ ភាគរយ​នៅ​ខែ​មេសា​

បានផុស

នៅ

ការ​នាំ​ចេញ​របស់​ប្រទេស​​ថៃ​បាន​ស្ទុះ​ងើប​ឡើង​វិញ​ក្នុង​ខែ​មេសា ដោយ​សារ​​​ការ​ធូរ​ស្បើយ​នៃ​សេដ្ឋកិច្ច​ពិភព​លោក​ និង​ការ​ថយ​ចុះ​នៃ​អត្រា​អតិផរណា​ជា​មធ្យម​នៅ​ទូទាំង​ពិលោក​ ក្រោយ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដល់​ ១០,៩ ភាគរយ​កាល​ពី​ខែ​មីនា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។ ​​ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​បញ្ចេញ​ទិន្នន័យ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​នាំ​ចេញ​ផ្អែក​លើ​គយ​ បាន​កើន​ឡើង​ ៦,៨ ភាគរយ​ក្នុង​ខែ​មេសា​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ស្មើ​នឹង​ ២៣,៣ ប៊ីលាន​ដុល្លារ​ ខណៈ​​ការ​នាំ​ចេញ​ក្នុង​វិស័យ​ជាក់​ស្តែង​ (​មិន​រាប់​បញ្ចូល​មាស​ ផលិត​ផល​ដែល​ទាក់​ទង​នឹង​ប្រេង​ និង​អាវុធ​)​ បាន​កើន​ឡើង​ ១១ ភាគរយ​។ ​ផលិតផល​កសិកម្ម​ កសិកម្ម​ឧស្សាហកម្ម​ និង​ឧស្សាហកម្ម​ សុទ្ធ​តែ​​កើន​ឡើង​លើ​ការ​នាំ​ចេញ​។  

ចំណែក​ឯ​​ការ​នាំ​ចូល​វិញ​ ​បាន​កើន​ឡើង​ ៨,៣ ភាគរយ​ ក្នុង​ខែ​មេសា​ ​​ស្មើ​នឹង​ ២៤,៩ ប៊ីលាន​ដុល្លារ​ ដែល​បណ្ដាល​ឱ្យ​មាន​​ឱនភាព​ពាណិជ្ជកម្ម​ប្រចាំ​ខែ​ ចំនួន​ ១,៦៤ ប៊ីលាន​ដុល្លារ​។  

សម្រាប់​រយៈ​ពេល​​៤​ខែ​ដំ​បូង​នៃ​ឆ្នាំ​ ២០២៤​ ​ការ​នាំ​ចេញ​របស់​ថៃ​​បាន​កើន​ឡើង​ ១,៤ ភាគរយ​ ស្មើ​នឹង​ ៩៤,៣ ប៊ីលាន​ដុល្លារ​ ខណៈការ​​នាំ​ចូល​​កើន​ឡើង​ ៤,៩ ភាគរយ​ ស្មើ​នឹង​ ១០០ ប៊ីលាន​ដុល្លារ​ បណ្ដល​ឱ្យ​មាន​​ឱនភាព​ពាណិជ្ជកម្មជាង​​ ៦ ប៊ីលាន​ដុល្លារ​។  ​

​​អគ្គនាយក​នៃ​ការិយាល័យ​គោល​នយោបាយ​ និង​យុទ្ធ​សាស្ត្រ​ពាណិជ្ជកម្ម​ថៃ លោក​ Poonpong Naiyanapakorn ​ បាន​ចាត់​ទុក​ការ​កើន​ឡើង​​នៅ​ខែ​មេសា​ថា​មក​ពី​ការ​ធូរ​ស្រាល​នៃ​​​អតិផរណា​ក្នុង​ចំណោម​​ប្រទេស​ដៃគូ​​ពាណិជ្ជកម្ម​ បើ​ធៀប​នឹង​ឆ្នាំ​មុន​ ការ​ពង្រីក​​ផលិតកម្ម​ឧស្សាហកម្ម​នៅ​ទូទាំង​ពិភព​លោក​ ដោយ​សារ​ការ​បញ្ជា​ទិញ​កើន​ឡើង​ និង​តម្រូវការ​ផលិតផល​កសិកម្ម​ដែល​ជំរុញ​ដោយ​ការ​កើន​ឡើងតម្លៃ​​ទីផ្សារ​ពិភព​លោក​​។ ​

លោក​​បន្ត​​​ថា​​​៖​ «​​និន្នាការ​​នេះ​ ​​​​រំពឹង​​ថា​​នឹង​​បន្ត​​កើន​ឡើង​​ក្នុង​​ខែ​ឧសភា​ ជា​​ពិសេស​​ការ​​នាំ​​ចេញ​​ផ្លែ​​ឈើ​ ​ព្រោះ​​​វា​​ជា​​រដូវ​​សម្រាប់​​ទុរេន​​»​។

លោក​ Poonpong បាន​គូស​បញ្ជាក់​ទៀត​ថា​៖ «​និន្នាការ​នាំ​ចេញ​សម្រាប់​ត្រីមាស​ទី​២ រំពឹង​នឹង​កើន​ឡើង​​ ០,៨១​ ភាគរយ​ ​​​ហើយ​ក្រសួង​ពាណិជ្ជកម្ម​រក្សា​គោលដៅ​នាំ​ចេញ​របស់​ខ្លួន​នៅ​កម្រិត​ ១-២ ភាគរយ​ ដោយ​មើល​ឃើញ​ពី​​ភាព​តាន​តឹង​ភូមិ​សាស្ត្រ​នយោបាយ​នៅ​មជ្ឈិម​បូព៌ា​ជា​ដើម​»។  

បើ​តាម​មន្រ្តី​ដដែល​ កត្តា​ហានិភ័យ​ដែល​ដាក់​សម្ពាធ​លើ​ការ​រំពឹង​ទុក​នៃ​ការ​នាំ​ចេញ​ រួម​មាន​លក្ខខណ្ឌ​អាកាស​ធាតុ​ក្តៅ​ និង​ស្ងួត​របស់​ប្រទេស​ថៃ​ ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​ និង​ជប៉ុន​ និង​ជម្លោះ​នៅ​មីយ៉ាន់ម៉ា​ជាដើម​។  ​

ចំណែក​ឯ​​លោក​ Chaichan Chareonsuk ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​ដឹក​ជញ្ជូន​ជាតិ​ថៃ​ (TNSC) វិញ​ បាន​ប្រាប់​បាងកកប៉ុស្តិ៍​ថា​ ​​ការ​នាំ​ចេញ​របស់​ថៃ​ក្នុង​ត្រី​មាស​ទី​ ២​ ​​រំពឹង​​នឹង​កើន​ឡើង​ ១ ភាគរយ​ ដោយ​សារ​​អង្ករ​ កៅស៊ូ ​គ្រឿង​បន្លាស់​រថយន្ត​ និង​គ្រឿង​បន្លាស់​អេឡិចត្រូនិក​​បន្ត​ជំរុញ​សន្ទុះ​។​ យ៉ាង​ណា​មិញ​ លោក​ថា​ ​មាន​​ហានិភ័យ​ដ៏​សំខាន់​មួយ​គឺ​បញ្ហា​ភូមិ​សាស្ត្រ​នយោបាយ​នៅ​ក្នុង​សមុទ្រ​ក្រហម​ ដែល​នាំ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ និង​ការ​កើន​ឡើង​ថ្លៃ​ដឹក​ជញ្ជូន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៧ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៩ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៩ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម