សេដ្ឋកិច្ច
ថៃគ្រោងសុំឱ្យអ៊ីស្រាអែលបង្កើនកូតាទទួលពលករចំណាកស្រុកខ្លួន ខណៈសង្រ្គាមនៅហ្គាហ្សាបន្តរ៉ាំរៃ
រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ភីផាត រ៉ាតចាក់គីតប្រាកន (Phiphat Ratchakitprakarn) គ្រោងនឹងស្នើឱ្យអ៊ីស្រាអែល ដំឡើងកូតាទទួលពលករចំណាកស្រុកថៃ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃរបស់លោកទៅកាន់ប្រទេសមជ្ឈិមបូព៌ា ដែលកំពុងធ្វើសង្រ្គាមនៅតំបន់ហ្គាហ្សាមួយនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Thai-workers-return-from-Israel-at-Airport-1024x614.jpg)
លោក ភីផាត ត្រូវបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលថ្ងៃទី២៦-២៩ ខែឧសភា តាមការអញ្ជើញរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដោយលោក និងមន្ត្រីកំពូលៗផ្សេងទៀតនៅក្រសួង នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ កសិកម្ម និង មហាផ្ទៃរបស់អ៊ីស្រាអែល ដើម្បីចរចាសុំការបង្កើនពលករថៃ ដែលអ៊ីស្រាអែលអនុញ្ញាតឱ្យចូលធ្វើការ។
រដ្ឋមន្ត្រីដដែលបន្តថា និយោជនវិស័យសំណង់របស់អ៊ីស្រាអែល ចង់ជ្រើសរើសកម្មករចំណាកស្រុកជាង ២០ ០០០ នាក់ ខណៈអ៊ីស្រាអែលក៏ត្រូវការកម្លាំងពលកម្មបន្ថែមក្នុងវិស័យកសិកម្មផងដែរ។ កិច្ចប្រជុំរវាងមន្រ្តីនៃប្រទេសទាំង២ នឹងផ្តោតលើការបង្កើនឱកាសការងារសម្រាប់ប្រជាជនថៃ ដោយធានាថា ពួកគេទទួលបានប្រាក់ឈ្នួលសមរម្យ និងថ្លៃធ្វើដំណើរទាប។
ដោយគ្រោងនឹងជួបសំណេះសំណាល និងស្តាប់ពីជីវភាព និងការងាររបស់ពលករថៃ លោក ភីផាត បានថ្លែងថា៖ «ជនជាតិថៃត្រូវតែធ្វើការតែនៅក្នុងតំបន់សុវត្ថិភាព ឬតំបន់បៃតង ដែលបញ្ជាក់ដោយអាជ្ញាធរអ៊ីស្រាអែល និងស្ថានទូតថៃប្រចាំក្រុងតែវអាវីវ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/Menteri-Pelancongan-dan-Sukan-Thailand-Phiphat-Ratchakitprakarn-1024x614.jpg)
គួរគូសបញ្ជាក់ថា ការស្នើសុំរបស់ថៃឱ្យអ៊ីស្រាអែលបង្កើនកូតាទទួលពលករថៃ ធ្វើឡើងខណៈដែលជម្លោះអ៊ីស្រាអែល-ហាម៉ាស់ នៅតែបន្តអូសបន្លាយ ដោយជនជាតិថៃប្រមាណ ៣៩ នាក់ត្រូវបានសម្លាប់មកទល់ពេលនេះ។ ជាមួយគ្នានោះ មានជនជាតិថៃ ៦ នាក់នៅឡើយ ដែលស្ថិតនៅក្រោមការឃុំខ្លួនជាចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស់ ដែលពួកគេត្រូវបានចាប់យកទៅនៅពេលក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ បើកការវាយឆ្មក់ចូលអ៊ីស្រាអែលថ្ងៃ ៧ តុលា ឆ្នាំមុន ដោយបញ្ឆេះសង្រ្គាមបច្ចុប្បន្ន។
ជុំវិញបញ្ហានេះ លោក ភីផាត បានគូសបញ្ជាក់ថា ក្រសួងការបរទេសថៃ កំពុងសម្របសម្រួលជាមួយប្រទេសផ្សេងទៀតដូចជាម៉ាឡេស៊ី អេហ្ស៊ីប និងកាតា ដើម្បីធានាសុវត្ថិភាព ការដោះលែងជាបន្ទាន់ និងការវិលត្រឡប់ចូលស្រុករបស់ជនរងគ្រោះទាំង៦រូប។
ខណៈមានការព្រួយបារម្ភពីសុវត្ថិភាពពលករធ្វើការនៅអ៊ីស្រាអែល កាលពីដើមខែឧសភានេះ នាយកដ្ឋានការងារថៃ (DoE) បានដកការរឹតត្បឹតលើការបញ្ជូនពលករថៃទៅអ៊ីស្រាអែល បន្ទាប់ពីការវាយតម្លៃយ៉ាងម៉ត់ចត់ ដោយបានពិភាក្សាជាមួយទីភ្នាក់ងារផ្សេងទៀត អំពីស្ថានភាពទាក់ទងនឹងជម្លោះអ៊ីស្រាអែល-ហាម៉ាស ។ នាយកដ្ឋានបានទទួលការធានាពីស្ថានទូតអ៊ីស្រាអែលថា កម្មករថៃនឹងត្រូវធ្វើការតែក្នុងតំបន់សុវត្ថិភាពប៉ុណ្ណោះ ហើយផែនការឆ្លើយតបគ្រាអាសន្ន រួមទាំងនីតិវិធីជម្លៀសផងដែរ នឹងត្រូវអនុវត្ត ប្រសិនបើគ្រោះថ្នាក់កើតឡើង៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត