សេដ្ឋកិច្ច
ថៃមានបំណងក្លាយជាមជ្ឈមណ្ឌលទិន្នន័យអាស៊ាននៅឆ្នាំ ២០២៧
ស្ថាប័នរដ្ឋ និងឯកជនថៃ បានសង្កត់ធ្ងន់លើគោលដៅក្លាយជាមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ ២០២៧ តាមរយៈការទាក់ទាញការដាក់ទុនពីអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការលើកឡើងពីគោលដៅនេះ ធ្វើនៅពេលស្ថាប័នដែលធ្វើការក្នុងឧស្សាហកម្មមជ្ឈមណ្ឌលទិន្នន័យទាំងនោះ បានចូលរួមក្នុងសន្និបាត «NextGen Data Center Conference 2024» កាលពីថ្ងៃពុធ ដើម្បីផ្លាស់ប្តូរគំនិត និងផែនការអាជីវកម្ម ក្នុងបំណងប្រែមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃ ទៅជាប្រតិបត្តិការប្រកបដោយនិរន្តរភាព ធន់ មានមាត្រដ្ឋាន និងមានប្រសិទ្ធភាព។
លោក Ross Conlon នាយកប្រតិបត្តិក្រុមហ៊ុន Siemens Thailand ដែលរៀបចំព្រឹត្តិការណ៍នេះ បានថ្លែងបើកកម្មវិធី ដោយសំដៅទៅលើគំនិតផ្តួចផ្តើម «ទស្សនវិស័យ២០៣០ថៃ» របស់រដ្ឋាភិបាល ដែលមានបំណងធ្វើឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មក្នុងតំបន់លើវិស័យទេសចរណ៍ សុខភាព និងវេជ្ជសាស្ត្រ កសិកម្ម និងអាហារ អាកាសចរណ៍ ភស្តុភារក្នុងតំបន់ ការផលិតរថយន្តនាពេលអនាគត សេដ្ឋកិច្ចឌីជីថល និងហិរញ្ញវត្ថុ។
លោកបានបន្តថា៖ «ដើម្បីសម្រេចបានគោលដៅទាំងនេះ ប្រទេសថៃត្រូវការទាក់ទាញអ្នកវិនិយោគក្នុងឧស្សាហកម្មនាពេលអនាគត រួមមានបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)»។

លោក Conlon បានបន្ថែមថា ថៃត្រូវការជំរុញការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងការប្រើប្រាស់ AI និងបង្កើតហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា រួមទាំងមជ្ឈមណ្ឌលទិន្នន័យ ដើម្បីទប់ទល់នឹងការកើនឡើងនៃតម្រូវការ និងគាំទ្រដល់បច្ចេកវិទ្យាពពក និងអាជីវកម្មដែលពាក់ព័ន្ធ។
លោកបានស្នើឱ្យប្រទេសថៃ យកគំរូតាមប្រទេសសិង្ហបុរី ដែលឈានមុខគេនាពេលបច្ចុប្បន្ន លើឧស្សាហកម្មមជ្ឈមណ្ឌលទិន្នន័យនៅអាស៊ីអាគ្នេយ៍ ដោយសារជំហររបស់ប្រទេសនេះជាមូលដ្ឋាននៃឧស្សាហកម្មបច្ចេកវិទ្យាទំនើបពិភពលោក។ ទន្ទឹមនឹងនេះ ក៏ត្រូវមើលពីប្រទេសម៉ាឡេស៊ី ដែលតាមដានការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
គួរគូសបញ្ជាក់ថា ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ (BOI) បានប្រកាសថា ថាមានមជ្ឈមណ្ឌលទិន្នន័យចំនួន ១៣ គិតត្រឹមឆ្នាំ ២០២៣ ជាមួយនឹងតម្លៃទីផ្សារប៉ាន់ស្មានចំនួន ២,២ ប៊ីលានដុល្លារ ហើយរំពឹងថានឹងកើនដល់២,៨ ប៊ីលានដុល្លារឆ្នាំនេះ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ