Connect with us

សេដ្ឋកិច្ច

កម្ពុជាច្រានចោលព័ត៌មាន The Mirror ដែលបានចុះផ្សាយថាបំណែកយន្តហោះ MH370 ត្រូវបានរកឃើញនៅក្នុងព្រៃ​ជ្រៅនៅប្រទេសកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលបាន​ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានមួយរបស់អង់គ្លេសឈ្មោះ The Mirror ដែលបានផ្សាយថា «អាថ៌កំបាំង MH370 ត្រូវបានលាតត្រដាងដោយ Google Maps ខណៈដែលបំណែកយន្តហោះ ត្រូវបានរកឃើញនៅក្នុងព្រៃដ៏ជ្រៅបំផុត នៅប្រទេសកម្ពុជា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន The Mirror បានចេញផ្សាយកាលពី២៥ខែឧសភាថា អាថ៌កំបាំងដែលបានកើតឡើងចំពោះយន្តហោះ MH370 ត្រូវបាន “ដោះស្រាយ” ដោយសារផែនទី Google Maps បង្ហាញថា​ “បានរកឃើញយន្តហោះ”នេះ នៅក្នុង​ព្រៃដ៏ជ្រៅក្នុងប្រទេសកម្ពុជា។

​លោកស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពា្យអាកាសចរស៊ីវិលនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា ការចុះផ្សាយរបស់ព័ត៌មាន The Mirror អំពីយន្តហោះ MH370 នៅកម្ពុជាគឺជាព័ត៌មានក្លែងក្លាយ។

លោក សិរីវុត្ថា បានបញ្ជាក់ថា ទាំងខ្លឹមសារព័ត៌មាន និងរូបភាពដែលចុះផ្សាយនេះ ធ្លាប់បានចុះផ្សាយម្តងរួចមកហើយ កាលពីប្រមាណ៨ឆ្នាំមុន ហើយទើបត្រូវបានយកមកកែថ្ងៃខែឆ្នាំ ផ្សព្វផ្សាយជាថ្មីម្តងទៀតនៅពេលថ្មីៗនេះ ដែលបង្កើតឱ្យមានការភាន់ច្រឡំ។

លោក​ថា៖« កម្ពុជាត្រៀមខ្លួនសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ប្រសិនបើមានសំណើសុំបើកការស៊ើបអង្កេតករណីនេះ»។

យន្តហោះ Boeing ៧៧៧ នៃជើងហោះហើរ MH៣៧០ មានអ្នកដំណើរចំនួន ២២៧នាក់ និងពីឡុត ១២នាក់នៅលើនោះ ហើយបានបាត់ខ្លួនក្នុងពេលធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤។ 

ចាប់តាំងពីយន្តហោះនោះបាត់ខ្លួនក្នុងដែនអាកាសមក ដំណើរការស្វែងរក ២លើកបានបរាជ័យ។ ម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានបញ្ចប់ការរុករកក្រោមបាត់សមុទ្រ ដែលចំណាយថវិកាអស់ជាង ១៣០លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០១៧ ដោយមិនទទួលបានផ្លែផ្កា។

ក្រោយមកនៅឆ្នាំ ២០១៨ ម៉ាឡេស៉ីបានសហការជាមួយក្រុមហ៊ុន Ocean Infinity ដើម្បីស្វែងរកមហាសមុទ្រឥណ្ឌាភាគខាងត្បូង ហើយប្រកាសផ្តល់ថវិកា ៧០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ១ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៥ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម