Connect with us

សេដ្ឋកិច្ច

ថៃ​ធ្លាក់​ចំណាត់​ថ្នាក់​ទេសចរណ៍ជាង​ ១០ លេខ​ ក្នុង​សន្ទស្សន៍​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​

បានផុស

នៅ

ប្រតិបត្តិករ​ទេសចរណ៍​ថៃ​ បាន​សម្ដែង​​​ការ​ខក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែល​បរាជ័យ​ក្នុង​ការ​ស្ដារ​​សន្ទស្សន៍​អភិវឌ្ឍន៍​ការ​ធ្វើ​ដំណើរ ​និង​ទេសចរណ៍​ បន្ទាប់​ពី​ប្រទេស​ថៃ​ បាន​ធ្លាក់​ចំណាត់​ថ្នាក់​ទេសចរណ៍​ដល់ទី​​ ៤៧ ​ពី​ទី​ ៣៦ ក្នុង​​​សន្ទស្សន៍​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ (WEF)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់​​ចុះ​នេះ​ មាន​គម្លាត​​ធំ​ជាង​ការ​ធ្លាក់​ចុះ​ក្នុង​​សន្ទស្សន៍​នៅ​ឆ្នាំ​ ២០២១​ ​ដែល​​ថៃ​បាន​ធ្លាក់​​ពី​ចំណាត់​ថ្នាក់​ទី​ ៣៥​ មក​ចំណាត់​ថ្នាក់​ទី​ ៣៦ ដោយ​សារ​តែ​វិបត្តិ​កូវីដ​១៩​។  ​ក្នុង​​​ចំណោម​​ប្រទេស​​អាស៊ី​​អាគ្នេយ៍​ មាន​​ប្រទេស​​ចំនួន​​​៣​​មាន​​ប្រៀប​​ជាង​​ប្រទេស​​ថៃ​ រួម​មាន​​សិង្ហបុរី​​ ដែល​​ជាប់​​ចំណាត់​​ថ្នាក់​​ទី​ ១៣ ​​បន្ត​ដោយ​​ឥណ្ឌូណេស៊ី (ទី ​២២​)​ និង​​ម៉ាឡេស៊ី ​(​ទី​ ៣៥​)​។ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៩​ ​ប្រទេស​ថៃ​ក៏​បាន​ធ្លាក់​ចុះ​ចំនួន​ ៦​ ពិន្ទុ​ផង​ដែរ​ ហើយ​បាន​ធ្លាក់​ចុះ​ពី​មធ្យមភាគ​ពិភព​លោក​នៃ​​ប្រទេស​សរុប​ ១១​៧ ​ចំនួន​ ៣,៩ ភាគរយ​។  ​

​ជាមួយ​គ្នា​នោះ​ ថៃ ដែល​​ចាត់​ថ្នាក់​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ក្នុង​សន្ទស្សន៍​ដដែល​ ​មាន​ពិន្ទុ​ទាប​បំផុត​ក្នុង​សេវាកម្ម​ទេសចរណ៍​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ (២,១៨ ពិន្ទុ​លើ​ ៧) ​​ខណៈ​​សន្ទស្សន៍​រួម​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​សេវាកម្ម​ ក៏​ទទួល​បាន​ពិន្ទុ​មធ្យម​ទាប​ ៣,៦១ ផង​ដែរ​។  ​

ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​ថៃ​ (Atta) លោក​​ Sisdivachr Cheewarattanaporn បាន​និយាយ​ថា ​សន្ទស្សន៍​នេះ​បាន​បង្ហាញ​ថា​ ការ​ស្ទុះ​ងើប​ឡើង​វិ​ញ​នៃ​វិស័យ​ទេសចរណ៍​ថៃ​ក្រោយ​វិបត្តិ​កូវីដ​ គឺ​​អាស្រ័យ​លើ​ចំណុច​ទាក់​ទាញ​ដែល​មាន​ស្រាប់​ ​​ជា​ជាង​ការ​កែ​លម្អ​ និង​អភិវ​ឌ្ឍ​សេវាកម្ម​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​។​

លោក​ថ្លែង​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​ចាប់​តាំង​ពី​រដ្ឋាភិបាល​មុន​មក​ យើង​មាន​ការ​ខក​ចិត្ត​ដែល​ផែនការ​មេ​សម្រាប់​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​ មិន​ដំណើរ​ការ​។​ រដ្ឋាភិបាល​បច្ចុប្បន្ន​ អាច​មាន​គំនិត​ផ្តួច​ផ្តើម​ដ៏​ល្អ​មួយ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ ​ដូច​ជា​គម្រោង​គ្មាន​ទិដ្ឋាការ​ ប៉ុន្តែ​ទាក់​ទង​នឹង​ការ​រៀប​ចំ​ផែនការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​សេវាកម្ម​ យើង​នៅ​តែ​មិន​ឃើញ​មាន​ភាព​ខុស​គ្នា​ពី​រដ្ឋាភិបាល​​មុន​ឡើយ​»​។

លោក​ Sisdivachr ​គូស​បញ្ជាក់​​ថា​ រដ្ឋាភិបាល​បច្ចុប្ប​ន្ន​បាន​ខ្ជះ​ខ្ជាយ​ពេល​វេលា​ច្រើន​ពេក​លើ​ការ​ទៅ​ទស្សនកិច្ច​តាម​ខេត្ត​នានា​ក្នុង​អំឡុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ដែល​មាន​ន័យ​ថា​ រដ្ឋ​មន្ត្រី​ទេសចរណ៍​ ​មិន​អាច​ផ្តោត​លើ​ការ​ទទួល​ខុស​ត្រូវ​ស្នូល​របស់​ខ្លួន​ ​គឺ​ការ​កែ​លម្អ​គុណភាព​​ទេសចរណ៍​។​ .

មន្រ្តី​ដដែល​បន្ត​ថា​ ជំនួស​ឱ្យ​ការ​ផ្តល់​ការ​គាំទ្រ​ដែល​ខ្វះ​ការ​ផ្តោត​អារម្មណ៍​ រដ្ឋាភិបាល​គួរ​តែ​ជ្រើស​រើស​ខេត្ត​ដែល​ផ្តល់​សក្តានុពល​ខ្លាំង​ ទាក់​ទង​នឹង​ការ​ទាក់​ទាញ​ និង​ធន​ធាន​ ហើយ​គួរ​តែ​ចាប់​ផ្តើម​រៀប​ចំ​ផែន​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់​ ​​​ដូច​ជា​ការ​ពង្រឹង​ការ​តភ្ជាប់​ផ្លូវ​អាកាស ​និង​ផ្លូវ​គោក​ជាដើម​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​ម៉ាឡេស៊ីនិង​ថៃ​ត្រៀម​ខ្លួន​​​បង្ការ​​ភ្លៀង​ធ្លាក់​​បន្ថែម​ទៀត ក្រោយ​មនុស្ស​ជាង​៣០​នាក់ស្លាប់​

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ជនភៀសខ្លួនកើន​ជាង​៤៨០០០នាក់នៅស៊ីរី ក្រោយ​ជម្លោះប្រដាប់​អាវុធ​កើន​ឡើង​​

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ឆ្មាំសមុទ្រ​ចិននិងហ្វីលីពីនផ្ទុះជម្លោះដែនសមុទ្រជាថ្មី

ជីវិតកម្សាន្ដ៤៩ នាទីutes មុន

ទើបបញ្ចប់ Solo Concert ពីរថ្មីៗ! មុននេះ ឱក សុគន្ធកញ្ញា ឱ្យតម្រុញត្រៀមធ្វើនៅខេត្តបន្ទាប់ទៀត ឆាប់ៗ

ព័ត៌មានជាតិ៥២ នាទីutes មុន

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទម្លាក់អត្រាការប្រាក់បញ្ញើ ដើម្បីឱ្យសេដ្ឋកិច្ចដំណើរការ

Sokha Hotels

ព័ត៌មានពេញនិយម