សេដ្ឋកិច្ច
Google គ្រោងវិនិយោគ ២ ប៊ីលានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងសេវាកម្មពពកនៅម៉ាឡេស៊ី
ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រកាសថា ខ្លួននឹងវិនិយោគទុន ២ ប៊ីលានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ និង «តំបន់ពពកហ្គូហ្គល (Google Cloud)» នៅក្នុងប្រទេសប្រទេសម៉ាឡេស៊ី ដែលនេះជាការពង្រីកខ្លួនចុងក្រោយបង្អស់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

Google បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា មជ្ឈមណ្ឌលទិន្នន័យ និងតំបន់ពពក នឹងមានទីតាំងនៅក្នុងសួនពាណិជ្ជកម្ម Elmina របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sime Darby Property នៅកណ្តាលរដ្ឋ Selangor ។
មជ្ឈមណ្ឌលទិន្នន័យ នឹងជំរុញសេវាកម្មផ្សេងៗរួមមានកម្មវិធីស្វែងរក (Search) កម្មវិធីផែនទី (Maps) និងកម្មវិធី Workspace ហើយនឹងជួយផ្តល់សេវាកម្មបញ្ញាសិប្បនិម្មិត(AI) ផ្សេងៗទៀត ខណៈមជ្ឈមណ្ឌលពពកឯណោះវិញ នឹងផ្តល់សេវាកម្មដល់ក្រុមហ៊ុនក្នុងស្រុក និងអង្គការផ្នែកសាធារណៈ។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Google លោក Ruth Porat បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ម៉ាឡេស៊ី និង Google កំពុងសហការគ្នាក្នុងការជំរុញការងាររួមគ្នារបស់យើង ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី(បច្ចេកវិទ្យា)គាំទ្រការបង្កើតថ្មី និងបើកផ្លូវឱ្យសក្តានុពលនៃការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល»។

គួរគូសបញ្ជាក់ថា កាលពីខែវិច្ឆិកាឆ្នាំមុន រដ្ឋាភិបាលម៉ាឡេស៊ី និង Google បានប្រកាសពីកិច្ចសហការមួយក្នុងគោលបំណងពន្លឿនការបង្កើតថ្មីក្នុងស្រុក។ រដ្ឋាភិបាលបាននិយាយថា ការវិនិយោគនឹងជំរុញមហិច្ឆិតាឌីជីថលរបស់ម៉ាឡេស៊ី ខណៈសមត្ថភាព AI និងបច្ចេកវិទ្យាទំនើបផ្សេងទៀត នឹងជួយឧស្សាហកម្មក្នុងស្រុក ឆ្ពោះទៅរកខ្សែសង្វាក់តម្លៃសកល (Value Chain)។
ជាមួយនឹងប្រជាជនសរុបជាង៦៧០ លាននាក់ និងមានប្រជាជនវ័យក្មេងមានចំណេះដឹងផ្នែកបច្ចេកវិទ្យាច្រើន តំបន់អាស៊ីអាគ្នេយ៍បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគជាច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនរួមមាន Microsoft, Amazon, Nvidia និង Apple។
ក្រៅពី Google ក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងៗទៀត ក៏បានប្រកាសអំពីការវិនិយោគដ៏ធំនៅក្នុងតំបន់ផងដែរ។ នាពេលថ្មីនេះ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានប្រកាសពីការវិនិយោគលើសេវាកម្មពពក ដែលមានតម្លៃសរុប ២,២ ប៊ីលានក្នុងប្រទេសម៉ាឡេស៊ី និង ១,៧ ប៊ីលានដុល្លារនៅក្នុងប្រទេសឥណ្ឌូណេស៊ី៕

-
ចរាចរណ៍២០ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់