Connect with us

សេដ្ឋកិច្ច

OPEC+ បន្ត​កាត់​បន្ថយ​​ទិន្នផល​​ប្រេង ដល់ចុង​​ឆ្នាំ​ ២០២៥​ ខណៈ​តម្រូវ​ការ​ខ្សោយ​

បានផុស

នៅ

​អង្គការ​​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​​ ​និង​សម្ព័ន្ធ​មិត្ត​ ​ (OPEC+) បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​​អាទិត្យ​ លើ​ការបន្ត​ការ​​កាត់​បន្ថយទិន្នផល​ប្រេងរួម​ដែល​មាន​ស្រាប់​ ​រហូត​​​ដល់​ចុង​ឆ្នាំ​ ២០២៥​ ខណៈ​​​​អង្គការ​នេះ​ស្វែង​រក​​ការ​វាយ​លុក​ទីផ្សារ​ចំ​ពេល​មាន​កំណើន​តម្រូវការ​ខ្សោយ​​ អត្រា​ការ​ប្រាក់​ខ្ពស់​ និង​ការ​កើន​ឡើង​នៃ​ផលិតកម្ម​ប្រេង​របស់​អាមេរិក​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាប់​តាំង​ពី​ចុង​ឆ្នាំ​ ២០២២ មក​ អង្គការ​ OPEC+ បាន​កាត់​បន្ថយ​ទិន្នផល​ប្រេង​របស់​ខ្លួន​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់​ ដោយ​បច្ចុប្បន្ន​ សមាជិក​របស់​ប្លុក​​កាត់​បន្ថយ​ទិន្នផលប្រេង​ជា​រួម​ ​​រហូត​ដល់​ ៥,៨៦ លាន​​បារ៉ែល​/ថ្ងៃ ឬ​ប្រហែល​ ៥,៧ ភាគរយ​នៃ​តម្រូវការ​សកល​។ ​ក្នុង​នោះ​ ​រួម​មាន​ទាំង​ការ​កាត់​បន្ថយ​ចំនួន​ ៣,៦៦ លាន​បារ៉ែល​/ថ្ងៃ​ ដែល​នឹង​​ផុត​កំណត់​នៅចុង​ឆ្នាំ​ ២០២៤ និង​ការ​កាត់​បន្ថយ​​ដោយ​ស្ម័គ្រ​ចិត្ត ២,២ លាន​បារ៉ែល​/ថ្ងៃ ​​របស់​សមាជិក​​៨​ប្រទេស​ ដែល​នឹង​ផុត​កំណត់​នៅ​ចុង​ខែ​មិថុនា​នេះ​។

​ក្នុង​ការ​ព្រម​ព្រៀង​​​កាល​ពី​ថ្ងៃ​អាទិត្យ ​អង្គការ​ OPEC+ ​បាន​យល់​ព្រម​បន្តការ​​កាត់​បន្ថយ​ទិន្នផល ៣,៦៦ លាន​បារ៉ែល​/ថ្ងៃ រហូត​ដល់​ចុង​បញ្ចប់​ឆ្នាំ​ ២០២៥​ និង​បន្ត​ការ​កាត់​បន្ថយ​ ២,២ លាន​បារ៉ែល/ថ្ងៃ​ រយៈ​ពេល​៣​ខែ​ទៀត​ រហូត​ដល់​ចុង​ខែ​កញ្ញា​ ឆ្នាំ​ ២០២៤​។  ​

បើ​តាម​រ៉យទ័រ​ OPEC+ ​នឹង​​លុប​ចោល​ជា​បណ្តើរ​ៗ​នូវ​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​ ២,២ បារ៉ែល​/ថ្ងៃ​ ចាប់​ពី​ខែ​តុលា​​ ឆ្នាំ​ ២០២៤ ដល់​ខែ​កញ្ញា​ ឆ្នាំ​ ២០២៥​។​

រដ្ឋ​មន្ត្រី​ថាមពល​អារ៉ាប៊ីសាអូឌីត​ ព្រះអង្គ​ម្ចាស់​ Abdulaziz bin Salman ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ «​យើង​កំពុង​រង់​ចាំ​ឱ្យ​អត្រា​ការ​ប្រាក់​ធ្លាក់​ចុះ​ ហើយ​ដំណើរការ​ប្រសើរ​ជាង​មុន​ផ្នែក​កំណើន​សេដ្ឋកិច្ច»​។  ទ្រង់​បន្ត​ថា​​ OPEC + ​អាច​ផ្អាក​ការ​បន្ធូរ​បន្ថយ​នៃ​ការ​កាត់​បន្ថយ​ ឬ​បន្ថែម​ការ​កាត់​បន្ថយ​ ប្រសិន​បើ​តម្រូវ​ការ​ប្រេង​នៅ​តែខ្សោយ​។

គួរ​គូស​បញ្ជាក់​ថា ទោះ​បី​ OPEC + ​កាត់​បន្ថយ​ទិន្នផល​ប្រេងឆៅ​​​ប្រហែល​ ៥,៧ ភាគរយ​នៃ​ការ​ផ្គត់​ផ្គង់​សកល​ និង​​មាន​ភាព​តាន​តឹង​​នៅ​មជ្ឈិម​បូព៌ា​ក្ដី​ តម្លៃ​ប្រេង​ឆៅ​ពិភព​លោក​បាន​ធ្លាក់​ចុះ​ប្រហែល​ ១០ ភាគរយ​ ​ចាប់​តាំង​ពី​ឡើង​ដល់​កម្រិ​ត​ខ្ពស់ (ម៉ាក Brent ៩១ ដុល្លារ/​បារ៉ែល​)​ ​​មិន​ធ្លាប់​មាន​​ក្នុង​រយៈ​ពេល​​៥​ខែ​នៅ​​ដើ​ម​ខែ​មេសា។

តម្លៃ​ប្រេង​ឆៅ​ប្រភេទ​ Brent ​​ដែល​​ជួញ​ដូរ​​នៅ​ប្រហែល​ ៨០ ដុល្លារ​/បារ៉ែល​នា​ពេល​​ថ្មី​ៗនេះ​ ស្ថិត​នៅ​ក្រោម​តម្លៃ​​ដែល​សមាជិក​ OPEC+ ​ជា​ច្រើន​ចង់​បាន​ ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​ថវិកា​របស់​ពួក​គេ​។​ ជាមួយ​គ្នា​បញ្ហា​​​នេះ​ ការ​ព្រួយ​បារម្ភ​អំពី​កំណើន​តម្រូវការ​យឺត​​នៅចិន​ ដែល​ជា​ប្រទេស​នាំ​ចូល​ប្រេង​កំពូល​ ​បាន​បន្ថែម​សម្ពាធ​លើ​តម្លៃ​​ ខណៈ​​​​ប្រទេសអភិវឌ្ឍ​ន៍​ក៏បាន​​​​បង្កើន​​ស្តុក​ប្រេង​របស់​ខ្លួន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច៤៥ នាទីutes មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា

កីឡា១ ម៉ោង មុន

Real Madrid ជាក្រុមដំបូង​គេ​រក​ចំណូល​បាន១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​រដូវ​កាល

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម