Connect with us

សេដ្ឋកិច្ច

ក្រុម​អាជីវកម្ម​​វៀតណាម​ អំពាវ​នាវ​​ឲ្យ​​មាន​​ការ​​គ្រប់​គ្រងវិស័យ​​​​​ទុរេន​​ឲ្យ​​តឹង​រ៉ឹង​

បានផុស

នៅ

ក្រុម​អាជីវកម្ម​របស់​ប្រទេស​វៀតណាម​ ​កំពុង​អំពាវ​នាវ​​ស្នើ​សុំ​ឱ្យ​មាន​យន្តការ​គ្រប់​គ្រង​ដ៏​តឹង​រ៉ឹង​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃ​កសិកម្ម​ទុរេន​ ​ខណៈ​វិស័យ​នេះ​រីក​ចម្រើ​នយ៉ាង​ឆាប់​រហ័ស​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Vietnam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ក្រោយ​ទទួល​បាន​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ឱ្យ​នាំ​ចេញ​ទុរេន​វៀតណាម​ទៅ​កាន់​ប្រទេស​ចិន​ ទុរេន​បាន​ជួញ​ជំរុញ​​​ឧស្សាហកម្ម​ផ្លែ​ឈើ​ទាំង​មូល​របស់​វៀតណាម​ ដោយ​ការ​នាំចេញ​ផ្លែ​ឈើ​ប្រភេទ​នេះ​មាន​តម្លៃ​ប្រមាណ​ ២,២ ប៊ីលាន​កាល​ពី​ឆ្នាំ​មុន​។ ​

យ៉ាង​ណា​មិញ​ ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​មួយ​នេះ​ បាន​បង្ក​ជា​បញ្ហា​ទាក់​ទង​ទៅ​​នឹង​​ការ​អនុ​លោម​តាម​បទប្បញ្ញត្តិ​ទីផ្សារ​នាំ​ចូល​ ដែល​នាំ​ឱ្យ​ការ​ដឹក​ជញ្ជូន​ទុរេន​ជា​ច្រើន​ ​រង​ការ​ត្រួត​ពិនិត្យ​សម្រាប់​ជំងឺ​រុក្ខជាតិ​ និង​សុវត្ថិភាព​ចំណី​អាហារ​។​ ការ​បំពាន​ផ្សេង​ៗ​ទៀត​ រួម​មាន​កន្លែង​វេច​ខ្ចប់​ទិញ​ទុរេន​ពី​តំបន់​ដាំ​ដុះ​ដោយ​គ្មាន​លេខ​កូដ​ នាំ​ឱ្យ​ផលិត​ផល​មាន​ប្រភព​ដើម​មិន​ច្បាស់​លាស់​ ឬ​មិន​អនុវត្ត​តាម​ដំណើរការ​វេច​ខ្ចប់​ដែល​ត្រូវ​បាន​អនុម័ត​ជា​ដើម​​។​

​លោ​កស្រី​​ Ngô Tường Vy អ​​គ្គនាយក​ក្រុមហ៊ុន ​Chánh Thu Fruit Import-Export Joint Stock Company ​បាន​និយាយ​ថា​ ​​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ទុរេន​ កំពុង​ជួយ​កសិករ​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាង​ច្រើន​។​ យ៉ាង​ណា​មិញ​ ​​​លោ​ក​ស្រី​​​ថា ​អាជីវកម្ម​​​ជា​ច្រើន​​បាន​​ខាត​បង់​​លុយ​រាប់​រយ​​ពាន់​​លាន​ដុង​ ​​​ដោយ​សារ​​កិច្ច​សន្យា​​ទិញ​​ត្រូវ​បាន​​លុប​ចោល​​​។ ​​ពេល​ធ្វើ​ការ​លើ​ផ្នែក​ផ្គត់​ឱ្យ​ផ្សារ​ទំនើប​ ការ​លុប​ចោល​​​កិច្ច​សន្យា​​​តែ​មួយ​ អាច​មាន​ផល​វិបាក​យ៉ាង​ធំ​ធេង​។​

ដោយ​បែប​នេះ​ហើយ​ លោក​ស្រី​​ Vy ថ្លែង​ថា​ ​​​ចាំ​បាច់​ត្រូវ​មាន​យន្តការ​ច្បាប់​ជា​ប្រព័ន្ធ​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​​ក្នុង​ឧស្សាហកម្ម​ទុរេន​។​

ជា​ឧទាហរណ៍​ ប្រទេស​ថៃ​ ​ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​របស់​វៀតណាម​ក្នុង​ការ​ផលិត​ និង​នាំ​ចេញ​ទុរេន​ បាន​ទទួល​ជោគ​ជ័យ​​ក្នុង​ទីផ្សារ​ពិភព​លោក​ ដោយ​សារ​ចំណែក​នៃ​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹង​រ៉ឹង​ចំពោះ​ការ​បំពាន​នៅ​គ្រប់​ដំណាក់​កាល​នៃ​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ទុរេន​។​ លោក​ស្រីថា​ ​​ការ​អនុវត្តន៍​បទប្បញ្ញត្តិ​បាន​រួម​ចំណែក​មិន​ត្រឹម​តែ​ផល​ប្រយោជន៍​របស់​អ្នក​ដាំ​ដុះ​បុគ្គល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ទាំង​មូល​ និង​ប្រទេស​ជាតិ​ផង​ដែរ​។​

ចំណែក​ឯ​​លោក​ Võ Quan Huy ​នាយក​ក្រុមហ៊ុន​ Huy Long An Co., Ltd. វិញ​ បាន​​ថ្លែង​ថា​ ​​បញ្ហា​មួយ​ទៀត​គឺ​ការ​តាម​ដាន​ប្រភព​ដើម​នៃ​​ទុរេន​។ ​លោក​​ប​ន្ត​​​ថា​ ក្នុង​​រយៈ​ពេល​ ៥ ​ទៅ​ ១០​ ​ឆ្នាំ​​ខា​ង​​មុខ​ ទីផ្សារ​​នឹង​​ចាប់​​ផ្តើម​​យក​​ចិត្ត​​ទុក​​ដាក់​​កាន់​​​តែ​​ច្រើន​​ទៅ​​លើ​បញ្ហា​នេះ​​។

ជាមួយ​គ្នា​នេះ​ លោក​ Nguyễn Phong Phú ​នាយក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​ Vina T&T Import-Export Company ​បាន​និយាយ​ថា ​បញ្ហា​សំខាន់​បំផុត​សម្រាប់​ឧស្សាហកម្ម​ទុរេន​នា​ពេល​នេះ​ គឺ​ការ​ពង្រឹង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​។​ យោង​តាម​លោក​ Phú ​​បញ្ហា​ចម្បង​នៃ​ឧស្សាហកម្ម​នេះ​ គឺភាពវឹកវរ​តម្លៃ​ ការ​បំពាន​កិច្ច​សន្យា ​និង​​​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ជាដើម​​។​

គួរ​គូស​បញ្ជាក់​ថា វិស័យ​ទុរេន​វៀតណាម​បាន​រីក​ចម្រើន​យ៉ាង​រហ័ស​ ដោយ​សារ​ការ​ងាក​ទៅ​ដាំ​ដំណាំ​ប្រភេទ​នេះ​របស់​ប្រជាជន​វៀតណាម​ នៅ​ពេល​ទីផ្សារ​ហក់​ឡើង​។ ការណ៍​នេះ​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ផ្សេង​ៗ​ទៀត​ រួម​ទាំង​បរិមាណ​ច្រើន​ ប៉ុន្តែ​កង្វះ​គុណភាព​ក្នុង​ការ​នាំ​ចេញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម