ព័ត៌មានជាតិ
បេឡាជាតិសន្តិសុខសង្គម សម្លឹងមើលឱកាសវិនិយោគនៅក្នុងវិស័យមូលបត្រ
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានលើកឡើងថា ប.ស.ស. បានសម្លឹងឃើញពីសក្តានុពល និងឱកាសនៃការវិនិយោគនៅក្នុងវិស័យមូលបត្រ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។

ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី “ការវិនិយោគក្នុងវិស័យមូលបត្រ” កាលពីពេលថ្មីៗនេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានលើកឡើងថា កន្លងមក ប.ស.ស. បានធ្វើការវិនិយោគទៅលើសញ្ញាបណ្ណសាជីវកម្មជាមួយក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន លើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាប្រភេទសញ្ញាបណ្ណមានបុគ្គលធានា កាលពីឆ្នាំ២០២២ កន្លងទៅរួចមកហើយ។
នាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម មានផ្នែកមួយដែលកំពុងធ្វើការសិក្សា និងធ្វើវឌ្ឍនភាពទៅលើការសិក្សាវិស័យមូលបត្រ ដើម្បីជំរុញនិងគាំទ្រដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ហេតុដូច្នេះត្រូវតែសិក្សាលើផ្នែកនេះឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យការអនុវត្តប្រាសចាកនិងគោលការណ៍ដែលមានចែងជាធរមាន។

នាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខ ដែលជាអង្គភាពចំណុះឱ្យ ប.ស.ស. ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ១៩៦ អនក្រ ប.ក ដែលមានតួនាទីជាសេនាធិការឱ្យក្រុមប្រឹក្សាភិបាល ក្នុងការគ្រប់គ្រង និងចាត់ចែងការវិនិយោគមូលនិធិសន្តិសុខសង្គម ឱ្យស្របទៅតាមគោលការណ៍ណែនាំសម្រាប់ការវិនិយោគមូលនិធិសន្តិសុខសង្គម ដែលជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកធានានូវនិរន្តរភាពមូលនិធិសន្តិសុខសង្គម និងដើម្បីផ្ដល់អត្ថប្រយោជន៍បន្ថែមជូនទៅដល់សមាជិក ប.ស.ស. ផងដែរ៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ