សេដ្ឋកិច្ច
ឥណ្ឌូណេស៊ីអញ្ជើញចិន ឱ្យចូលរួមសហការវិនិយោគលើការអភិវឌ្ឍ AI
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូណេស៊ី លោក Budi Arie Setiadi បានអញ្ជើញប្រទេសចិនឱ្យចូលរួមសហការវិនិយោគលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន លោក Shan Zhongde នៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ (២៧ ឧសភា)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Antara។

ការស្នើបែបនេះ ធ្វើឡើងខណៈលោករដ្ឋមន្ត្រី Setiadi គ្រោងធ្វើទស្សនកិច្ចការងារនៅទីក្រុងសៀងហៃ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថលជាមួយប្រទេសចិន។
លោកនិយាយក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារថា៖ «សង្ឃឹមថា កិច្ចប្រជុំនេះអាចនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង សម្រាប់ភាពជោគជ័យទៅវិញទៅមក»។
ក្នុងជំនួបដដែល លោករដ្ឋមន្ត្រី Setiadi បានបង្ហាញពីសក្ដានុពលរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការអភិវឌ្ឍន៍ AI និងការវិនិយោគលើធនធានមនុស្សលើទេពកោសល្យឌីជីថល ដែលរំពឹងថានឹងជំរុញវឌ្ឍនភាពលើការលូតលាស់នៃការបង្កើតថ្មី AI ផ្សេងទៀត។

មន្រ្តីទាំង២ ក៏បានពិភាក្សាផងដែរ អំពីរបៀបដែលឥណ្ឌូណេស៊ីអាចប្រើប្រាស់ AI ដើម្បីបង្កើនសេដ្ឋកិច្ចឌីជីថល ក្នុងគោលបំណងឱ្យប្រទេសនេះក្លាយជាប្រទេសអភិវឌ្ឍន៍។ តាមទស្សនៈបទប្បញ្ញត្តិ ឥណ្ឌូណេស៊ីក៏កំពុងចាប់ផ្តើមរៀបចំច្បាប់ច្បាស់លាស់ សម្រាប់ការអភិវឌ្ឍនវានុវត្តន៍ AI ហើយកិច្ចខិតខំប្រឹងប្រែងមួយ គឺការចេញក្រមសីលធម៌សម្រាប់ការប្រើប្រាស់ AI សម្រាប់អ្នកឧស្សាហករ។
លោករដ្ឋមន្ត្រី Setiadi ជឿថា សេណារីយ៉ូ និងសក្តានុពលនេះ នឹងទាក់ទាញចំណាប់អារម្មណ៍របស់ចិន ក្នុងការគាំទ្រដល់ការអភិវឌ្ឍឌីជីថលនីយកម្មរបស់ឥណ្ឌូណេស៊ី តាមរយៈ AI ជាពិសេសនៅក្នុងតំបន់ដាច់ស្រយាល។
ឆ្លើយតបនឹងការស្នើសុំនេះ លោកអនុរដ្ឋមន្ត្រីចិន Zhongde បានបញ្ជាក់ថា ប្រទេសចិនចាប់អារម្មណ៍ក្នុងការជួយដល់ឥណ្ឌូណេស៊ី ឱ្យផ្លាស់ប្តូរឌីជីថល ដែលរួមបញ្ចូលផងដែរនូវការគាំទ្រការតភ្ជាប់ និងការប្រើប្រាស់បច្ចេកវិទ្យា 5G និង 6G នៅក្នុងវិស័យទូរគមនាគមន៍។ លោកបង្ហាញក្តីសង្ឃឹមថា ប្រទេសឥណ្ឌូណេស៊ី នឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួន ទៅចូលរួមវេទិកាអន្តរជាតិស្តីពីឧស្សាហកម្មឌីជីថល និង AI ដែលនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញា ឆ្នាំ ២០២៤ នៅប្រទេសចិន៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២១ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក