សេដ្ឋកិច្ច
រដ្ឋជំរុញការបិទស្លាកតម្លៃទំនិញជាប្រាក់រៀល ដើម្បីលើកកម្ពស់ចរាចរណ៍រូបិយប័ណ្ណជាតិ
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជានឹងសហការគ្នាក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលតាមរយៈយន្តការនានា ជាពិសេសការបិទស្លាកតម្លៃទំនិញនៅតាមហាងទំនិញនានា ជាប្រាក់រៀល។

យោងតាមកិច្ចប្រជុំរវាងលោកស្រី សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ បានពិភាក្សាគ្នាអំពីការរៀបចំកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
ជាមួយនឹងផែនការសកម្មភាពរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងវិធានការនិងគោលនយោបាយ ដែលក្រសួងពាណិជ្ជកម្មអាចអនុវត្តបន្ថែមទៀត នឹងចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។

លោក យឹម លាត បានចាត់ទុកថាកិច្ចសហការនិងការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេស ការតម្រូវឱ្យមានបិទស្លាកតម្លៃទំនិញនៅតាមហាងទំនិញនានា ជាប្រាក់រៀល។
លោកបានបញ្ជាក់បន្ថែមថា៖« ធនាគារជាតិនៃកម្ពុជាក៏បានដាក់ចេញនូវមធ្យោបាយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលជាការរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផង និងធ្វើឱ្យការទូទាត់នៅក្នុងពាណិជ្ជកម្មជារួមប្រព្រឹត្តទៅដោយប្រសិទ្ធភាពផង»។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មនាក៏ធ្លាប់បានចេញផ្សាយនូវសេចក្ដីជូនដំណឹងមួយអំពីការបិទស្លាកតម្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ជាពិសេសនៅតំបន់ទេសចរណ៍។ ការចាប់អនុវត្តរបស់ក្រសួងពាណិជ្ជកម្មបែបនេះក្នុងគោលបំណងជួយសម្រួលដល់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក លើការទិញទំនិញ ឬប្រើប្រាស់សេវាកម្មផ្សេងៗ ដោយមានតម្លៃស្រាប់ៗ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ទំហំចរាចរប្រាក់រៀលបានកើនឡើងជាមធ្យម ១៥ ភាគរយ ក្នុងមួយឆ្នាំ នាអំឡុង ២ ទសវត្សរ៍ចុងក្រោយ ខណៈឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀលក៏បានកើនឡើងលឿន ក្នុងអត្រា ៣៥ និង ៣០ ភាគរយ។
ក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ ២០២២ និងខ្ពស់ជាកំណើននៃប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក ដែលកើនឡើង ៣,១ ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?