Connect with us

សេដ្ឋកិច្ច

កម្ពុជា-ឥណ្ឌានឹងដាក់ឱ្យដំណើការនៃការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធបាគងនៅខែមិថុនា

បានផុស

នៅ

ភ្នំពេញ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរី បានលើក​ឡើងកាលពីពេលថ្មីៗនេះថា  ការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា-ឥណ្ឌាតាមរយៈ​«ប្រព័ន្ធបាគង​​»​នឹងដាក់ឱ្យដំណើការនាដើមខែមិថុនា​ ក្នុងការ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ការសម្រួល​ពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជា​ភ្ញៀវទេសចរ​ ស្របពេលក្រុមហ៊ុន​អាកាសចរណ៍​ជាតិរវាងប្រទេសទាំងពីរក៏គ្រោងនឹងបើកការហោះហើរត្រង់ឆាប់ៗនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធីនៅក្នុងកម្មវិធីមួយដែលត្រូវបានរៀបចំឡើងដោយសារព័ត៌មានរបស់ជប៉ុន  Nikkei Asia កាលពីពេលថ្មីៗនេះ លោកស្រីបណ្ឌិត ជា សិរីថា គំនិតផ្តួចផ្តើមនេះ​ត្រូវបាន​គ្រោងសម្រាប់ខែមិថុនា ឆ្នាំ ២០២៤ នេះ ​។ លោកស្រីបណ្ឌិតថ្លែងបញ្ជាក់ថា៖«ការ​ទូទាត់​ឆ្លង​ដែន​ដោយ​ប្រើ​បាគង​ជាមួយ​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គេ​គ្រោង​នឹងដាក់ឱ្យដំណើការ​​ចាប់​ពី​ដើម​ខែ​មិថុនា​នេះតទៅ»។

ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ក្រុមហ៊ុន​NPCI International Payments Limited (NIPL) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​ដោយ​ក្រុមហ៊ុន​National Payments Corporation of India (NPCI)​កាលពី​ថ្ងៃទី ១៧ ខែមីនា​ឆ្នាំមុន​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ដើម្បី​លើកកម្ពស់​ការទូទាត់​ឆ្លង​ព្រំដែន និង​ការផ្ទេរ​ប្រាក់​ផ្ញើ​ទៅ​គ្រួសារ​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌា​។​

ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​វីដេអូ កាលពី​ថ្ងៃទី ១៧ ខែមីនា ហើយ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​(NBC)​និង​លោក Ritesh Shukla អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​NIPL​។​

​គោលបំណង MOU នេះ គឺ​ដើម្បី​បង្កើត​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​មួយ ដែល​អាចឱ្យ​ភាគី​ទាំងពីរ​អាច​សិក្សា​បន្ថែម និង​ពិភាក្សា​អំពី​ផ្នែក​បច្ចេកទេស ពាណិជ្ជកម្ម ប្រតិបត្តិការ និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​បង្កើត​ការតភ្ជាប់​ផ្នែក​ឌីជីថល និង​អន្តរ​ប្រតិបត្តិការ ដើម្បី​គាំទ្រ​ដល់​ការទូទាត់ និង​ផ្ទេរប្រាក់​ឆ្លង​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ​ដោយ NBC បន្ទាប់ពី​ការចុះហត្ថលេខា​។​

​ ​លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សភាពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា (IBCC) កាលពី​ចុងខែ​មករា​ថា ប្រទេស​ឥណ្ឌា និង​កម្ពុជា មាន​ទំនាក់ទំនង​នយោបាយ​ល្អ​ណាស់ ហើយ​វា​ជា​ឱកាស​មួយ​ក្នុង​ការបង្កើន​ទំនុកចិត្ត ដើម្បី​បង្កើន​អាជីវកម្ម និង​ការវិនិយោគ ព្រោះថា ឥណ្ឌា​ជា​ប្រទេសមួយ​ក្នុងចំណោម បណ្ដា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​បំផុត​ជាច្រើន​របស់​ពិភពលោក​។​

​លោកស្រី​ថ្លែងថា​៖ «​យើង​ក៏​កំពុង​ស្វែងរក​ការវិនិយោគ​ទ្វេភាគី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)​ផងដែរ​ហើយ​ថ្មីៗ​នេះ​បាន​ផ្លាស់ប្តូរ​សេចក្តីព្រាង​ដំបូង​នៃ​កិច្ចព្រមព្រៀង​ការយកពន្ធ​ត្រួតគ្នា (DTA)​។ លើសពីនេះ យើង​កំពុង​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដើម្បី​លើកកម្ពស់​ការទូទាត់​ឆ្លង​ព្រំដែន​ផងដែរ​»​។​

លោកស្រីបណ្ឌិត សិរី បាន​កត់សម្គាល់ថា កម្ពុជា​បាន​បង្កើត​ការតភ្ជាប់​ទូទាត់​ឆ្លងដែន​ជាមួយ​ប្រទេស​ថៃ ឡាវ និង​វៀតណាម​រួចហើយ​។​ ក្រៅពីប្រទេសឥណ្ឌា NBC នឹងដាក់ឱ្យ​ដំណើរការ​ទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសក្នុងតំបន់ដូចជា ជប៉ុន សិង្ហបុរី ហ្វីជី កោះសូឡូម៉ុន និងរវ៉ាន់ដា ​ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចឆ្លងដែនដោយប្រើប្រាស់ រូបិយប័ណ្ណ​ក្នុងស្រុក។

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ឥណ្ឌា​បាន​កើន​ឡើងជា​លំដាប់ ដែល​សម្រេចបាន​ជិត ៤៨៥,៧០ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២៣ កើនឡើង ១០ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២២​។​

​ទិន្នន័យ​បាន​ពី​ក្រសួងទេសចរណ៍​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ឥណ្ឌា​ចំនួន ៦៨៨៣៦  នាក់​កាលពី​ឆ្នាំមុន កើនឡើង​ជាង ១០២ ភាគរយ​ពី​ចំនួន ៣៤ ០១៦ នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម