សេដ្ឋកិច្ច
កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគដាក់ឱ្យដំណើរការជាផ្លូវការដើម្បីគាំទ្រដល់សហគ្រាសកែច្នៃជលផល
កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ នេះ ដោយអង្គការ UNIDO រដ្ឋបាលជលផល និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា គម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល នៃកម្មវិធី CAPFISH-Capture បានដាក់ឱ្យដំណើរការនូវយន្តការគាំទ្រសហគ្រាសផលិតផលជំហានទី២ គឺកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលនឹងផ្ដល់ហិរញ្ញវត្ថុបដិភាគតាមរូបមន្តគម្រោងផ្ដល់មូលនិធិ ៤០% ប្រាក់កម្ចីពីសហគ្រាសហិរញ្ញវត្ថុ ៥០% និងទុនរបស់សហគ្រាសផ្ទាល់ ១០% នៃទុនវិនិយោគសរុប។
លោកសុខ ណារិន តំណាងប្រចាំប្រទេសកម្ពុជារបស់អង្គការ UNIDO បានឱ្យដឹងថា ការដាក់ឱ្យដំណើរការកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគគឺជាគំនិតផ្ដួចផ្ដើមដែលសមស្របសម្រាប់សហគ្រាសក្នុងការស្វែងរកទុនវិនិយោគបន្ថែម ក្នុងការលើកកម្ពស់គុណភាពម្ហូបអាហារ បង្កើតភាពប្រកួតប្រជែងរបស់ SME លើការអភិវឌ្ឍវិស័យឧស្សាហកម្ម។
លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគពិតជាមានសារប្រយោជន៍ចំពោះវិស័យជលផលនៅកម្ពុជា។
តាមរយៈគម្រោងនេះ សហគ្រាសនៅក្នុងវិស័យសង្វាក់ផលិតកម្មជលផលក្រោយប្រមូលផលនឹងមានលទ្ធភាពទទួលបាននូវការគាំទ្របច្ចេកទេស ការកសាងសមត្ថភាព និងការគាំទ្រផ្នែកហិរញ្ញប្បទានដែលរួមមានជំនួយហិរញ្ញវត្ថុ និងឥណទានដែលមានការធានារក្នុងលក្ខខណ្ឌអនុគ្រោះជាច្រើន។
លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា៖ «កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ គឺជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អ សម្រាប់គាំទ្រដល់កិច្ចសហការរវាងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គការ UNIDO និងវិស័យឯកជន ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា»។
លោក ឌិត ទីណា បានឱ្យដឹងថា៖ «៥០% ជាប្រាក់កម្ចីពោលគឺ ៥ ដងនៃអ្វីដែលខ្លួនមាន ឧបមាថា យើងមានទុន ៥ ០០០ ដុល្លារ គុណនឹង ៥ ដង ២៥០០០ ដុល្លារដែលគាត់អាចខ្ចីបាន ហើយគម្រោងនឹងជួយបន្ថែមទៀត ៤០ ភាគរយ »។
លោក ឌិត ទីណា មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងជួយលើកកម្ពស់ការកែច្នៃផលិតផលជលផលក្រោយប្រមូលផល ឱ្យកាន់តែមានស្តង់ដារ និងគុណភាពខ្ពស់ តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ព្រមទាំងផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចដល់ប្រជានេសាទ និងសហគ្រាសកែច្នៃផងដែរ»៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់