Connect with us

សេដ្ឋកិច្ច

​តម្លៃមាសនៅកម្ពុជា​ នឹងហក់ឡើងដល់ជាង ​៣ ពាន់ដុល្លារក្នុងមួយតម្លឹង​

បានផុស

នៅ

តម្លៃមាសនៅកម្ពុជានឹងបន្តហក់ឡើងរហូតដល់ជាង៣ពាន់ដុល្លារក្នុងមួយតម្លឹង ​ដោយសារបញ្ហា​ប្រឈម​នៅតំបន់មជ្ឈឹមបូព៌ា និងការធ្លាក់ចុះ​នៃអត្រាការប្រាក់សហរដ្ឋអាមេរិក។

​​ម្ចាស់ហាងមាសពេជ្រទីមង្គល បានឱ្យដឹងថា ​ហាងឆេងមាសនៅថ្ងៃទី ​២៧ ខែឧសភា ឆ្នាំ ២០២៤ ២៨៤ ដុល្លារក្នុងមួយជី។ ​ម្ចាស់ហាងរូបនេះ បញ្ជាក់ថា ទីផ្សារទិញ-លក់ មាសបច្ចុប្បន្នមិនសូវល្អទេ ដោយសារហាងឆេងមាសប្រែប្រួលចុះឡើងរហ័ស ​ដែលធ្វើឱ្យបាត់ទំនុកចិត្តអតិថិជន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន​ Golden FX Link Capital ​បានឱ្យដឹងថា ​ហាងឆេងមាសរយៈពេល ២ ថ្ងៃនេះ ​មានការធ្លាក់ចុះបន្តិច ​ប៉ុន្តែជារួម​នៅឆ្នាំ ២០២៤ តម្លៃមាស​បានហក់ឡើង​យ៉ាងគំហុក ​ជាពិសេសនៅក្នុងខែមេសា ​និងខែឧសភានេះ ​ដែលឡើងដល់ ២ ៩៥០ ដុល្លារ ក្នុងមួយតម្លឹង។

​អ្នកជំនាញរូបនេះ ​អះអាងថា ​កត្តាដែលធ្វើឱ្យតម្លៃមាសនៅកម្ពុជា និងពិភពលោកមានការកើនឡើង​ដោយសារតែអាមេរិកមានគម្រោងកាត់បន្ថយអត្រាការប្រាក់ ​ទើបធ្វើឱ្យទំនុកចិត្តអតិថិជនមាន​ការធ្លាក់​ចុះនៅក្នុងការប្រើប្រាស់លុយដុល្លារ។ ម្យ៉ាងទៀតការធ្លាក់ចុះនៃអត្រាអតិផរណា ក៏ជាដើមចមធ្វើឱ្យ​មាសឡើងថ្លៃដែរ។​

​លោក ឡុង សំណាង បញ្ជាក់ថា៖ «ពេលដែលអតិផរណាធ្លាក់ចុះក្នុងរង្វង់ ២ ភាគរយ​ អាមេរិកនឹង​កាត់បន្ថយអត្រាការប្រាក់ ​អញ្ចឹងតម្លៃមាសនឹងឡើង​នៅពេលខាងមុខទៀត»។

​លោក ឡុង សំណាង ​បានបន្តថា កត្តាភូមិសាស្ត្រនយោបាយមានភាពតានតឹង និងទំនុកចិត្តរបស់​អតិថិជនដែល​ដាក់​លុយដុល្លារក្នុងធនាគារដើម្បីទទួលយកប្រាក់ចំណេញធ្លាក់ចុះ ដោយពួកគាត់យល់ឃើញថា ពេលដែលអត្រាការប្រាក់​ថយចុះ អញ្ចឹងគាត់លែងដាក់លុយក្នុងធនាគារ ​ហើយដកលុយទៅវិនិយោគខាងក្រៅវិញដូចជាវិនិយោគទៅលើមាសជាដើម ខណៈប្រទេសមួយចំនួនក៏មានការទិញមាសច្រើនដែរ ដែលធ្វើឱ្យតម្លៃមាសហក់ឡើងខ្លាំង​។

​លោក ឡុង សំណាង បញ្ជាក់ថា ​ក្នុងស្ថានភាពបច្ចុប្បន្ន​តម្លៃមាសអាចធ្លាក់ចុះបន្តិច ​អំឡុងខែមិថុនា ​រហូតដល់ខែ កញ្ញា ​ឆ្នាំ ២០២៤ ​អាចនឹងមានការកើនឡើងវិញលើសពី ៣ ពាន់ដុល្លារ នៅពេល​ខាង​មុខ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម