Connect with us

សេដ្ឋកិច្ច

​កម្ពុជា-សិង្ហបុរី ​ផ្ដួចផ្ដើមតភ្ជាប់បណ្ដាញអគ្គិសនីអាស៊ានទាំង ១០ ប្រទេស​ ទប់ការឡើងថ្លៃអគ្គិសនី

បានផុស

នៅ

កម្ពុជា និងសឹង្ហបុរីធ្វើជាសហប្រធានកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ានដោយមានការចូលរួមពីប្រទេសឡាវ និងម៉ាឡេស៊ី។

លោក កែវ រតនៈ រដ្ឋមន្ត្រីថ្មីនៃក្រសួងរ៉ែ និងថាមពលជំរុញ​ឱ្យអាស៊ាន១០រួបរួមគ្នាឈានទៅសម្រេចគោលដៅនេះក្រោយជាង២៥ឆ្នាំដែលអាស៊ានពុំទាន់មានលទ្ធភាពអនុវត្តបានកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែវ រតនៈ រដ្ឋមន្ត្រីថ្មីនៃក្រសួងរ៉ែ និងថាមពល ​មានប្រសាសន៍ថា កម្ពុជា និងសិង្ហបុរី ​ជាអ្នក​​ផ្ដួច​ផ្ដើមបង្កើតបណ្ដាញអគ្គិសនីអាស៊ាន ​ដែលហៅថា Asean Power Grid (APG) ក្នុងការការ​ពារ​បរិស្ថាន ជំរុញថាពលបៃតង និងទប់ការឡើងថ្លៃអគ្គិសនី។​

​លោក កែវ រតនៈ រំលឹកថា ​កាលពី ២៥ ឆ្នាំមុន ​អាស៊ានបានដាក់គោលដៅ ​ដើម្បីបង្កើត ​ឱ្យមាន​បណ្ដាញ​អគ្គិសនីប្រទេសទាំង ១០ ម្ដងហើយ ​ប៉ុន្តែរយៈពេល ៥ ឆ្នាំក្រោយមកនេះ ​អាស៊ាន​មិនទាន់​មាន​លទ្ធភាព ដោយសារថាមូលហេតុផ្សេងៗ។​

​កន្លងមក ​កម្ពុជាបានតភ្ជាប់បណ្ដាញអគ្គិសនីជាមួយប្រទេសវៀតណាម ​និងឡាវជាទ្វេភាគី ខណៈ​ប្រទេស​សិង្ហបុរី ក៏ទិញ-លក់ ភ្លើងជាមួយប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសឡាវផងដែរ។

​លោក កែវ រតនៈ បញ្ជាក់ថា ប្រទេសអាស៊ានបានដើរមកដល់ដំណាក់កាលមួយចង់រុញការបង្កើត​បណ្ដាញអគ្គិសនី​អាស៊ានឱ្យចេញជារូបរាងពេញលេញ​ ខណៈកម្ពុជានឹងក្លាយជាសហប្រធានជាមួយ​ប្រទេស​សិង្ហបុរីក្នុងការតភ្ជាប់បណ្ដាញអគ្គិសនីអាស៊ាន។

រដ្ឋមន្ត្រីរូបនេះ បញ្ជាក់ថា នៅខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងមានកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​ថាមពល​អាស៊ាន នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កម្ពុជា និងសិង្ហបុរី នឹងលើកបញ្ហានេះ ចូលលើតុថ្នាក់​រដ្ឋមន្ត្រី ដើម្បីធ្វើការប្រជុំ ឱ្យមានការតភ្ជាប់បណ្ដាញ​អគ្គិសនីរវាងអាស៊ានទាំង ១០។​​

បើតាមលោក កែវ រតនៈ នេះគឺជាឱកាស​សម្រាប់កម្ពុជា ​ក្នុងការផលិតថាមពល ដោយផលិតខ្លះ​សម្រាប់ប្រើប្រាស់ក្នុងស្រុក ​និងបើកច្រកនាំចេញអគ្គិសនីទៅប្រទេសអាស៊ានទាំង ១០ ហើយក៏ជា​ឱកាសបង្កើត​ប្រាក់ចំណូលនាថ្ងៃអនាគត ព្រមទាំងទាក់ទាញការវិនិយោគមកកម្ពុជា សម្រាប់រយៈ​ពេល​វែង​ឆ្ងាយ។

លោក កែវ រតនៈ បញ្ជាក់ថា បណ្តាញអគ្គិសនីអាស៊ាននឹងផ្តល់ប្រយោជន៍ដល់កម្ពុជា និងប្រទេសជាសមាជិកទាំងផ្នែកអគ្គិសនី សេដ្ឋកិច្ច និងបរិស្ថាន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ១១ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ២៤ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៥៣ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

Sokha Hotels

ព័ត៌មានពេញនិយម