សេដ្ឋកិច្ច
លំហូរវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម កើនឡើងជាង ១១ ប៊ីលានដុល្លារក្នុងរយៈពេល ៥ ខែ
ទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការ និងវិនិយោគវៀតណាម (MPI) បានឱ្យដឹងថា ប្រទេសវៀតណាមបានទទួលការសន្យាវិនិយោគដោយផ្ទាល់ពីបរទេស សរុប ១១,០៧ ប៊ីលានដុល្លារ ក្នុងអំឡុងខែមករា-ឧសភា ឆ្នាំនេះ ដោយកើនឡើង២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ VnExpress កាលពីថ្ងៃអង្គារ។

ក្នុងការវិនិយោគទាំងនោះ មាន ៧,៩៤ ប៊ីលានដុល្លារ ត្រូវបានបម្រុងទុកសម្រាប់គម្រោងថ្មី ដោយកើនឡើង ៥០,៨ ភាគរយ ខណៈនៅសល់ទាំងប៉ុន្មាន កំណត់សម្រាប់ការវិនិយោគបន្ថែមក្នុងគម្រោងដែលមានស្រាប់ និងការទិញយកផ្សេងៗ។
បើតាមទីភ្នាក់ងារវិនិយោគបរទេសដដែល ក្នុងរយៈពេល៥ខែ ឆ្នាំនេះ ការសន្យាពីប្រទេសសិង្ហបុរី រួមចំណែកខ្ពស់បំផុត ក្នុងទំហំសរុប ៣,២៥ ប៊ីលានដុល្លារ ខណៈការចំណាយដើមទុន FDI បានកើនឡើង ៧,៨ ភាគរយ ទៅដល់ជាង ៨,២ ប៊ីលានដុល្លារ។ ឧស្សាហកម្មផលិត និងកែច្នៃគ្របដណ្ដប់លើការវិនិយោគរហូតដល់ទៅ ៦៧,១ ភាគរយ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បានរាយការណ៍ថា FDI ភាគច្រើនត្រូវបានតម្រង់ទិសទៅកាន់តំបន់ខេត្ត ក្រុង ដែលមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ធនធានមនុស្សមានស្ថិរភាព កិច្ចខិតខំប្រឹងប្រែងក្នុងកំណែទម្រង់បែបបទរដ្ឋបាល និងការជំរុញការវិនិយោគសកម្មផ្សេងៗ ។
គួរគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែឧសភា ក្រោមការវិនិយោគដោយផ្ទាល់ពីបរទេស វៀតណាមមានគម្រោងច្បាស់លាស់ចំនួន ៤០ ២៨៥ ដែលមានដើមទុនសរុបចំនួន ៤៨១,៣៣ ប៊ីលានដុល្លារ ដែលក្នុងនោះ ប្រហែល ៣០៥,៤៣ ប៊ីលានដុល្លារ ត្រូវបានចំណាយមកទល់ពេលនេះ៕

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល