សេដ្ឋកិច្ច
អេឡុន ម៉ាសក៍ ប្រឆាំងនឹងវិធានការបន្ថែមពន្ធលើមុខទំនិញចិនរបស់អាមេរិក
ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត តេស្លា (Tesla) លោក អេឡុន ម៉ាសក៍ បានប្រាប់អ្នកវិនិយោគបច្ចេកវិទ្យានៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រឆាំងនឹងវិធានការដាក់ពន្ធរបស់សហរដ្ឋអាមេរិកលើមុខទំនិញរបស់ចិន ដោយសម្អាងថាវាបង្ខូចទ្រង់ទ្រាយទីផ្សារ។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការបង្ហាញការប្រឆាំងរបស់លោក ម៉ាសក៍ ដែលហាក់ផ្ទុយពីអ្វីដែលលោកធ្លាប់និយាយ ធ្វើឡើងក្រោយរដ្ឋបាលប្រធានាធិបតី ចូ បៃដិន បានប្រកាសយុទ្ធសាស្រ្តបន្ថែមពន្ធនាំចូលថ្មី លើមុខទំនិញរបស់ចិនមួយចំនួនសរុបតម្លៃ ១៨ ប៊ីលានដុល្លារ ជាពិសេសពន្ធ ១០០ ភាគរយលើរថយន្តអគ្គិសនី ដោយលើកឡើងថា ដើម្បីគាំទ្រការផលិតក្នុងស្រុក។
លោក ម៉ាសក៍ បាននិយាយក្នុងសន្និសីទ Viva Technology នៅទីក្រុងប៉ារីស តាមប្រព័ន្ធវិដេអូថា៖ «ទាំង Tesla និងខ្ញុំ មិនបានស្នើសុំពន្ធទាំងនេះទេ តាមពិតខ្ញុំមានការភ្ញាក់ផ្អើល នៅពេលដែលការដាក់ពន្ធត្រូវបានប្រកាស។ អ្វីដែល រារាំងសេរីភាពនៃការផ្លាស់ប្តូរ ឬបង្ខូចទ្រង់ទ្រាយទីផ្សារ គឺមិនល្អនោះទេ»។
លោកបន្តថា៖ «Tesla ប្រកួតប្រជែងបានយ៉ាងល្អនៅលើទីផ្សារក្នុងប្រទេសចិនដោយគ្មានពន្ធគយ និងគ្មានការប្រកាន់ក្រុមហ៊ុន។ ខ្ញុំពេញចិត្ត នឹងការមិនយកពន្ធ»។

យ៉ាងណាមិញ គេមើលឃើញថា ការលើកឡើងរបស់លោក ម៉ាសក៍ ហាក់ផ្ទុយពីអ្វីដែលលោករំលេចឡើងនាពេលកន្លងមក។ កាលពីខែមករា លោកបានចេញការព្រមានថា ក្រុមហ៊ុនផលិតរថយន្តចិននឹងវ៉ាដាច់ដៃដៃគូប្រកួតប្រជែងជាសកល ដោយគ្មានរបាំងពាណិជ្ជកម្ម។ លោកថ្លែងយ៉ាងដូច្នេះ នាពេលនោះថា៖ «បើគ្មានរបាំងពាណិជ្ជកម្មទេ ពួកគេនឹងលុបបំបាត់ក្រុមហ៊ុនរថយន្តផ្សេងទៀតភាគច្រើននៅក្នុងពិភពលោក»។
គួរគូសបញ្ជាក់ថា អ្នកវិភាគមួយចំនួន មើលឃើញពីផលប្រយោជន៍សម្រាប់ក្រុមហ៊ុនតេស្លាក្រោមវិធានការតម្លើងពន្ធលើមុខទំនិញចិន ជាពិសេសទីផ្សារលក់រថយន្តតេស្លានៅអាមេរិកផ្ទាល់។ យ៉ាងណាមិញ ការណ៍នេះប្រហែលជាពិបាកនឹងថ្លឹងថ្លែងគ្នាចំពោះទីផ្សារនៅចិន ជាពិសេសក្នុងលក្ខខណ្ឌដែលចិនចេញវិធានការវាយបកដោយកំណត់គោលដៅលើក្រុមហ៊ុនអាមេរិក ខណៈដែលតេស្លារងការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនរួចស្រាប់ទៅហើយ។ ប្រទេសចិនគឺជាទីផ្សារលក់រថយន្តអគ្គិសនីដ៏ធំបំផុតរបស់ក្រុមហ៊ុនតេស្លា បន្ទាប់ពីសហរដ្ឋអាមេរិក ដោយចិនរួមចំណែកការលក់របស់ក្រុមហ៊ុននេះនៅទូទាំងពិភពលោក រហូតដល់ ៣៣ ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ