Connect with us

សេដ្ឋកិច្ច

​គម្រោងវិនិយោគ​នៅ​ភ្នំបូកគោ​ ​ចាយទុន​អស់​ប្រមាណ ៨០០ លានដុល្លារ​ មិនទាន់មានផលចំណេញ

បានផុស

នៅ

អ្នកឧកញ៉ា សុខ គង់ ​បាន​បង្ហើប​ពីខ្ទង់​ចំណាយ​សម្រាប់​ការ​វិនិយោគ​នៅ​រមនីយដ្ឋាន​ភ្នំបូកគោ រហូតមកដល់ពេលនេះ បាន​ចាយទុនវិនិយោគអស់ប្រមាណ ៨០០ លានដុល្លារ ហើយមិនទាន់ទទួលបានប្រាក់ចំណេញនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុមអ្នក​សារព័ត៌មាន​ជាង ៣០ ស្ថាប័ន ដឹកនាំ​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា នៅរសៀលថ្ងៃទី ​២៩ ខែឧសភា ​ឆ្នាំ ២០២៤ អ្នកឧកញ៉ា សុខ គង់ មានប្រសាសន៍ថា៖ «យើងបានចំណាយ​លើ​ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ​​ផ្សេងៗ​​មាន​ ផ្លូវ ទឹក ភ្លើង រហូត​មក​ដល់ពេលនេះ​អស់​ប្រមាណ ៧០០ ទៅ ៨០០ លានដុល្លារ ដែល​​ការ​វិនិយោគ​យ៉ាងច្រើន​​សន្ធឹកនេះ​នៅ​មិន​ទាន់​បានផល​​ចំណេញមកវិញ​នោះទេ»។

​អ្នកឧកញ៉ា សុខ គង់ ​បញ្ជាក់ថា ​ផ្ទៃដីឧទ្យាន​ភ្នំបូកគោ​មាន​ទំហំ​ជាង​ ១៥០ ០០០ ហិកតា ​តែ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​តែ​​ប្រមាណ ​៤ ម៉ឺនហិកតា។

អ្នកឧកញ៉ា​បានលើកពី​ការ​​សាងសង់​ព្រះពុទ្ធបដិមាករ​កម្ពស់ជាង ១០០ ម៉េត្រ​នៅលើភ្នំ​បូកគោដែល​គ្រោយ​ចំណាយ​រាប់លាន​ដុល្លារ ខណៈក្រុម​ហ៊ុន​ក៏​មានផែន​ការ​សាង​សង់ហេដ្ឋារចនា​សម្ព័ន្ធផ្សេងទៀត​ ដែល​ត្រូវ​ចាយ​ខ្ទង់​វិនិយោគ​រាប់​សិប​លាន​ដុល្លារ​ថែម​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម