សេដ្ឋកិច្ច
អាកាសចរណ៍សកល រំពឹងថានឹងកើនប្រាក់ចំណេញដល់ប្រហែល ៣០ ប៊ីលានដុល្លារ
សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) នៅថ្ងៃចន្ទនេះ បានចេញការព្យាករណ៍របស់ខ្លួន ដោយបង្កើនការរំពឹងទុកលើប្រាក់ចំណេញក្នុងវិស័យអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៤ ខណៈប្រាក់ចំណូលរបស់ឧស្សាហកម្មទាំងមូលនឹងកើនឡើងជិត ១ ទ្រីលានដុល្លារ ដោយសារតែកំណត់ត្រានៃអ្នកធ្វើដំណើរកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

IATA បាននិយាយថា ខ្លួនរំពឹងថា ឧស្សាហកម្មអាកាសចរណ៍ទូទាំងពិភពលោកនឹងរកបានប្រាក់ចំណេញចំនួន ៣០,៥ ប៊ីលានដុល្លារក្នុងឆ្នាំនេះ ពោលគឺខ្ពស់ជាងឆ្នាំ ២០២៣ (២៧,៤ ប៊ីលានដុល្លារ)។
ការរំពឹងទុកវិជ្ជមាននេះ កើតឡើងត្រឹមតែ ៤ ឆ្នាំ ក្រោយឧស្សាហកម្មអាកាសចរណ៍បានដួលរលំដល់ការខាតបង់ ១៤០ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២០ ដោយសារតែវិបត្តិកូវីដ១៩។
ប្រធានសមាគម លោក Willie Walsh បានប្រាប់រ៉យទ័រនៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំ ដែលចូលរួមដោយសមាជិក IATA ជាង ៣០០ ក្រុមហ៊ុន (ស្មើនឹងជាង ៨០ ភាគរយនៃចរាចរណ៍ផ្លូវអាកាសទូទាំងពិភព) ថា៖ «បរិយាកាសគឺប្រសើរជាងដែលយើងបានរំពឹងទុក ជាពិសេសនៅតំបន់អាស៊ី»។
ទោះជាយ៉ាងណាក៏ដោយ សមាគមបានព្រមានថា សមត្ថភាពរបស់វិស័យក្នុងការស្ទុះងើបឡើងវិញខ្លាំង កំពុងរាំងស្ទះដោយសារតែការរំខានលើខ្សែសង្វាក់ផ្គត់ផ្គង់សកល។

IATA បាននិយាយក្នុងទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយថា «ទិន្នផលអ្នកដំណើរ» ដែលគេសំដៅលើចំនួនទឹកប្រាក់ជាមធ្យមដែលអ្នកដំណើរចំណាយដើម្បីហោះហើរ១ម៉ាយនោះ រំពឹងថានឹងកើនឡើង ៣,២ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។
គួរគូសបញ្ជាក់ថា សកម្មភាពក្រុមហ៊ុនអាកាសចរណ៍ ត្រូវបានគេមើលឃើញថាជាឧបករណ៍វាយតម្លៃមួយ សម្រាប់អាជីវកម្ម ឬទំនុកចិត្តអ្នកប្រើប្រាស់ ក៏ដូចជាពាណិជ្ជកម្មផងដែរ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ