សេដ្ឋកិច្ច
ក្រុមហ៊ុន AI របស់ អេឡុន ម៉ាសក៍ ប្រមូលមូលនិធិបានជាង ៨ ប៊ីលាន ដើម្បីប្រជែងនឹង OpenAI
ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) xAI ដែលជាជំនួញបើកថ្មីរបស់លោក អេឡុន ម៉ាសក៍ បានប្រមូលមូលនិធិពីអ្នកវិនិយោគចំនួន ៦ ប៊ីលានដុល្លារ ដើម្បីពន្លឿនការប្រកួតប្រជែងរបស់ខ្លួននឹងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ការសម្រេចបាននូវដំណាក់កាលទី២ (Series B) នៃការប្រមូលមូលនិធិនេះ ត្រូវបានប្រកាសឡើងក្នុងប្លុកមួយកាលពីថ្ងៃទី ២៦ ខែឧសភា ហើយវាកើតឡើងតិចជាងរយៈពេល១ឆ្នាំ ក្រោយការបើកក្រុមហ៊ុន xAI។ ការប្រមូលបានមូលនិធិ ៦ ប៊ីលានដុល្លារនេះផងដែរ ក៏ក្លាយជាកំណត់ត្រាវិនិយោគធំមួយ ក្នុងវិស័យនៃការបង្កើតឧបករណ៍ ឬមុខងារ AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
គួរគូសបញ្ជាក់ថា លោក ម៉ាសក៍ ធ្លាប់ជាអ្នកគាំទ្រដំបូងនៃបញ្ញាសិប្បនិម្មិត ដោយគាំទ្រ OpenAI មុនពេលក្រុមហ៊ុននេះដាក់ចេញនូវ ChatGPT ដែលជាសុសវ៉ែរបង្កើតទ្បើងក្នុងគោលបំណងឆ្លើយតបសារ ស្វ័យប្រវត្តិដោយប្រើ AI (Chatbot) នៅចុងឆ្នាំ ២០២២។

ក្រោយមក លោក ម៉ាសក៍ បានដកខ្លួនចេញពីការគាំទ្រ ដោយលើកឡើងពីកង្វល់នៃ «ហានិភ័យដ៏ធ្ងន់ចំពោះសង្គម» ដែលអាចកើតចេញពីបច្ចេកវិទ្យា AI ។ លោកស្ថិតក្នុងចំណោមក្រុមអ្នកដឹកនាំឧស្សាហកម្មដ៏ធំមួយ ដែលជំរុញឱ្យផ្អាកការអភិវឌ្ឍន៍ AI កាលពីឆ្នាំមុន។
យ៉ាងណាមិញ លោក ម៉ាសក៍ ក្រោយមកនៅខែវិច្ឆិកា បានចេញ Chatbot មួយដើម្បីជាគូប្រជែងជាមួយ ChatGPT របស់ OpenAI ដែល Chatbot នោះមានឈ្មោះ Grok និងត្រូវបានបណ្តុះបណ្តាល និងច្របាច់បញ្ចូលជាមុខងារក្នុងបណ្ដាញសង្គម X (អតីតធ្វីតធឺរ)។ រហូតមកទល់ពេលនេះ Grok គឺជាផលិតផលដែលបញ្ចេញផ្លែផ្កាបំផុតរបស់ក្រុមហ៊ុន xAI៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ