Connect with us

សេដ្ឋកិច្ច

វិស័យហិរញ្ញវត្ថុនៅកម្ពុជានឹងមានការធ្លាក់ចុះប្រសិនបើពុំមានការគ្រប់គ្រងកម្រិតNPL​ឱ្យបានប្រុងប្រយ័ត្ន​

បានផុស

នៅ

ភ្នំពេញ៖ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO) របស់សិង្ហបុរីបាន លើក ឡើងថា ស្របពេលសេដ្ឋកិច្ចសកលមានសភាពមិនច្បាស់លាស់ ធនាគារជាតិនៃកម្ពុជា (NBC) ​ត្រូវបន្តតាមដានឱ្យបានដិតដល់នៃការកើនឡើងនូវឥណទានមិនដំណើការ (NPL) តាម​វិស័យនិមួយៗដើម្បីបង្ការនូវហានិភ័យជាយថាហេតុណាមួយប៉ះពាល់​ដល់វិស័យនេះ​ដែលបានរីកលូតលាស់ខ្លាំងនិងបានជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈជាច្រើនទសវត្សមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍វាយ​តម្លៃ​បឋម​អំពីសេដ្ឋកិច្ចកម្ពុជាកាលពីថ្ងៃទី២៣ខែឧសភាកន្លងទៅនេះ ស្ថាប័ននេះបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៦ ​ភាគរយនៅឆ្នាំ ២០២៤និង ៥,៩ ភាគរយក្នុងឆ្នាំ ២០២៥ ដោយកើនឡើងពី ៥% ក្នុងឆ្នាំ ២០២៣។

ស្ថាប័ននេះបានលើកឡើងថាស្របពេលមានទស្សនវិស័យមិនច្បាស់លាស់​កំណើនឥណទាន បានថយចុះយ៉ាងខ្លាំងមកនៅត្រឹម ៤,៧ភាគរយក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ថយ ពីអត្រា កំណើន១៨,២ភាគរយក្នុងខែធ្នូ ឆ្នាំ ២០២២។ ខណៈពេលដែលមានទ្រនាប់​មូលធនគ្រប់គ្រាន់ ការកើនឡើងនៃអនុបាតប្រាក់កម្ចីមិនដំណើរការ (NPL) និងអត្រាការប្រាក់រួមតូចបាន កាត់បន្ថយប្រាក់ចំណេញរបស់ស្ថាប័នហិរញ្ញវត្ថុជាច្រើន។

AMRO បានលើកឡើងថា៖«ការកើនឡើងបន្តិចម្តងៗនៃ NPLs អាចនឹងដាក់សម្ពាធ យ៉ាង ខ្លាំងទៅលើប្រាក់ចំណេញរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដូច្នេះក៏វាថមថយនៃទ្រនា​ប់ មូលធនជាបន្តបន្ទាប់ផងដែរ។ ​ធនាគារជាតិនៃកម្ពុជា (NBC) គួរតែបន្តការធ្វើឱ្យ មានប្រក្រតីភាពក្រោយកូវីដរបស់ខ្លួនឡើងវិញនូវគោលនយោបាយដ៏ប្រុងប្រយ័ត្ននៅឆ្នាំ ក្រោយ។ ធនាគារជាតិនៃកម្ពុជាគួរតែតាមដានយ៉ាងដិតដល់នូវ NPLs តាមវិស័យ។ ក្រប ខណ្ឌគោលនយោបាយគួរតែត្រូវបានពង្រឹង ដើម្បីជំរុញការអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារ»។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣» កាលពីថ្ងៃទី២០ឧសភា លោកស្រីបណ្ឌិត ជា សិរីទេសាភិបាលធនាគារជាតិនៃ កម្ពុជា បាន ឱ្យដឹងថានៅក្នុងប្រព័ន្ធធនាគារបច្ចុប្បន្ន ទ្រព្យសកម្ម របស់ធនាគារពាណិជ្ជមានចំនួនជាង ៩១% នៃទ្រព្យសកម្មសរុប បន្ទាប់ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដ៏ធំមួយបាន រួមបញ្ចូលគ្នាជាមួយ គ្រឹះស្ថានធនាគារមួយកាលពីឆ្នាំមុន ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែង របស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ។

ប៉ុន្តែ លោកស្រីបណ្ឌិតទទួលស្គាល់ថា កំណើនទន់ខ្សោយនៃវិស័យមួយចំនួន និងការកើន ឡើងនៃអត្រាការប្រាក់បាន បណ្តាលឱ្យតម្រូវការឥណទានថមថយ ទន្ទឹមនឹងការបង្កើនភាព ប្រុងប្រយ័ត្នខ្ពស់ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន បានធ្វើឱ្យកំណើន ឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ ចុង ក្រោយខណៈកំណើនអត្រាការប្រាក់ក៏បានធ្វើឱ្យប្រាក់បញ្ញើកើនឡើងខ្ពស់ រហូតដល់ ១៣% ក្នុងឆ្នាំ២០២៣។

លោកស្រីបណ្ឌិតបានបន្តទៀតថា៖« ការថយចុះកំណើនឥណទាន គួបផ្សំនឹងការបញ្ចប់ ការរៀបចំឥណទានឡើងវិញ បានបណ្តាលឱ្យអនុបាតឥណទានមិនដំណើរការ កើនឡើង លឿន តែបន្តស្ថិត ក្នុងកម្រិតទាបនៅឡើយ។ ទោះយ៉ាងណា កំណើននេះ តម្រូវឱ្យគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុបង្កើនការតាមដាន និងវាយតម្លៃជាប្រចាំលើហានិភ័យមកលើស្ថិរភាព ហិរញ្ញវត្ថុ»។

លោកស្រីបណ្ឌិតបានបន្ថែមថាទន្ទឹមនេះ ការកើនឡើងនៃការធ្វើសំវិធានធននិង ការចំណាយ លើ អត្រាការប្រាក់ បានធ្វើឱ្យប្រាក់ចំណេញក្នុងប្រព័ន្ធធនាគារថយចុះ ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា៖«យើងត្រូវតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះ ភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍  ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការ ថមថយលំហូរ នៃ វិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ។ ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យ នៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចៀសវាង និង កាត់បន្ថយផលប៉ះពាល់ដែលអាច កើត មានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវបន្តចូលរួម តាមដាននិងត្រួតពិនិត្យដោយ ហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡា នៃវិស័យអចលនទ្រព្យ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម