សេដ្ឋកិច្ច
ចិនដាក់ចេញច្បាប់សន្តិសុខស្បៀង ក្នុងបំណងឱ្យប្រទេសមានស្បៀងខ្លួនឯងគ្រប់គ្រាន់
ប្រទេសចិននៅថ្ងៃទី១ មិថុនា នេះ បានដាក់ចេញជាធរមាននូវច្បាប់សន្តិសុខស្បៀងដំបូងរបស់ប្រទេស ក្នុងបំណងធ្វើឱ្យប្រទេសអាចផ្គត់ផ្គង់ស្បៀងដោយខ្លួនឯងបានគ្រប់គ្រាន់ ដោយពង្រឹងកិច្ចខិតខំប្រឹងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសលើការទិញស្បៀងពីក្រៅប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ច្បាប់នេះ ផ្តល់នូវក្របខ័ណ្ឌច្បាប់សម្រាប់ការណែនាំដែលមានស្រាប់របស់បក្សកុម្មុយនិស្ត លើរដ្ឋាភិបាលមូលដ្ឋាន និងឧស្សាហកម្មកសិកម្ម ដើម្បីលើកកំពស់ផលិតកម្មស្បៀង ទោះបីជាវាមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលច្បាប់នេះ នឹងត្រូវអនុវត្តក៏ដោយ។ ច្បាប់ដដែល រួមបញ្ចូលទាំងការការពារដីស្រែ ពីការបំប្លែងវាសម្រាប់ប្រើប្រាស់គោលដៅផ្សេងទៀត ដើម្បីរក្សាជីវជាតិ។
ការមើលឃើញថា ច្បាប់នេះអនុម័តឡើង ដោយឆ្លុះបញ្ចាំងពីភាពបន្ទាន់របស់ប្រទេសចិន ក្នុងការដោះស្រាយបញ្ហាដែលរារាំងផលិតកម្ម ដូចជាកង្វះដីបង្កបង្កើនផល និងធនធានទឹក កង្វះកម្លាំងពលកម្ម និងកង្វះបច្ចេកវិទ្យាកសិកម្មជាដើម។
ច្បាប់ដដែល កំណត់ឱ្យរដ្ឋាភិបាលកណ្តាល និងខេត្ត ទទួលខុសត្រូវចំពោះការបញ្ចូលសន្តិសុខស្បៀងទៅក្នុងផែនការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ពួកគេ ដោយធានាថា ការផ្គត់ផ្គង់ស្បៀងនៅតែជាអាទិភាពចម្បងក្នុងប្រទេសដែលមានប្រវត្តិទុរ្ភិក្សដ៏ធ្ងន់ធ្ងរមួយនេះ។
អ្នកវិភាគបាននិយាយថា ច្បាប់នេះមានពាក្យមិនច្បាស់លាស់ ហើយប្រហែលជាមិនមានប្រសិទ្ធិភាពខ្លាំងដល់របៀបដែលប្រទេសចិន ជំរុញការផលិតស្បៀងអាហារនោះទេ។
លោកស្រី Even Pay អ្នកវិភាគកសិកម្មនៅក្រុមហ៊ុនប្រឹក្សា Trivium China ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា៖ «វាមិនផ្លាស់ប្តូរតថភាពនៅថ្នាក់ក្រោមសម្រាប់មន្ត្រីមូលដ្ឋាន ដែលស្ថិតនៅក្រោមសម្ពាធយ៉ាងធំក្នុងការផ្តល់សុវត្ថិភាពស្បៀងអាហាររួចទៅហើយនោះទេ»៕
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង