សេដ្ឋកិច្ច
ឥណ្ឌូណេស៊ីសម្លឹងបង្កើនទីផ្សារនាំចេញទៅអឺរ៉ុប តាមរយៈកំពង់ផែនៅអ៊ីតាលី
រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ហ្ស៊ូលគីហ្លី ហាហ្សាន (Zulkifli Hasan) និងឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំឥណ្ឌូណេស៊ី លោក បេនេដេតូ ឡាតទែរី (Benedetto Latteri) បានពិភាក្សាអំពីឱកាសសម្រាប់ឥណ្ឌូណេស៊ី ក្នុងការពង្រីកការនាំចេញទៅកាន់អឺរ៉ុប ដោយប្រើប្រាស់កំពង់ផែចំនួន២របស់អ៊ីតាលី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Antara។

ក្រោមផ្លែផ្កានៃជំនួបរវាងភាគីទាំង២នៅរដ្ឋធានីហ្សាកាតា កាលពីថ្ងៃពុធ លោក ហាហ្សាន បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងបានស្វែងរកឱកាសនាំចេញទៅកាន់សហភាពអឺរ៉ុប (EU) តាមរយៈកំពង់ផែ Genoa និង Trieste ក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានផ្តល់ជូនដោយលោកឯកអគ្គរដ្ឋទូត ឡាតទែរី»។
លោកបន្តថា អត្ថប្រយោជន៍នៃការនាំចេញរបស់ឥណ្ឌូណេស៊ីតាមច្រកទាំង២ គឺថា ទីតាំងទាំង២ជាចំណុចចូលទៅកាន់អឺរ៉ុបកណ្តាល និងខាងកើត។

គួរគូសបញ្ជាក់ថា ពាណិជ្ជកម្មឥណ្ឌូណេស៊ីជាមួយអឺរ៉ុប បានត្រឹមតែ ១/៣ នៃពាណិជ្ជកម្មវៀតណាមជាមួយអឺរ៉ុបប៉ុណ្ណោះ។ មន្រ្តីទាំង២សង្ឈឹមថា ការប្រើប្រាស់ផ្លូវនាំចេញតាមរយៈកំពង់ផែអ៊ីតាលី នឹងបង្កើនពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីជាមួយ EU ជាពិសេសជាមួយអ៊ីតាលីផ្ទាល់។
ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃពុធ លោក Latteri បាននិយាយថា រដ្ឋាភិបាលអ៊ីតាលី និងភាគីឯកជននៅក្នុងប្រទេសអ៊ីតាលី កំពុងផ្តល់ដំណោះស្រាយបច្ចេកទេសសម្រាប់ផលិតផលនាំចេញចម្បងរបស់ឥណ្ឌូណេស៊ី ដូចជាប្រេងដូងឆៅ និងកាហ្វេ ដែលផលិតផលទាំងនេះសុទ្ធតែរងផលប៉ះពាល់ដោយគោលនយោបាយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប។
ដំណោះស្រាយដែលត្រូវផ្ដល់ជូន រួមមានគ្រោងការណ៍វិញ្ញាបនប័ត្រ ដើម្បីធានាបាននូវការអនុលោមតាមតម្រូវការរបស់គោលនយោបាយ។ ដើម្បីពិភាក្សាអំពីការផ្តល់ជូនរបស់អ៊ីតាលីបន្ថែមទៀត ឯកអគ្គរដ្ឋទូត បានអញ្ជើញតំណាងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីទៅបំពេញទស្សនកិច្ចនៅអ៊ីតាលី និងជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរកំពង់ផែ Genoa និង Trieste៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ