សេដ្ឋកិច្ច
ការលក់ និងផលិតរថយន្តជាសកលរបស់ Toyota ធ្លាក់ចុះនៅខែមេសា
ការលក់ និងការផលិតរថយន្តជាសកលរបស់ក្រុមហ៊ុនរថយន្តជប៉ុន Toyota Motor បានធ្លាក់ចុះកាលពីខែមេសា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែធ្លាក់ចុះការលក់ទាំងនៅចិន និងជប៉ុន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការលក់ជាសកលបានធ្លាក់ចុះ ០,៥ ភាគរយក្នុងខែមេសា ដែលរួមចំណែកដោយការធ្លាក់ចុះ ២៧ ភាគរយនៅប្រទេសចិន និង ១៤ ភាគរយនៅប្រទេសជប៉ុន ទោះបីជាការលក់នៅសហរដ្ឋអាមេរិក និងអឺរ៉ុប កើនឡើងក៏ដោយ។ Toyota និយាយថា ការលក់នៅចិនបានធ្លាក់ចុះ បើទោះបីជាក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយជាច្រើននៅតាមហាងលក់រថយន្តនានាទូទាំងប្រទេសក៏ដោយ។
ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ពិភពលោកដដែល បានរាយការណ៍ថា ផលិតកម្មជាសកលរបស់ខ្លួន បានធ្លាក់រហូតដល់ ៤ ភាគរយ ដោយសារការធ្លាក់ចុះនៅចិន ជប៉ុន ថៃ និងម៉ិកស៊ិក ទោះបីជាការផលិតនៅសហរដ្ឋអាមេរិក និងឥណ្ឌាកើនឡើងក៏ដោយ។
បើតាមរ៉យទ័រ ជិត ៤០ ភាគរយនៃរថយន្តដែលក្រុមហ៊ុន Toyota លក់បានក្នុងខែមេសា គឺជារថយន្តកូនកាត់(ប្រើអគ្គិសនីផង និងឥន្ធនៈផង) ហើយមានតែ ២ ភាគរយប៉ុណ្ណោះជារថយន្តអគ្គិសនី។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តផ្សេងៗ បានជាប់គាំងនៅក្នុងសង្រ្គាមតម្លៃក្នុងប្រទេសចិន ដែលជាទីផ្សារលក់រថយន្តដ៏ធំបំផុតលើសកលលោក។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន ប្រឈមនឹងសម្ពាធយ៉ាងខ្លាំងពីរបត់នៃការងាកទៅប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តកូនកាត់របស់ក្រុមហ៊ុនចិន។
ចំណែកឯការលក់រថយន្តរបស់ Toyota នៅក្នុងប្រទេសជប៉ុនវិញ បានរងផលប៉ះពាល់ពីការផ្អាកការផលិតរថយន្តម៉ូដែល Prius ជាបណ្តោះអាសន្ននៅរោងចក្រ Tsutsumi ដើម្បីត្រួតពិនិត្យគុណភាព ក៏ដូចជាការផ្អាកការផលិតជាអន្លើរនៅរោងចក្រ Toyota Auto Body ដែលផលិតរថយន្តដឹកអ្នកដំណើរធុនតូច Noah និង Voxy។ លើសពីនេះ ក្រុមហ៊ុន Toyota ក៏ប្រឈមមុខនឹងរឿងអាស្រូវរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Daihatsu ដែលរងការចោទប្រកាន់ថាបានក្លែងបន្លំទិន្នន័យសុវត្ថិភាពតេស្តរថយន្ត៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?