Connect with us

សេដ្ឋកិច្ច

កាណាដា​បញ្ជា​​​ឱ្យ​​រំលាយ​​ក្រុមហ៊ុន​​បច្ចេកវិទ្យា​២​ ដោយ​​លើក​​ឡើង​​ពី​​ការ​​ព្រួយ​​បារម្ភ​​ផ្នែក​​សន្តិសុខ​​ជាតិ​

បានផុស

នៅ

កាណាដា​កាល​ពី​ថ្ងៃ​សុក្រ​ បាន​បញ្ជា​​​ឱ្យ​រំលាយ​អាជីវកម្ម​របស់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ចំនួន​​២​ ដែល​ធ្វើ​ប្រតិបត្តិការ​​នៅ​ក្នុង​ប្រទេស​នេះ​ ដោយ​លើក​ឡើង​ពី​កង្វល់​សន្តិសុខ​ជាតិ​។​ នេះ​បើ​តាម​រាយការណ៍​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​នវានុវត្តន៍​កាណាដា​ បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា​ ​អាជ្ញាធរ​បាន​ចេញ​ដីកា​ឱ្យ​រំលាយ​ក្រុមហ៊ុន​ Bluvec Technologies Inc ​និង​ Pegauni Technology Inc ​ហើយ​​បាន​​ស្នើ​​សុំ​ឱ្យ​បញ្ឈប់​ប្រតិបត្តិការ​ទាំង​អស់​ក្នុង​ប្រទេស​ ​ក្រោម​ច្បាប់​ដែល​គ្រប់​គ្រង​ការ​វិនិយោគ​បរទេស​របស់​កាណាដា​។

​​រដ្ឋ​មន្រ្តី​ក្រសួង​នវានុវត្តន៍ លោក​ Francois-Philippe Champagne បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា​ ការ​សម្រេច​ចិត្ត​​នេះ​ ត្រូ​វ​បាន​ធ្វើ​ឡើង​​ក្រោយ​ការ​ពិនិត្យ​ឡើង​វិញ​ដែល​ពាក់​ព័ន្ធ​នឹង​ «​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់​ចត់​ដោយ​សហគមន៍​សន្តិសុខ​ជាតិ​ និងសេវាកម្ម​​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​កាណាដា​»​​។

​លោក​ Champagne ​បន្ត​ថា​៖ «​​ខណៈ​​​កាណាដា​បន្ត​ស្វាគមន៍​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ យើង​នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ នៅ​ពេល​ដែល​ការ​វិនិយោគ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​របស់​យើង​»​។

​យ៉ាង​ណា​មិញ​ សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការ​វិនិយោគ​ កង្វល់​សុវត្ថិភាព​ ឬ​ព័ត៌មាន​ណា​មួយ​ អំពី​ក្រុមហ៊ុន​ទាំង​២​ក្រៅ​តែ​ពី​ឈ្មោះ​ក្រុម​ហ៊ុន​​នោះ​ទេ​។ ​

បើ​តាម​​គេហទំព័រ​​របស់​​​ Bluvec Technologies ​​ក្រុមហ៊ុន​​នេះ​ជា​អ្នក​ផលិត​ឧបករណ៍​ចាប់​សញ្ញា​យន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន​)​។ ​គេហទំព័រ​របស់​ Pegauni Technology ​មិន​អាច​ចូល​​មើល​​បាន​ទេ​ ប៉ុន្តែ​​គណនី ​LinkedIn ​ដែល​ដាក់​ឈ្មោះ​ក្រុម​ហ៊ុន​ ​មាន​សរសេរ​ថា​ ​ក្រុមហ៊ុន​នេះ​បង្កើត​ផលិត​ផលសម្រាប់​ប្រព័ន្ធ​សន្ដិសុខ​។ ​​​

គួរ​គូស​បញ្ជាក់​ថា​ ​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​បរទេស​របស់​កាណាដា​ ត្រូវ​បាន​កែ​សម្រួល​កាល​ពី​ដើម​ឆ្នាំ​នេះ​ ដើម្បី​បន្ថែម​ការ​ត្រួត​ពិនិត្យ​សន្តិសុខ​ជាតិ​ដ៏​តឹង​រ៉ឹង​​លើ​ការ​វិនិយោគ​បរទេស​ដែល​បាន​ស្នើ​ឡើង​។​ ជន​បរទេស​​ដែ​ល​​ទទួល​​បាន​​ការ​​គ្រប់​​គ្រង​​អាជីវកម្ម​​កាណាដា​ ឬ​​អ្នក​​ដែល​​ចង់​​បង្កើត​​អាជីវកម្ម​​ថ្មី​​ក្នុង​​ប្រទេស​នេះ​ ​ត្រូវ​​ប្រឈម​​នឹង​​ច្បាប់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម