Connect with us

សេដ្ឋកិច្ច

​កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី​ កើនជាង ៣០% ​ក្នុងទឹកប្រាក់ ៨៥១ ​លានដុល្លារ​នៅ ៥ ខែឆ្នាំនេះ

បានផុស

នៅ

នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ​ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន ​កើនឡើងជាង ៣០ ភាគរយ ​បើប្រៀប​ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ​ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។ នេះបើតាមរបាយការណ៍​របស់​សមាគមស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា ​បានឱ្យដឹងនៅថ្ងៃទី ​០២ ខែមិថុនា ​ឆ្នាំ ២០២៤នេះថា បាតុភូត​អេលនីណូ ​បានធ្វើ​ឱ្យ​ទិន្នផលស្វាយចន្ទីធ្លាក់ចុះ ប៉ុន្តែសមាគមបានប្រកាស​ឱ្យសមាជិកត្រៀមខ្លួន និងប្រាប់ដំណោះ​ស្រាយ​តាំងពីខែកញ្ញា ឆ្នាំមុន ក្នុងនោះសមាជិករបស់​សមាគម​ប្រមាណ ៦០ ភាគរយ បានអនុវត្ត​តាម ដែលធ្វើឱ្យពួកគាត់រួចផុតពីឥទ្ធិពលអេលនីណូ នឹងនាំឱ្យពួកគាត់កើនទិន្នផល។

ម្យ៉ាងទៀត សមាគមក៏បានណែនាំឱ្យសមាជិករបស់ខ្លួនផ្អាកការ​លក់កាលពីខែកុម្ភៈ និងខែមីនា ​កន្លងមកនេះ ​ទើបធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីនៅលើ​ចរន្តទីផ្សារ​បានហក់ឡើង។

​លោក អួន ស៊ីឡុត ​បញ្ជាក់ថា ​នៅទ្វីបអាហ្វ្រិកក៏បានជួបបញ្ហាអាកាសធាតុ ដែលធ្វើឱ្យទិន្នផល​ស្វាយចន្ទី​ថយចុះដែរ ម្យ៉ាងទៀត ប្រទេសកូឌីវ័រ ដែលជាប្រទេសផលិតស្វាយចន្ទីជាប់​លេខ១​លើពិភពលោក​បានផ្អាក​ការនាំចេញគ្រាប់ស្វាយចន្ទីបណ្ដោះអាសន្ន​ដើម្បីផ្គត់ផ្គង់រោងចក្រ​កែច្នៃក្នុងស្រុក ទើបធ្វើឱ្យ​តម្លៃស្វាយ​ចន្ទីហក់ឡើង។​

បើតាមប្រធានសមាគមរូបនេះ ​បច្ចុប្បន្ន​តម្លៃគ្រាប់ស្វាយចន្ទីស្ងួត​ ជាមធ្យម ​អាចលក់បាន ១ ៧៣០ ដុល្លារក្នុងមួយតោន។

នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ​អន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕

អត្ថបទ៖ ឡេង ដេត​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣២ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥២ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម