សេដ្ឋកិច្ច
អតិរេកពាណិជ្ជកម្មវៀតណាម ឡើងដល់ ៨ ប៊ីលានដុល្លារក្នុងរយៈពេល៥ខែឆ្នាំនេះ
អតិរេកពាណិជ្ជកម្មរបស់វៀតណាម បានកើនឡើងដល់ ៨,០១ ប៊ីលានដុល្លារនៅចន្លោះខែមករា-ឧសភា ឆ្នាំនេះ ជាមួយនឹងទំហំទឹកប្រាក់នៃការនាំចេញ ១៥៦,៧៧ ប៊ីលានដុល្លារ និងការនាំចូល ១៤៨,៧៦ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

តួលេខដែលបានមកពីការិយាល័យស្ថិតិទូទៅរបស់វៀតណាមមួយនេះ បង្ហាញពីកំណើន ១៥,២ ភាគរយនៃការនាំចេញ និង ១៨,២ ភាគរយនៃការនាំចូល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ក្នុងទំហំទឹកប្រាក់ ៤៤ ប៊ីលានដុល្លារ ខណៈចិន ជាទីផ្សារនាំចូលនាំមុខគេរបស់ប្រទេស ក្នុងទំហំទឹកប្រាក់ចំនួន ៥៤,៩ ប៊ីលានដុល្លារ។
ក្នុងពេលជាមួយគ្នានេះដែរ វៀតណាមទទួលបានអតិរេកពាណិជ្ជកម្មចំនួន ៣៨,១ ប៊ីលានដុល្លារជាមួយសហរដ្ឋអាមេរិក ១៤,៣ ប៊ីលានដុល្លារជាមួយសហភាពអឺរ៉ុប និង ២៩០ លានដុល្លារជាមួយជប៉ុន។ ទន្ទឹមនឹងនេះ វៀតណាមបានទទួលរងនូវឱនភាពពាណិជ្ជកម្មចំនួន ៣២,៣ ប៊ីលានដុល្លារពីចិន ១១,១ ប៊ីលានដុល្លារពីកូរ៉េខាងត្បូង និង ៤,២ ប៊ីលានដុល្លារពីប្លុកអាស៊ាន។

អ្នកវិភាគមើលឃើញថា អតិរេកពាណិជ្ជកម្មវៀតណាម កើតចេញពីភាពអំណោយផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ (FTAs) ជាមួយដៃគូអឺរ៉ុប និងអាមេរិក ដែលបន្តជះឥទ្ធិពលវិជ្ជមាន ព្រមទាំងជួយរក្សាបាននូវគុណសម្បត្តិរបស់វៀតណាមក្នុងសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ។ លើសពីនេះ តម្រូវការទីផ្សារពិភពលោកជាទូទៅ និងអឺរ៉ុប និងអាមេរិក កំពុងងើបឡើងវិញជាបណ្តើរៗ ដោយសារអតិផរណាកំពុងមាននិន្នាការធ្លាក់ចុះ ចាប់ពីចុងឆ្នាំ ២០២៣។
គួរគូសបញ្ជាក់ថា អតិរេកពាណិជ្ជកម្ម ដែលគេសំដៅលើការលើសនៃទំនិញនាំចេញធៀបនឹងការនាំចូល ជាទូទៅតែងគូសបញ្ជាក់ពីជញ្ជីងពាណិជ្ជកម្មដែលមានសុខភាពល្អ ដោយវាជួយបង្កើនការងារ និងកំណើនសេដ្ឋកិច្ចជាដើម។ ផ្ទុយទៅវិញ វាក៏អាចបង្កជាបញ្ហាសម្រាប់សេដ្ឋកិច្ចផងដែរ ដោយរួមមាន អត្រាអតិផរណាខ្ពស់ ការរិចរិលនៃធនធានធម្មជាតិដោយសារតម្រូវការផលិតកម្មក្នុងស្រុក និងលក្ខខណ្ឌការងារមិនល្អជាដើម៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?