សេដ្ឋកិច្ច
ផ្សារមូលបត្រកម្ពុជាផ្តល់ឪកាសដល់វិនិយោគិនសាធារណជនរយៈពេល៣៣ថ្ងៃទិញហ៊ុនក្រុមហ៊ុនចុះបញ្ជីដោយពុំគិតកម្រៃសេវា
ភ្នំពេញ៖ ជាកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញសាធារណជនឱ្យងាកមកចាប់អារម្មណ៍វិនិយោគលើវិស័យមូលបត្រ ផ្សារមូលបត្រកម្ពុជា (CSX)បានដាក់ចេញនូវយន្តការថ្មីមួយដោយផ្តល់ឪកាសដល់វិយោគិននានាធ្វើការទិញភាគហ៊ុនក្រុមហ៊ុនចុះបញ្ជីដោយមិនគិតកម្រៃសេវាសម្រាប់រយៈ៣៣ថ្ងៃ។
លោក ហុង សុហួរ នាយកប្រតិបត្តិនៃCSXបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែឧសភាថា ដើម្បីតបស្នងដល់វិនិយោគិនចាស់ និងបង្កើនឪកាសដល់វិនិយោគិនថ្មីក្នុងការចាប់ផ្តើមវិនិយោគក្នុងទីផ្សារមូលបត្រក្នុងរដូវកាលបែងចែកភាគលាភក្នុងឆ្នាំ២០២៤នេះ CSX ផ្តល់ជូនកម្មវិធីដ៏ពិសេសដែលមិនធ្លាប់មានពីមុនមកគឺ«កម្មវិធីទិញភាគហ៊ុនទាំងអស់នៅផ្សារមូលបត្រកម្ពុជាដោយឥតកម្រៃជើងសា»។
កម្មវិធីនេះមានរយៈពេល៣៣ថ្ងៃគិតចាប់ពិថ្ងៃទី២៧ ខែឧសភាដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤ ដោយវិនិយោគិនអាចទិញរាល់ភាគហ៊ុនដែលចុះបញ្ជីនៅCSX ដោយពុំមានការគិត កម្រៃជើងសាពីក្រុមហ៊ុនឈ្មួញជើងសាមូលបត្រទាំងអស់ដែលជាសមាជិករបស់CSX។
លោកបានថ្លែងថា៖«កម្មវិធីមិនគិតកម្រៃសេវាទិញនេះ ត្រូវបានផ្តួចផ្តើមស្របពេលជាមួយនឹងរដូវកាលបែងចែកភាកលាភសម្រាប់ឆ្នាំ២០២៤ ជាពេលវេលាដែលក្រុមហ៊ុនបោះផ្សាយភាគច្រើននៅ CSXប្រកាសបែងចែកភាគលាភប្រចាំឆ្នាំជូនវិនិយោគិនដែលការណ៍នេះនឹងផ្តល់គុណប្រយោជន៍ទ្វេរដងជូនវិនិយោគិន ទាំងឪកាសទិញភាគហ៊ុនដោយឥតគិតថ្លៃសេវា និងឪកាសទទួលបានភាគលាភពីក្រុមហ៊ុនបោះផ្សាយ»។
លោកបានថ្លែងពន្យល់ទៀតថា CSX យល់ឃើញថា វិនិយោគិនគ្រប់រូបជាពិសេសប្រជាពលរដ្ឋកម្ពុជា គួរមានឪកាសទទួលបានបទពិសោធន៍អំពីការវិនិយោគភាគហ៊ុន និងទទួលបានអត្ថប្រយោជន៍ពីកំណើននៃទីផ្សារមូលបត្រកម្ពុជា ក៏ដូចជាកំណើននៃសេដ្ឋកិច្ចកម្ពុជា។ ជាមួយនឹងកម្មវិធីទិញភាគហ៊ុនដោយមិនគិតកម្រៃជើងសានេះ CSX មានគោលបំណងបង្កើនលទ្ធភាពជាអតិបរមាដល់ពលរដ្ឋគ្រប់រូប ក្នុងការចូលរួមវិនិយោគជាមួយក្រុមហ៊ុនប្រកបដោយសក្តានុពល ដើម្បីបង្កើនទ្រព្យតាមរយៈទីផ្សារមូលបត្រ។
«ជាមួយនឹងការកាត់បន្ថយរបាំងក្នុងការចូលរួមក្នុងទីផ្សារ យើងក៏រំពឹងថានឹងមានកំណើនសន្ទនីយភាព និងទំហំជួយដូរផងដែរ។ វិនិយោគិនក៏អាចមានភាពបត់បែនក្នុងការអនុវត្តយុទ្ធសាស្រ្តជួញដូររបស់ខ្លួនបានដោយប្រសិទ្ធភាព និងទទួលបានអត្ថប្រយោជន៍ពីទីផ្សារដ៏សកម្ម។ ជាងនេះទៅទៀត កំណើននៃការចួលរួមវិនិយោគក្នុងទីផ្សារតាមរយៈកម្មវិធីនេះរំពឹងថា នឹងអាចជួយឱ្យភាគហ៊ុនជួញដូរនៅថ្លៃដ៏ទាក់ទាញមួយ ដែលអាចឱ្យវិនិយោគិនរំពឹងទុកនូវកំណណើនតម្លៃផលបត្ររបស់លោកអ្នក»។ នេះបើយោងតាមលោក ហុង សុហួរ។
បានបើយោងតាម CSX គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២៣ មានក្រុមហ៊ុនចុះបញ្ជីចំនួន ២២ ដែលរួមក្រុមហ៊ុន១១ ចុះបញ្ជីមូលបត្រកម្មសិទ្ធ និងក្រុមហ៊ុនចំនួន ១១ ចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុនទាំង ២២ នេះបានប្រមូលមូលនិធិសរុបប្រមាណ ៣៥៩ លានដុល្លារពីទីផ្សារមូលធន។ ទន្ទឹមនឹងនេះដែរ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមានប្រមាណ ១៣០ ០០០ ភាគហ៊ុន ដែលមានតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមប្រហែល ២១០ ០០០ដុល្លារ។
លោកហុង សុហួរថ្លែងថា៖ «ចំនួនគណនីជួញដូរបានបង្ហាញពីកំណើនយ៉ាងខ្លាំង ដែលកើនឡើងពីប្រមាណ ៣៥០០០ គណនីដល់ ៤៧ ០០០ គណនី។ មហិច្ឆតារបស់ CSX នឹងឈានដល់ចំនួនគណនីជួញដូររហូតដល់ ១០០ ០០០ គណនីនៅឆ្នាំ ២០២៤ ជាមួយនឹងតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យម ១០០ លានដុល្លារត្រឹមឆ្នាំ ២០៣០»៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់