សេដ្ឋកិច្ច
កម្ពុជាទទួលបានចំណូលជាង ២២ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរនៅ ៥ ខែ ឆ្នាំនេះ
ភ្ញៀវទេសចរបរទេសជាង ៤៧ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនារយៈពេល ៥ ខែ ឆ្នាំ ២០២៤ ដែលជួយឱ្យគ្រឹះស្ថានអង្គររកចំណូលបានជាង ២២ លានដុល្លារ កើនឡើង ៣៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៤ បង្ហាញថា ចាប់ពីខែមករា-ខែឧសភា ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ៤៧២ ២៥៨ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៣៧ ភាគរយបើធៀបឆ្នាំ ២០២៣ ខណៈថវិកាដែលប្រមូលបានពីការលក់សំបុត្រសរុប ២២ ២០៦ ៨៩១ ដុល្លារ កើនឡើងជាង ៣៨ ភាគរយ។
ត្រឹតែនៅក្នុងខែឧសភានេះ ទេសចរបរទេសចំនួន ៥០ ៨៧៩ នាក់ បានទិញសំបុត្រចូលទស្សនាគ្រឹះស្ថានអង្ករ ដែលរកចំណូលបាន ២,២៩ លានដុល្លារ កើនឡើង ១២ ភាគរយ ប្រៀបធៀបនឹងខែមុន។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ ប្រាប់កម្ពុជាថ្មីថា ចំនួនភ្ញៀវទេសចរបានកើនឡើងវិញចាប់តាំងពីខែមករា ដើមឆ្នាំនេះ ដោយសារទេសចរនៅអឺរ៉ុបចូលចិត្តដើរលេងអំឡុងពេលដំណាច់ឆ្នាំ ខណៈអាកាសធាតុនៅទីនោះត្រជាក់ ម្យ៉ាងទៀតទេសចរជ្រើសរើសប្រទេសដែលមានសុវត្ថិភាព និងប្រទេសដែលមានវប្បធម៌ សេវាកម្មល្អ ចំណីអាហារឆ្ងាញ់ ប្រជាជនរាក់ទាក់។
យោងតាមក្រសួងទេសចរណ៍នៅក្នុងត្រីមាសទី០១ ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរជាង ១,៥៨ លាននាក់ កើនឡើង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
នៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥ លាននាក់ ចំណែកថវិកាដែលរកបានពីវិស័យទេសចរណ៍បរទេសប្រមាណ ៣,០៤ ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងទេសចរណ៍៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់