សេដ្ឋកិច្ច
ឥណ្ឌាវ៉ាដាច់គូប្រជែងនៅអាស៊ីផ្សេងទៀត ក្លាយជាមជ្ឈមណ្ឌលទិន្នន័យធំផុត បន្ទាប់ពីចិន
របាយការណ៍ឧស្សាហកម្មថ្មី បានបង្ហាញថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ជប៉ុន សិង្ហបុរី និងហុងកុង លើការវិនិយោគមជ្ឈមណ្ឌលទិន្នន័យ ដោយសារការប្តេជ្ញាចិត្តផ្តល់មូលនិធិសំខាន់ៗដោយក្រុមហ៊ុនយក្ស Amazon និងក្រុមហ៊ុនក្នុងស្រុកដូចជា Reliance Industries ជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia ។

យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ និងវិនិយោគអាមេរិក CBRE ប្រទេសឥណ្ឌានឹងបន្ថែមសមត្ថភាពមជ្ឈមណ្ឌលថ្មីរហូតដល់ ៨៥០ មេហ្គាវ៉ាត់ នៅក្នុងរយៈពេល ៣ ឆ្នាំរហូតដល់ឆ្នាំ ២០២៦។
បើមិនរាប់បញ្ចូលចិន ដែលនាំមុខគេ ការបន្ថែមសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យនេះ នឹងធ្វើឱ្យឥណ្ឌានាំមុខគូប្រជែងក្នុងតំបន់ផ្សេងៗ រួមមានកូរ៉េខាងត្បូង ដែលគ្រោងបន្ថែម ៤៩៥ មេហ្គាវ៉ាត់ក្នុងរយៈពេលដូចគ្នា ជប៉ុន (៤០៧ មេហ្គាវ៉ាត់) និងអូស្រ្តាលី (៣១៤ មេហ្គាវ៉ាត់)។
គេមើលឃើញថា ភាពរីកចម្រើននៃវិស័យមជ្ឈមណ្ឌលទិន្នន័យឥណ្ឌា រីកចម្រើនកាន់តែខ្លាំងឡើង ដោយវត្តមានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាពពក Amazon Web Services ដែលបានប្តេជ្ញាវិនិយោគ ១២,៧ ប៊ីលានដុល្លារក្នុងអាជីវកម្មកុំព្យូទ័រឥណ្ឌាត្រឹមឆ្នាំ ២០៣០ និងបានដំណើរការមជ្ឈមណ្ឌលទិន្នន័យនៅក្រុងបុមបៃ និងនៅក្រុងភាគខាងត្បូង Hyderabad ។

ក្រៅពីនេះ ក្រុមហ៊ុនផ្ដល់មជ្ឈមណ្ឌលទិន្នន័យ ST Telemedia Global Data Centres ដែលមានមូលដ្ឋាននៅសិង្ហបុរី ក៏បានដាក់ការវិនិយោគឱ្យបាន ៩០០ លានដុល្លារចូលទៅក្នុងប្រទេសឥណ្ឌានៅឆ្នាំ ២០៣៣។ ក្រុមហ៊ុនធំៗរបស់ឥណ្ឌាផ្សេងៗរួមមាន Adani Group និង Reliance Industries ក៏ចូលរួមប្រកួតលើវិស័យនេះផងដែរ។
គួរគូសបញ្ជាក់ថា តម្រូវការសម្រាប់ការប្រើប្រាស់ទិន្នន័យកំពុងកើនឡើងជាសកល ប៉ុន្តែល្បឿនកំណើនគឺលឿនខ្លាំងជាគេនៅឥណ្ឌា ដោយសារតែចំនួនប្រជាជនដ៏ច្រើន និងកំណើនសេដ្ឋកិច្ចលឿន។ អ្នកវិភាគបាននិយាយថា ការរីកដុះដាលនៃមជ្ឈមណ្ឌលទិន្នន័យរបស់ឥណ្ឌាគឺជៀសមិនរួចនោះទេ ដោយសារតែចំនួនប្រជាជនចេះប្រើអ៊ិនធឺណិតច្រើន ដែលជួយបង្កើនល្បឿននៃការប្រើប្រាស់ ពាណិជ្ជកម្មតាមអេឡិចត្រូនិក និងសេវាកម្មឌីជីថលផ្សេងទៀត។ ក្រៅពីនេះ ធនធានរបស់ប្រទេស ក៏ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យានានាឱ្យដាក់ការិយាល័យរបស់ខ្លួននៅឥណ្ឌា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ