Connect with us

សេដ្ឋកិច្ច

​គម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ ​នឹងលេចរូបរាងឆាប់ៗ​នៅកម្ពុជា​

បានផុស

នៅ

លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ​២៨ ខែឧសភា ឆ្នាំ ២០២៤នេះថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​ក្នុងស្រុក ​សហការជាមួយក្រុមហ៊ុនអន្តរជាតិ ​កំពុងសិក្សាគម្រោងវិនិយោគបង្កើត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ខ្យល់ នៅក្នុង​ខេត្ត​មណ្ឌលគិរី ​និងខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ ​បានឱ្យដឹងថា កម្ពុជានឹងដំឡើងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ នាពេលខ្លីខាង​មុខនេះ នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់​ភ្នំបូកគោ ក្នុងខេត្តកំពត ដើម្បីបង្កើនការផ្តត់ផ្គង់ថាមពលស្អាតដល់ប្រជាពលរដ្ឋបន្ថែមទៀត។

​រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ថាមពលដើរដោយខ្យល់នេះ ជាចំណែកមួយនៃ​ការដាក់ថាមពលស្អាត នៅក្នុងពិភពលោក ហើយការដំឡើងថាមពលដើរដោយខ្យល់នេះ ដើម្បីជួយរុញថាមពលស្អាត និងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។

​កន្លងមកក្រុមហ៊ុន Blue Circle របស់បារាំង មានបំណងចង់វិនិយោគផលិតថាមពល​អគ្គិ​សនីដើរដោយកម្លាំងខ្យល់នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Blue Circle ធ្លាប់សិក្សារួចហើយ និងមើលឃើញ​ថា ភ្នំបូកគោ និងតំបន់មួយចំនួន​នៅខេត្តមណ្ឌលគិរី អាចផលិតថាមពលអគ្គិសនីដើរដោយកម្លាំង​ខ្យល់​បាន។

ក្រុមហ៊ុនមួយនេះបានស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាច​ផលិតថាមពលបាន ១០០មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីក​ជាបន្តបន្ទាប់​ទៅថ្ងៃអនាគត៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទីutes មុន

កម្ពុជាពន្លឿនការអភិវឌ្ឍវិស័យយានយន្តនិង​អេទ្បិចត្រូនិក សំដៅអូសទាញកំណើនសេដ្ឋកិច្ច

ព័ត៌មានជាតិ៩ នាទីutes មុន

មហាស្រពគីហ្សូណាកម្ពុជា-ជប៉ុន ២០២៥ ជាសក្ខីភាពនៃចំណងមិត្តភាពដ៏យូអង្វែងរវាងប្រទេសទាំងពីរ

ព័ត៌មានជាតិ១១ នាទីutes មុន

ក្នុងខែមករាឆ្នាំនេះ កុមារជិត៣រយនាក់ កើតជំងឺគ្រុនឈាម ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានជាតិ១៥ នាទីutes មុន

កម្ចីប្រាក់តាមអនឡាញ រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

អាកោត្នោតខ្ទិះ
ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកលក់នំអាកោត្នោតខ្ទិះ នៅក្រុងបាត់ដំបងម្នាក់ អាចរកប្រាក់ចំណូលពី១លានរៀលទៅ២លានរៀល ក្នុងមួយថ្ងៃ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៧ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម