សេដ្ឋកិច្ច
ថៃ៖ ប៉ាតាយ៉ា សន្យាជម្រះកេរ្តិ៍ឈ្មោះ «ទេសចរណ៍ផ្លូវភេទ» ហើយលើកកម្ពស់ទេសចរណ៍បែបគ្រួសារ
ប្រតិបត្តិករទេសចរណ៍នៅទីក្រុងប៉ាតាយ៉ា របស់ប្រទេសថៃ បានប្តេជ្ញាលើកកម្ពស់ទេសចរណ៍លក្ខណៈគ្រួសារ អាហារក្នុងស្រុក និងសិល្បៈក្បាច់គុនថៃ ដើម្បីលុបបំបាត់កេរ្តិ៍ឈ្មោះយូរអង្វែងរបស់ខ្លួន ថាជា «មជ្ឈមណ្ឌលទេសចរណ៍ផ្លូវភេទ»។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការប្ដេជ្ញានេះ ធ្វើឡើងនៅពេលសមាគមនៃសហព័ន្ធទេសចរណ៍ឈុនបូរី (ACTF) រៀបចំសិក្ខាសាលាទេសចរណ៍មួយក្នុងសប្តាហ៍នេះ ដែលចូលរួមដោយប្រតិបត្តិករទេសចរណ៍សំខាន់ៗនៅក្រុងប៉ាតាយ៉ា និងក្រុងឈុនបូរី និងប្រតិបត្តិករទេសចរណ៍មកពីប្រទេសធំៗចំនួន៥ រួមមាន អាល្លឺម៉ង់ រុស្ស៊ី ចិន កូរ៉េខាងត្បូង និងឥណ្ឌា។
ប្រធាន ACTF លោក Thanet Supornsahasrungsi បាននិយាយថា ប្រតិបត្តិករទេសចរណ៍ភាគច្រើនបានយល់ស្របថា ទិដ្ឋភាពជីវិតរាត្រីរបស់ក្រុងប៉ាតាយ៉ា នៅតែលេចធ្លោក្នុងចំណោមជនបរទេស ជាងភាពទាក់ទាញផ្សេងៗទៀត។ លោកបន្តថា សកម្មភាពតម្រង់ទិសថ្មី និងជាលក្ខណៈគ្រួសារ ត្រូវតែចាំបាច់ផ្សព្វផ្សាយ ដើម្បីតាមឱ្យទាន់និន្នាការទេសចរណ៍ឯករាជ្យ។
លោក Thanet បាននិយាយថា ទីក្រុងនេះនៅតែមានសក្ដានុពលខ្ពស់ក្នុងការរីកចម្រើន ពីការទាក់ទាញផ្សេងៗ រួមទាំងសួនទឹក ទីលានវាយកូនហ្គោលលំដាប់ពិភពលោក ជំរុំក្បាច់គុនថៃ និងសហគមន៍ក្នុងស្រុក ដែលលក់សិល្បៈហត្ថកម្មនាំចូលពីក្រៅតំបន់។

មន្រ្តីដដែលបាននិយាយថា កាលពីអតីតកាល ក្រុងប៉ាតាយ៉ាបានទាក់ទាញជនបរទេសចូលនិវត្តន៍មួយចំនួនធំ ដែលមកលេងក្លឹបរាត្រីជាញឹកញាប់ ដោយចាប់អារម្មណ៍លើវិស័យទេសចរណ៍ផ្លូវភេទ។ យ៉ាងណាមិញ លោកថា បច្ចុប្បន្ននេះមានភ្ញៀវទេសចរក្មេងៗច្រើន ហើយពួកគេកំពុងស្វែងរកបទពិសោធន៍កំសាន្តផ្សេងៗ។
លោក Thanet គូសបញ្ជាក់ថា៖ «វាមិនអាចប្រកែកបានទេ ដែលថា ភ្ញៀវទេសចរមួយចំនួននៅតែចង់ស្វែងយល់ពីជីវិតពេលយប់ ហើយអាជ្ញាធរគួរតែគ្រប់គ្រងតំបន់មួយសម្រាប់អាជីវកម្មទាំងនេះ ដោយកំណត់តំបន់បារ ក្លឹប និងផ្ទះសំណាក់មនុស្សពេញវ័យនៅក្នុងកន្លែងតែមួយ»។
ទោះយ៉ាងណាក៏ដោយ លោកក៏និយាយផងដែរថា បញ្ហាសំខាន់ៗផ្សេងទៀត ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ដែលទាក់ទងនឹងការកកស្ទះចរាចរណ៍ ការដឹកជញ្ជូនមិនល្អ និងការទប់ស្កាត់ទឹកជំនន់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត