Connect with us

សេដ្ឋកិច្ច

កសិដ្ឋានមួយ គ្រោងនឹងចំណាយដើមទុន ១០លានដុល្លារ ដើម្បីអភិវឌ្ឍពូជគោសាច់

បានផុស

នៅ

កសិដ្ឋានមួយកន្លែង ស្ថិតនៅក្នុងខេត្តបាត់ដំបង មានគម្រោងនឹងចំណាយដើមទុន ១០លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីរៀបចំកសិដ្ឋានស្ដង់ដា អភិវឌ្ឍប្រភេទពូជគោសាច់ ដែលដើរប្រមូលទិញពីកសិករតាមតំបន់ផ្សេងៗ​ និងមួយចំណែកទៀត ទិញចូលមកពីប្រទេសជិតខាង យកមកចិញ្ចឹមសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារសាច់ ក្នុងស្រុកឱ្យកាន់តែសម្បូរបែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ ជំនូន តំណាងកសិដ្ឋានចិញ្ចឹមគោសាច់ RPRU បានប្រាប់ឱ្យ កម្ពុជាថ្មី​ ដឹងថា កសិដ្ឋា​នរបស់លោក គ្រោងនឹងចំណាយដើមទុនប្រមាណ ១០លានដុល្លារ ដើម្បីរៀបចំកសិដ្ឋានមួយកន្លែង ដើរប្រមូលទិញគោពីកសិករពីតំបន់ផ្សេងៗ មកចិញ្ចឹមក្នុងកសិដ្ឋានផ្ទាល់ និងសម្រាប់ផលិតសាច់លក់ចេញទៅកាន់ទីផ្សារក្នុងស្រុក។ លោក បន្តថា កសិដ្ឋានចិញ្ចឹមគោសាច់នេះ ក៏គ្រោងរៀបចំថ្មីបន្ថែមទៀត ក្នុងការអភិវឌ្ឍប្រភេទពូជគោដែលទិញពីប្រទេសជិតខាង ដើម្បីបង្កាត់ពូជគោទាំងនេះ​ ឱ្យកាន់តែសម្បូរបែបក្នុងស្រុក ផងដែរ។

លោក ឆាយ ជំនូន បានបន្ថែមទៀតថា សម្រាប់ទៅថ្ងៃអនាគត កសិដ្ឋានរបស់លោក ក៏គ្រោងនឹងរៀបចំបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងនោះមានដូចជា៖ ម៉ាស៊ីនផលិតចំណីគោ ចំការស្មៅគោ នឹងគ្រោងស្នើសុំទៅខាងសាលាស្រុក ដើម្បីធ្វើច្បាប់បើកកន្លែងសត្តឃាត ដែលមានស្ដង់ដាមួយ នៅក្នុងកសិដ្ឋានផ្ទាល់ ងាយស្រួលក្នុងការផលិតសាច់ សម្រាប់លក់ចេញទៅកាន់ទីផ្សារ។

ក្រៅពីនេះ លោក ក៏បានបញ្ជាក់ច្បាស់ៗ ថា កសិដ្ឋានរបស់លោក មានគោលដៅមួយទៀតនោះ គឺការទិញគោពីប្រជាកសិករនៅក្នុងខេត្តបាត់ដំបង និងខេត្តជិតៗគ្នា ចូលកសិដ្ឋានឱ្យប្រមាណ ១,០០០០ ក្បាល ក្នុងមួយឆ្នាំ តាមលទ្ធភាពដែលអាចធ្វើទៅបាន។

លោក ឆាយ ជំនូន បន្ថែមថា ចំពោះបញ្ហាដែលជាឧបសគ្គវិញនោះ កសិដ្ឋានរបស់លោក​ កំពុងតែត្រូវការធនធានមនុស្ស និងអ្នកជំនាញបច្ចេកទេស ផ្នែកបង្កាត់ពូជគោ និងថែទាំគោ ជាច្រើននាក់ទៀត ទើបអាចដំណើរការគម្រោងនៃការបង្កាត់ពូជគោ ដែលនឹងត្រូវទិញចូលមកពីប្រទេសជិតខាង តាមផែនការគ្រោងទុក។

សម្រាប់តម្លៃទិញចូលវិញ លោក ឆាយ ជំនូន បានប្រាប់ឱ្យដឹងថា ការប្រមូលទិញគោ ពីប្រជាកសិករ គិតទៅតាមគីឡូរបស់គោមួយក្បាលៗ ដោយក្នុងតម្លៃ ១គីឡូក្រាម ស្មើនឹង ៨,០០០ ពាន់រៀល ទៅ ៩,០០០ ពាន់រៀល ក្នុងមួយគីឡូកា្រម នេះមិនកំណត់ទៅលើ ប្រភេទពូជគោ ឬផែនរបស់គោ នោះឡើយ។

គួរបញ្ជាក់ដែរថា កសិដ្ឋានចិញ្ចឹមគោសាច់ RPRU ជាកសិដ្ឋានថ្មីមួយដែលបង្កើតឡើងកាលពីឆ្នាំ ២០២៣ ដែលពេលបច្ចុប្បន្ននេះ កសិដ្ឋានបានចំណាយដើមទុនអស់ជិតប្រមាណជាង ៦ លានដុល្លារ ដើម្បីបើកដំណើរការកសិដ្ឋាន និងបានប្រមូលទិញគោពីកសិករជាង ១,៦០០ ក្បាល រួចមកហើយ។ កសិដ្ឋានចិញ្ចឹមគោសាច់ RPRU មានទីតាំងស្ថិតនៅភូមិ ព្រៃផ្ដៅ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម