សេដ្ឋកិច្ច
អ្នកជំនាញព្រមានថា បំណុលសាធារណៈថៃកើនឡើងយ៉ាងគ្រោះថ្នាក់ជិតដល់ដែនកំណត់
អ្នកជំនាញសេដ្ឋកិច្ច បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា បំណុលសាធារណៈរបស់ប្រទេសថៃ ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយកើនឡើងដល់ដែនកំណត់ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសារពើពន្ធរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ (TDRI) លោក Nonarit Bisonyabut បានលើកឡើងថា បំណុលសាធារណៈ ត្រូវបានព្យាករថានឹងឡើងដល់ ៦៨,៩ ភាគរយ ធៀបនឹងផលិតផលក្នុងស្រុក (GDP) នៅឆ្នាំ ២០២៧។ លោកបានបន្តថា៖ «ស្ថានភាពនេះគួរឲ្យបារម្ភខ្លាំងណាស់ ព្រោះដែនកំណត់បំណុលសាធារណៈ ត្រូវបានកំណត់ដោយច្បាប់ត្រឹម ៧០ ភាគរយ (ធៀបនឹង GDP)»។
លោកបានពន្យល់ថា ចន្លោះក្រោមដែនកំណត់នៃបំណុលសាធារណៈ ប៉ះពាល់ដល់ការវាយតម្លៃឥណទានរបស់ប្រទេស ដែលរដ្ឋាភិបាលត្រូវពឹងផ្អែកសម្រាប់ប្រាក់កម្ចី និងការដោះស្រាយវិបត្តិសេដ្ឋកិច្ច។
លោក Nonarit បានថ្លែងយ៉ាងដូច្នេះថា៖ «ទោះបីជាដែនកំណត់អាចត្រូវបានដំឡើងក៏ដោយ បំណុលសាធារណៈខ្ពស់មានន័យថា យើងត្រូវចំណាយថវិកាបន្ថែមទៀតដើម្បីទូទាត់ការប្រាក់បំណុល ជំនួសឱ្យការប្រើប្រាស់ថវិកា ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍ប្រទេស»។
បើតាម The Nation បំណុលសាធារណៈថៃ បានកើនឡើងពីចន្លោះ ៤១-៤២ ភាគរយក្នុងឆ្នាំ ២០១៩ ដល់ ៦២,៤ ភាគរយ ក្នុងឆ្នាំ ២០២៣ ដោយសារតែការប្រើប្រាស់ថវិកា សម្រាប់វិធានការជួយសង្គ្រោះរបស់រដ្ឋាភិបាលក្នុងអំឡុងវិបត្តិកូវីដ១៩។ តួលេខចុងក្រោយពីរបស់ក្រសួងហិរញ្ញវត្ថុថៃ ដែលចេញផ្សាយកាលកាលពីថ្ងៃអាទិត្យ បានបង្ហាញថា បំណុលដដែលរបស់ថៃគិតត្រឹមចុងខែមីនា បានកើនឡើងដល់ ១១,៤៧៤ ទ្រីលានបាត ឬស្មើនឹង ៦៣,៦៧ ភាគរយធៀបនឹង GDP។

គួរគូសបញ្ជាក់ថា អ្នកសេដ្ឋកិច្ចជាច្រើននិយាយថា ផែនការរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ក្នុងការខ្ចីប្រាក់ចំនួន ៥០០ ប៊ីលានបាត ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោង «កាបូបឌីជីថល» ដ៏ចម្រូងចម្រាសរបស់ខ្លួន នឹងជួយរុញបំណុលសាធារណៈឱ្យឡើងដល់កម្រិតកំពូល។
សម្រាប់លោក Nonarit រដ្ឋបាលបច្ចុប្បន្នកំពុងផ្តោតលើវិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លី ដែល «វានឹងធ្វើឱ្យស្ថិរភាពសារពើពន្ធកាន់តែអាក្រក់ទៅៗ» ព្រោះថា រដ្ឋាភិបាលនឹងត្រូវបង់អត្រាការប្រាក់ខ្ពស់ជាងមុន ដើម្បីយកប្រាក់ទៅប្រើសម្រាប់វិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លី។
ជុំវិញបញ្ហានេះ មន្រ្តីជំនាញដដែល បានជំរុញឱ្យរដ្ឋាភិបាលថៃពិនិត្យមើលវិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លីរបស់ខ្លួន ហើយជំនួសមកវិញនូវការផ្តោតលើផែនការរយៈពេលវែង ដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ លោកបន្តថា ដំណោះស្រាយដែលពាក់ព័ន្ធរួមមានការកាត់បន្ថយការចំណាយសាធារណៈ កំណែទម្រង់ពន្ធ និងការកាត់បន្ថយបំណុលសាធារណៈធៀបនឹង GDP មកត្រឹម ៦០ ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ