Connect with us

សេដ្ឋកិច្ច

ADB​ ដាក់ចេញ​ការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូ​ថ្មីរយៈពេល៥ឆ្នាំ​ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថាADB​ បានប្រកាសនូវការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូ​ថ្មីសម្រាប់កម្ពុជារយៈពេល៥ឆ្នាំ​ចាប់ពីឆ្នាំ ២០២៤-២០២៨​ដែលដើរស្របជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភានេះ ដោយផ្តោតលើការធ្វើការជាមួយរាជរដ្ឋាភិបាល និង ដៃគូផ្សេងទៀត ដើម្បី ពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលនាំមុខដោយវិស័យឯកជន ជំរុញការអភិវឌ្ឍមនុស្ស និងពង្រឹង ភាពធន់នឹងអាកាសធាតុ។

ADB​ បានលើកឡើងថាយុទ្ធសាស្ត្រដ៏ទូលំទូលាយនេះ ក៏រួមបញ្ចូលផងដែរនូវអាទិភាពពហុផ្នែកមួយ ចំនួនដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន កែលម្អ សមភាព យេនឌ័រ លើកកម្ពស់ឌីជីថលភាវូបនីយកម្ម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងសមា ហរណកម្មក្នុងតំបន់។

លោក Scott Morris អនុប្រធាន ADB ប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក មានប្រសាសន៍ថា ​យុទ្ធសាស្រ្តនេះបង្កើតឡើងដោយមានការពិភាក្សាយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធជាច្រើន យុទ្ធសាស្ត្រប្រចាំប្រទេសថ្មីរបស់ ADB នេះគឺជា កិច្ចសហការជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីវិបុលភាព ប្រជាជន និងភពផែនដី។

លោកបានគូសបញ្ជាក់ថា៖«វាបង្ហាញពីជំហានថ្មីឆ្ពោះទៅរកកំណើន និងឱកាសក្នុងដំណើរអភិវឌ្ឍន៍របស់ ប្រទេសកម្ពុជាដែលមានបំណងកំណត់ប្រទេសនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានឋានៈជាប្រទេស មាន ប្រាក់ចំណូលខ្ពស់ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ»។​

បើយោងតាម ADB​ យុទ្ធសាស្ត្រនេះសង្កត់ធ្ងន់លើវិបុលភាព ដោយការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាមួយការ ទទួល ស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការជំរុញកំណើនប្រកបដោយចីរភាព។

«គន្លឹះនៃ វិធីសាស្រ្ត នេះគឺ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុនិងមានគុណភាពខ្ពស់ ដើម្បី ទាក់ ទាញការវិនិយោគពីវិស័យឯកជន និងបង្កើតបរិយាកាសធុរកិច្ចដែលផ្តល់អត្ថប្រយោជន៍ជា ពិសេស សម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម»។ នេះបើយោងតាម ADB​។

កាលពីខែមេសាកន្លងទៅនេះ សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងអត្រា ៥,៨ ភាគរយនៅឆ្នាំនេះ និង ៦ភាគរយនៅឆ្នាំក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៧ នាទីutes មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ៣២ នាទីutes មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ២ ម៉ោង មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម