Connect with us

សេដ្ឋកិច្ច

Starbucks ប្រឈម​នឹង​សង្រ្គាម​តម្លៃនៅ​ចិន​ ខណៈ​កាហ្វេ​គូ​ប្រជែង​​ស្ទុះការ​​លក់​ក្នុងតម្លៃ​ថោក​ជាង​

បានផុស

នៅ

ក្រុម​ហ៊ុន​កាហ្វេ​អាមេរិក​ ​Starbucks ​ ​​​កំពុង​ប្រឈម​​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​តឹង​តែង​​សម្រាប់​ការលក់​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​ ​ដោ​យ​សារ​តែ​ការ​រីក​ស្ទុះ​យ៉ាង​ឆាប់​រហ័ស​របស់​គូ​ប្រជែងផ្សេង​ៗ​​​ ដែល​លក់​កាហ្វេ​ក្នុង​តម្លៃ​ទាបជាង​ ដែល​ការណ៍​នេះ​ធ្វើ​​​ឱ្យ​មាន​ «​សង្រ្គាម​តម្លៃ»។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ប្រកួត​ប្រជែង​តឹង​តែង​​​សម្រា​ប់​ Starbucks ​ដែល​ស្ថិត​នៅ​ក្រោម​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពី​អ្នក​វិនិយោគ​​រួច​ស្រាប់​ទៅ​​ហើយ​ ដោយ​សារ​តែ​ការ​លក់​ធ្លាក់​ចុះ​នៅ​ក្នុង​ទីផ្សារ​ធំ​ៗ​បំផុត​ទាំង​​២​របស់​ខ្លួន​ រួម​មាន​សហរដ្ឋ​អាមេរិក​ និង​ចិន​។​ កាល​ពី​ឆ្នាំ​មុន​ ម៉ាក​កាហ្វេ​ក្នុង​ស្រុក​ចិន​ ​​Luckin Coffee ​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល ​លើ​ការ​លក់​ប្រចាំ​ឆ្នាំ​ជា​លើក​ដំបូង​។

យ៉ាង​ណា​មិញ​ ខណៈ​ Starbucks ​បាន​កាត់​បន្ថយ​ការងារ​របស់​ខ្លួន​នៅ​​ចិន​ អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេសបាន​​​​ជឿ​​ជាក់​ថា​ ​ខ្លួន​មិន​ចាំ​បាច់​ចូល​ទៅ​ក្នុង​ការ​ប្រកួត​ប្រជែង​តម្លៃ​ទាប​នោះ​ទេ​។ នាយិកា​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Starbucks ប្រចាំ​ប្រទេស​ចិន​ ​លោក​ស្រី​ Belinda Wong ​បាន​ថ្លែង​កាល​ពី​ខែ​មករា​ថា​​៖ «​យើង​មិន​ចាប់​អារម្មណ៍​ ក្នុង​ការ​​ប្រឡូក​ទៅ​ក្នុង​សង្រ្គាម​តម្លៃ​ទេ​​។​ ​យើង​កំពុង​ផ្តោត​លើ​ការ​ចាប់​យក​គុណភាព​ខ្ពស់ ប៉ុន្តែ​នៅ​តែ​អាច​រក​​​​ប្រាក់​​ចំណេញ​​ ​កំណើន​ប្រកប​ដោយ​និរន្តរភា​ព​»​។ ​

ទោះ​បែប​នេះ​ក្ដី​ អ្នក​វិភាគ​ ទិន្នន័យ​ពី​ការ​ត្រួត​ពិនិត្យ​របស់​រ៉យទ័រ​ និង​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​អតិថិជន​ បាន​ចង្អុល​​បង្ហាញ​ពី​​ការ​កើន​ឡើង​នៃ​ប័ណ្ណ​បញ្ចុះ​តម្លៃ​ដែល​ ​​Starbucks ផ្ដល់​ជូន​​តាម​រយៈ​កម្មវិធី​ខ្នាត​តូច​ ​​ក៏​ដូច​ជា​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​របស់​អ្នក​ផលិត​កាហ្វេ​នៅ​លើ​កម្ម​វិធី​ Douyin (វេទិកា​ TikTok ក្នុង​ស្រុក​ចិន​​) ​និង​វេទិកា​​កម្មង់​កាហ្វេ​ផ្សេង​ៗ​។

​គេ​មើល​ឃើញ​ថា​ ​​សង្រ្គាម​តម្លៃ​​កាហ្វេ​​ក្នុង​ប្រទេស​ចិន​ កើត​ឡើង​ចំ​ពេល​អត្រា​​បរិត្ត​ផរណា​​​ជាប់​លាប់​ ធ្វើ​ឱ្យ​កាន់​តែ​ធ្ងន់​ធ្ងរ​លើ​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​អតិថិជន​ ​ខណៈ​សេដ្ឋកិច្ច​​ត្រដាប​ត្រដួស​នឹង​ការ​ស្ទុះ​ងើប​ឡើង​វិញ​ ​ហើយ​ប្រាក់​ឈ្នួល​ក៏​នៅ​ជាប់​គាំង​ទ្រឹង។

​នាយក​គ្រប់​គ្រង​នៃ​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ទីផ្សារ​ Kantar Worldpanel នៅ​​ប្រទេស​ចិន​ លោក Jason Yu បាន​និយាយ​ថា​​​ ​ជា​អកុសល​សម្រាប់​ Starbucks ​វា​ពិត​ជា​​គ្មាន​​ជម្រើស​ក្រៅ​ពី​ការ​ប្រកួត​ប្រជែង​​តម្លៃ​ក្នុង​កម្រិត​ណា​មួយ​​ នៅ​​លើ​ទីផ្សារ​ដែល​ការ​ប្រយុទ្ធ​តម្លៃ​ទាប​​បាន​ក្លាយ​ជា​ «រឿង​​ធម្មតា​ថ្មី​​​» នោះ​ទេ​។ លោក​បាន​បន្ថែម​ថា​​៖ «​ការ​ពង្រឹង​ការ​ផ្តល់​ជូន​ពិសេស​ និង​ការ​បង្កើន​​ការ​ផ្សព្វ​ផ្សាយ​​ ភាព​សកម្ម​ខ្លាំង​នៅ​លើ​​បណ្ដាញ​​​សង្គម​ គឺ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ដើម្បី​រក្សា​ជំហរ​របស់​ពួក​គេ​ ដូច្នេះ​ចំណែក​ទីផ្សារ​​នឹង​មិន​ត្រូវ​បាត់​បង់​បន្ថែម​ទៀត​នោះ​ទេ​»។ ​

យ៉ាង​ណា​មិញ​ លោក​ Yu បាន​គូស​បញ្ជាក់​ថា​ ទោះ​បី​ជា​តម្លៃ​នឹង​ក្លាយ​ជា​កត្តា​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អតិថិជន​នា​ពេល​​អនាគត​ដ៏​ខ្លី​ខាង​មុខ​ក្ដី​ ក៏​​ Starbucks ​នឹង​មិន​យក​ឈ្នះ​ការ​ប្រកួត​ប្រជែង​ដោយ​ការ​បញ្ជុះ​តម្លៃ​​ផលិតផល​ខ្លួន​ដល់​កម្រិត​ទាប​នោះ​ដែរ​។ លោក​ថ្លែង​ថា​ ​​ក្រុមហ៊ុន​អាមេរិក​នេះ​គួរ​តែ​បន្ត​ជាមួយ​នឹង​យុទ្ធសាស្រ្ត​របស់​ខ្លួន​ ក្នុង​ការ​ផ្តល់​ជូន​នូវ​គុណភាព​ផលិត​ផល​ ដែល​គូ​​​ប្រជែង​របស់​ខ្លួន​មិន​អាច​ផ្គូ​ផ្គង​បាន​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដឹងហើយ ទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad 

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

«ប្រតិបត្តិការផ្លេកបន្ទោរ» ក្រុមឧទ្ទាមវាយផ្តួលរំលំរដ្ឋាភិបាលលោក Assad យ៉ាងស្រួល ហេតុអ្វី?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម