Connect with us

សេដ្ឋកិច្ច

ស្ថាប័នរដ្ឋពីរបន្តសហការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនស្រ្តីនៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ ជាការបន្តបេសកម្មក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហ     គ្រិនស្រ្តី តាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ​ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីចុះហត្ថលេខាលើ        អនុស្សរណៈយោគយល់(MoU) ស្តីពី «ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី»សម្រាប់រយៈ៥ឆ្នាំបន្តទៀត។​

MoU ​នេះ ក៏នឹងបន្តចូលរួមសម្រេចគោលដៅនៃយុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩ – ២០២៥ និងយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤ – ២០២៨ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះ MoU កាលពីថ្ងៃទីទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា MoU នេះមានគោលបំណងដើម្បីបន្តលើកកម្ពស់​បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តី តាមរយៈការបញ្រ្ជាបចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាពអង់អាំចផ្នែកសេដ្ឋកិច្ច​ដោយលើកកម្ពស់​ផ្នត់គំនិតវិជ្ជមាន និងការពង្រីកភាបជាដៃគូក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី និងសហគ្រិនស្រ្តី។

លោកស្រីបណ្ឌិតបានថ្លែងថា៖«ការណ៍នេះនឹងចូលរួមជំរុញបន្ថែមដល់ស្រ្តី និងសហគ្រិនស្រ្តីក្នុ​ងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងការទាញ​យកប្រយោជន៍​ពីការប្រើប្រាស់ឌីជីថល ដែលប្រកបដោយភាពទាន់សម័យ ឆ្លាតវៃ និងការទទួលខុសត្រូវ និងការបង្ការហានិភ័យដែលអាចកើតឡើង»។

លោកស្រីក៏បានគូសបញ្ជាក់ទៀតថា ការចុះអនុស្សរណៈនៃការយោគយល់នេះ ជាសក្ខីភាពដែលបានបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារីក្នុងភាពជាដៃគូ ដើម្បីបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី ប្រកបដោយប្រសិទ្ធភាព ប៉ុន្តែបេសកម្មនេះ ទាមទារការចូលរួមសហការពីភាគីពាក់ព័ន្ធបន្ថែមទៀត។

«ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមបន្តសហការក្នុងសកម្មភាពដែលស្ថាប័ននីមួយៗបាននិងកំពុងអនុវត្ត និងបង្កើនអាទិភាពទៅលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី ដើម្បីឱ្យសម្រេចបាននូវគោលដៅដែលបានកំណត់»។ នេះបើយោងតាមការថ្លែងរបស់លោកស្រីបណ្ឌិត ជា សិរី។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងធនាគាជាតិនៃកម្ពុជាក្នុងការបន្តបេសកម្មលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី និងសហគ្រិនស្រ្តីនៅកម្ពុជា។

លោកបានថ្លែងបន្តទៀតថាថា សម្រាប់កិច្ចសហការនិងភាពជាដៃគូរនេះបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៩ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី និងសហគ្រិនស្រ្តីដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ក្រុមគោលដៅប្រមាណជាង១ពាន់នាក់លើការអភិវឌ្ឍជំនាញ ការប្រើប្រាស់ប្រព័ន្ធឌីជីថលនិងហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនស្រ្តី។

«ជាមួយគ្នានេះយើងក៏បានធ្វើការសិក្សាស្រាវជ្រាវលើតម្រូវការ និងកាលានុវត្តភាពផ្នែកឌីជីថល និងបិរយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនៅជនបទ រួមទាំងការរៀបចំកិច្ចសន្ទនា និងកម្មវិធីពិគ្រោះយោបល់ផ្នែកគោលនយោបាយ និងកម្មវិធីផ្សព្វផ្សាយដើម្បីលើកកម្ពស់ការគាំទ្រពីក្រសួង ស្ថាប័ន សហគមន៍ គ្រួសារ និងដៃគូរពាក់ព័ន្ធ»។ នេះបើយោងតាមលោកស្រី អ៊ឹង កន្ថាផាវី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

មិនថាថ្ងៃ​សីល ឬថ្ងៃ​ធម្មតា ពលរដ្ឋ​មកបន់ស្រន់​លោក​តាដំបងក្រញូង ជឿមានបារមី​ពូកែស័ក្តិសិទ្ធិ

ជំងឺអេដស៍
ព័ត៌មានជាតិ២៤ នាទីutes មុន

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាអំពាវនាវគ្រប់ភាគីជួយលើកម្ពស់សុខភាព សិទ្ធ និងសមភាពដល់ក្មេងស្រី និងស្ត្រី

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក វង្សី វិស្សុត ថា សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី ជាមូលដ្ឋានគ្រឹះរឹងមាំនៃភាពរីកចម្រើនជាតិ

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក ទៀ សីហា ផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

ជីវិតកម្សាន្ដ២៩ នាទីutes មុន

ចាប់ខ្លួនអ្នកឆបោកសំបុត្រប្រគំតន្រ្តី Taylor Swift ជាង៦០ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម