Connect with us

សេដ្ឋកិច្ច

យុវជនម្នាក់ ចំណាយដើមទុន ៣ម៉ឺនដុល្លារ ដើម្បីប្រមូលទិញស្រកីដូងទុំ កែច្នៃជីធម្មជាតិ

បានផុស

នៅ

ស្ថិតក្នុងវ័យ៣៧ឆ្នាំ យុវជនម្នាក់បានចំណាយដើមទុនផ្ទាល់ខ្លួន ប្រមាណជាង ៣ម៉ឺនដុល្លារ ក្នុងការដើរប្រមូលទិញស្រកីដូងទុំ តាមផ្សារនានា ក្នុងរាជធានីភ្នំពេញយកមកកាន់កសិដ្ឋានរបស់ខ្លួន ដើម្បីកែច្នៃឱ្យចេញទៅជាជីធម្មជាតិ សម្រាប់លក់ចេញទៅកាន់ទីផ្សារវិញ និងអាចរកចំណូលបានប្រមាណ ១០០០ដុល្លារ ក្នុងមួយខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ឡង់ឌី ម្ចាស់កសិដ្ឋានតាខ្មៅ បានប្រាប់ កម្ពុជាថ្មី ថា ទម្រាំតែមានកសិដ្ឋានកែច្នៃជីធម្មជាតិ ដូចបច្ចុប្បន្ននេះ លោក​ និងក្រុមគ្រួសារ បានចំណាយដើមទុនសរុបប្រមាណ ៣ម៉ឺនដុល្លារ ដើម្បីបើកសិដ្ឋានខ្នាតតូចមួយនេះឡើងមក។ ម្ចាស់កសិដ្ឋានរូបនេះ បន្តថា លោកបានផ្ដើមការកែច្នៃជីធម្មជាតិ ចាប់តាំងដើមឆ្នាំ ២០១២ មកម្ល៉េះ។

មូលហេតុដែលលោក ចាប់យកការកែច្នៃជីនេះ ក៏ព្រោះតែលោកគិតថា ស្រកីដូងទុំ ប្រសិនបើទុកចោលគ្មានអ្វីក្រៅពីយកទៅដុតចោលនោះទេ ហេតុនេះទើបលោកគិតថា ចង់សាកល្បងយកស្រកីដូងទុំ មកធ្វើជាជីធម្មជាតិ សម្រាប់ប្រើប្រាស់ក្នុងដំណាំផ្សេងៗ និងបានលក់ចេញទៅកាន់ទីផ្សារក្នុងស្រុក ផងដែរ។

លោក ជា ឡង់ឌី បានបន្ថែមទៀតថា សម្រាប់ពេលបច្ចុប្បន្ន លោកអាចលក់ជីធម្មជាតិ ទៅកាន់ទីផ្សារបានចន្លោះពី ៥០ បាវ ក្នុងមួយថ្ងៃ ឬគិតជាខែ បានប្រមាណជាង ៤ ទៅ៥ តោន ក្នុងមួយខែ និងអាចទទួលបានចំណូលពីមុខរបរមួយនេះ បានចន្លោះពី ៣ លានរៀល ទៅ ៤លានរៀល ក្នុងមួយខែ ជាប្រចាំ។

សម្រាប់គោលដៅ ទៅថ្ងៃខាងមុខទៀត លោក ជា ឡង់ឌី គ្រោងនឹងបង្កើនការកែច្នៃជីធម្មជាតិ ឱ្យបានកាន់តែច្រើនជាងនេះទៀត ប្រសិនបើមានការគាំទ្រពីសំណាក់ ប្រជាកសិករ និងម្ចាស់កសិដ្ឋានផ្សេងៗទៀត ផងដែរ។ ជាក់ស្ដែង នៅក្នុង កសិដ្ឋានរបស់លោក នាពេលបច្ចុប្បន្ននេះ មានជីធម្មជាតិ និងជីសរីរាង្គ ជាច្រើនមុខ សុទ្ធសឹងតែជា ជីសម្រាប់ប្រើប្រាស់ក្នុងការដាំដុះ កប់គល់ដំណាំ និង ការជំនួយឱ្យដំណាំលូតលាស់ បានលឿន និងទទួលបានផលយ៉ាងល្អប្រសើរ ថែមទៀត។

លោក ជា ឡង់ឌី បានបន្ថែមទៀតថា ភាគច្រើននៃអ្នកដែលទិញជីស្រកីដូង របស់លោកទៅប្រើប្រាស់ គឺមានដូចជា៖ កសិដ្ឋានដាំបន្លែសុវត្ថិភាព អ្នករស់នៅតាមបុរី និងអ្នកបណ្ដុះកូនឈើ ឬកូនរុក្ខជាតិ ផ្សេងៗ ដែលពួកគាត់យល់ច្បាស់ពី អត្ថប្រយោជន៍ នៃជីធម្មជាតិ ជាជាងការប្រើប្រាស់ជីគីមី ក្នុងការធ្វើកសិកម្ម ប្រចាំថ្ងៃ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម