សេដ្ឋកិច្ច
ពាណិជ្ជករតៃវ៉ាន់កំពុងខិតខំពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា
កម្មវិធីសិក្ខាសាលាពាណិជ្ជកម្មតៃវ៉ាន់ ឆ្នាំ២០២៤ គឺជាឱកាសដ៏ល្អមួយក្នុងការបង្កើតទីផ្សារពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា និងម្ចាស់ឧស្សាហកម្មរបស់តៃវ៉ាន់ បានជួបពិភាក្សាគ្នា ដែលនឹងឈានទៅការបង្កើតនូវខ្សែសង្វាក់យ៉ាងរឹងមាំជាមួយនឹងអ្នកផ្គត់ផ្គង់ផ្ទាល់។

តំណាងឱ្យក្រុមហ៊ុន ហ្វារ អ៊ីស ត្រេដ សឹវីស (ភ្នំពេញ) បានប្រាប់កម្ពុជាថ្មីថា គោលបំណងនៃការបង្កើតកម្មវិធីសិក្ខាសាលាពាណិជ្ជកម្មតៃវ៉ាន់នេះឡើងដើម្បីបង្កើតឱកាសណាត់ជួបរវាងពាណិជ្ជករកម្ពុជា និងម្ចាស់ក្រុមហ៊ុនតៃវ៉ាន់ ពិភាក្សាការងារ និងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកអាជីវកម្ម និងមុខជំនួញរបស់ពាណិជ្ជករកម្ពុជាបន្ថែមទៀត។

ប្រភពដដែលបានបន្តទៀតថា ក្នុងកម្មវិធីសិក្ខាសាលានេះដែរ ក៏មានក្រុមហ៊ុន និងសហគ្រាស របស់តៃវ៉ាន់ ចំនួន ២៩ បានចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួន ដែលក្នុងនោះរួមមាន ៖ វិស័យឧស្សាហកម្ម ICT, Smart City Solutions, សម្ភារៈសំណង់, គ្រឿងបរិក្ខារផ្ទះបាយ, ឧស្សាហកម្មសេមីកុងឌុចទ័រ, ឧបករណ៍ពន្លត់អគ្គីភ័យ, ឧបករណ៍អេឡិចត្រូនិក, ផលិតផលថែរក្សាសម្រស់, អាហារបំប៉ន់, គ្រឿងបន្លាស់រថយន្ត, សូឡាថាមពលពន្លឺព្រះអាទិត្យ(Green energy) ដើម្បីឱ្យពាណិជ្ជករ របស់កម្ពុជា អាចពិភាក្សាក្នុងការជ្រើសរើសផលិតផលទាំងនេះ យកទៅពង្រីកអាជីវកម្ម ឬ មុខជំនួញរបស់ខ្លួន ទៅថ្ងៃខាងមុខ។

តំណាងឱ្យក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីការបិទបញ្ចប់នូវសិក្ខាសាលាពាណិជ្ជកម្ម ក្នុងថ្ងៃនេះទៅពាណិជ្ជករកម្ពុជាដែលបានចូលរួមចុះឈ្មោះក៏អាចមានឱកាសទៅចូលរួមកម្មវិធី តាំងពិព័រណ៍ផលិតក្រុមហ៊ុន និងសហគ្រាសទាំងអស់នេះ នៅកោះតៃវ៉ាន់ នៅថ្ងៃខាងមុខទៀត ផងដែរ។

គួរបញ្ជាក់ថា កម្មវិធី សិក្ខាសាលាពាណិជ្ជកម្មតៃវ៉ាន់ (Taiwan Trade Mission 2024) បានប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤នេះ នៅ សណ្ឋាគារ Hyatt Regency Phnom Penh, Regency Ballroom។ វេទិកានេះ ក៏ជាឱកាសដ៏ល្អក្នុងការបង្កើតទីផ្សារពាណិជ្ជកម្មរវាងកម្ពុជា នឹង តៃវ៉ាន់ព្រមទាំងបង្កើតនូវខ្សែសង្វាក់យ៉ាងរឹងមាំជាមួយនឹងអ្នកផ្គត់ផ្គង់ដែលមកពីក្រុមហ៊ុនរបស់តៃវ៉ាន់ផ្ទាល់ ផងដែរ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ