សេដ្ឋកិច្ច
ថៃជាប់ជាទិសដៅទេសចរណ៍ទី១នៅអាស៊ី សម្រាប់ភ្ញៀវអឺរ៉ុប
ការស្ទង់មតិរបស់ទីភ្នាក់ងារដំណើរកម្សាន្ត Agoda បានបង្ហាញថា ប្រទេសថៃគឺជាគោលដៅទី១ប្រចាំទ្វីបអាស៊ី សម្រាប់អ្នកទេសចរមកពីអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ទិន្នន័យបង្ហាញថា ប្រទេសដែលឈរនៅលេខរៀងជាបន្តបន្ទាប់ រួមមានឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី និងហ្វីលីពីន។
លោក Pierre Honne មន្រ្តីជាន់ខ្ពស់របស់ Agoda ប្រចាំប្រទេសថៃ បាននិយាយថា តាមទិន្នន័យពីគេហទំព័រ Agoda ភ្ញៀវទេសចរអឺរ៉ុបស្វែងរកសណ្ឋាគារនៅភូកេតច្រើនជាងគេ បន្ទាប់មកគឺទីក្រុងបាងកក និងខេត្ត Krabi ។
លោកបន្តថា ខេត្តក្រុងទាំង៣ លេចធ្លោសម្រាប់ការលំហែ ការផ្សងព្រេង និងតំបន់ទេសចរណ៍វប្បធម៌ដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសក្នុងអំឡុងថ្ងៃឈប់សម្រាកនារដូវក្តៅ។

ស្ថិតិរបស់ Agoda ក៏បានបង្ហាញផងដែរថា ចំនួនជនជាតិអឺរ៉ុបដែលស្វែងរកសណ្ឋាគារនៅអាស៊ីនៅលើគេហទំព័ររបស់ខ្លួន បានកើនឡើង ៥២ ភាគរយ ធៀបនឹងឆ្នាំមុន។ ភាគច្រើនភ្ញៀវទេសចរទាំងនោះ មកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងហូឡង់។
លោក Honne បាននិយាយថា បណ្តាប្រទេសនៅអាស៊ី គឺស្ថិតក្នុងចំណោមគោលដៅវិស្សមកាលដ៏ពេញនិយមបំផុតសម្រាប់អ្នកធ្វើដំណើរនៅអឺរ៉ុប ដោយសារភាពសម្បូរបែបនៃការទាក់ទាញរបស់ប្រទេសទាំងនោះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ