Connect with us

សេដ្ឋកិច្ច

ម៉ាឡេស៊ី​គ្រោង​​បណ្ដុះ​​វិស្វករ​បន្ទះ​ឈីប​ក្នុង​ស្រុក​រាប់​ម៉ឺន​​នាក់​ ដើម្បី​ជំរុញ​ប្រទេស​ក្លាយ​ជា​មជ្ឈមណ្ឌល​បន្ទះ​ឈីប​ពិភព​លោក​

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ​លោក​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ (Anwar Ibrahim) បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​​នេះ​ថា​ ប្រទេស​ម៉ាឡេស៊ី​គ្រោង​នឹង​បណ្តុះ​បណ្តាល​វិស្វករ​បន្ទះ​ឈីប​ក្នុង​ស្រុក​ដែល​មាន​ជំនាញ​ខ្ពស់​ ចំនួន​ ៦០ ០០០ នាក់​ ​​ដើម្បី​ជួយ​ជំរុញ​ប្រទេស​​ឱ្យ​សម្រេច​បាន​នូវ​មហិច្ឆតា​​ក្លាយ​ជា​មជ្ឈ​មណ្ឌល​បន្ទះ​ឈីប​មួយ​របស់​ពិភព​លោក​។​ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Nikkei Asia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​របស់​លោក​ អាន់វ៉ា​ ធ្វើ​ឡើង​​ខណៈ​ម៉ាឡេស៊ីកំពុង​ជំរុញ​វិស័យ​បន្ទះឈីប​ ដោយ​ដាក់​ខ្លួន​​ឯង​ជា​​មជ្ឈ​មណ្ឌល​អព្យាក្រឹត​សម្រាប់​ក្រុមហ៊ុន​ផលិត​ផ្សេង​ៗ​ ស្រប​ពេល​ដែល​​​ក្រុមហ៊ុននានា​​លើ​​ពិភព​​លោក​​កំពុង​​​​ធ្វើ​ពិពិធកម្ម​សង្វាក់​ផ្គត់​ផ្គង់​ ក្រោម​ភាព​តាន​តឹង​​ភូមិសាស្ត្រ​នយោបាយ​ និង​ពាណិជ្ជកម្ម​ ជា​ពិសេស​ការ​ប្រកួត​ប្រជែង​រវាង​អាមេរិក​ និង​ចិន​។​

​នៅ​ក្រោម​យុទ្ធសាស្រ្ត​បន្ទះ​ឈីប​ជាតិ​ ​ដែល​ប្រកាស​ឡើង​នៅថ្ងៃ​អង្គារ​ ​​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​ដាក់​ចេញ​ប្រាក់​យ៉ាង​តិច​ ២៥ ប៊ី​លាន​រីងហ្គីត​ ​​(​៥,៣៣ ប៊ីលាន​ដុល្លារ​) ​ក្នុង​រយៈ​ពេល​ពី​ ៥-១០ ឆ្នាំ​ខាង​មុខ​ ដើម្បី​​ជំរុញ​ទេពកោសល្យ​ និង​ពង្រីក​ក្រុមហ៊ុន​ក្នុង​ស្រុក​ ជាមួយនឹងមូលនិធិ​ដែល​ផ្តល់​ដោយ​មូលនិធិ​ទ្រព្យ​សម្បត្តិ​អធិបតេយ្យ​រ​បស់​ប្រទេស​ផ្សេង​ៗ​។ ​

លោក​ អាន់វ៉ា​ ថ្លែង​ក្នុងពិព័រណ៍​ពាណិជ្ជកម្ម​អាស៊ី​ ២០២៤​ ​នៅ​ទីក្រុង​កូឡាឡាំពួរ​​ ​ថា​៖  «​ចក្ខុវិស័យ​របស់​យើង​ គឺ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ជំរុញ​ដោយ​ក្រុមហ៊ុន​ម៉ាឡេស៊ី​​ និងទេពកោសល្យលំដាប់ពិភពលោក ​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​តំបន់​ និង​ទូទាំង​ពិភព​លោក​ដោយ​ផ្អែក​លើ​ការ​ច្នៃ​ប្រឌិត​ និង​ការ​បង្កើត​ថ្មី​»។ ​ លោក​បន្ត​ថា​៖ «​ថ្ងៃ​នេះ ​ខ្ញុំ​ផ្តល់​ជូន​ប្រទេស​ជាតិ​របស់​យើង​ ជា​ទីតាំង​អព្យាក្រឹត​បំផុត​ និង​មិន​ចូល​បក្ស​សម្ព័ន្ធ​សម្រាប់​ផលិតកម្ម​បន្ទះ​ឈីប​ ​​ដើម្បី​ជួយ​កសាង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​បន្ទះ​ឈីប​សកល​ ដែល​មាន​សុវត្ថិភាព​ និង​ធន់​ជាង​មុន​»។  ​

​យុទ្ធសាស្ត្រ​នេះ​ មាន​គោល​បំណង​បណ្តុះ​បណ្តាល​មនុស្ស​​ ៦០ ០០០ នាក់​ ក្នុង​មុខងារ​ផ្សេង​ៗ​នៃ​ការ​ផលិត​បន្ទះ​ឈីប​ រាប់​តាំង​ពី​ការ​រចនា​ ការ​វេច​ខ្ចប់​ រហូត​ដល់​ការ​ធ្វើ​តេស្ត​។  ​

គេ​មើល​ឃើញ​ថា​ ការ​មាន​វិស្វករ​ក្នុង​ស្រុក​ដែល​មាន​ជំនាញ​កាន់​តែ​ច្រើន​ គឺ​ជា​រឿង​សំខាន់​ ប្រសិន​បើ​ម៉ាឡេស៊ី​ចង់​ទាក់​ទាញ​ការ​វិនិយោគ​កាន់​តែ​ច្រើន​ពី​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ពិភព​លោក​។ ​យោង​តាម​យុទ្ធសាស្ត្រ​ថ្មី​ រដ្ឋាភិបាល​មាន​បំណង​ទាក់​ទាញ​ការ​វិនិយោគ​ចំនួន​ ៥០០ ប៊ីលាន​រីងហ្គីត​ តាម​​រយៈ​ការ​វិនិយោគ​ផ្ទាល់​ក្នុង​ស្រុក​ (DDI) ​និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)។ ​យុទ្ធសាស្រ្ត​ដដែល​ ក៏​នឹង​គាំទ្រ​វិស្វករ​ក្នុង​ស្រុក​ ដើម្បី​បង្កើត​កម្មសិទ្ធិ​បញ្ញា​ក្នុង​ទម្រង់​នៃ​ការ​រចនា​បន្ទះ​ឈីប​ផង​ដែរ​​។

​ការ​ជំរុញ​ទៅ​មុខ​របស់​ម៉ាឡេស៊ី​​ក្នុង​ឧស្សាហកម្ម​បន្ទះ​ឈីប​ ​​បាន​ចាប់​ផ្តើម​ជាង​​៥​ទសវត្សរ៍​មុន​។​ ប្រទេស​នេះ​ផ្គត់​ផ្គង់​ប្រហែល​ ១៣ ភាគរយ​នៃ​​ការ​វេច​ខ្ចប់​ ​សេវាកម្ម​ដំឡើង​ និង​សាក​ល្បង​បន្ទះឈីប​ទូទាំង​ពិភព​លោក​។ នេះ​បើ​យោង​តាម​អាជ្ញាធរ​អភិវឌ្ឍន៍​ការ​វិនិយោគ​ម៉ាឡេស៊ី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម