Connect with us

សេដ្ឋកិច្ច

​កសិដ្ឋានគិរីសួគ៌​ មានសមត្ថភាពផលិតទឹកដោះគោស្រស់​ដល់ ១ ម៉ឺន ៥ ពាន់លីត្រ ​ក្នុងមួយថ្ងៃ​

បានផុស

នៅ

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ​មានសមត្ថភាព​ផលិត​ទឹកដោះគោស្រស់ចន្លោះ​ពី ១ ២០០០-១ ៥០០០ លីត្រក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជឿន វិជ្ជា ​បុគ្គលិកផ្នែកទីផ្សារនៅក្រុមហ៊ុន Khmer Fresh Milk  ​បានឱ្យដឹងថា ​បច្ចុប្បន្ន​ប្រ​ជាជនខ្មែរ ​ហាក់មានការគាំទ្រលើផលិតផលទឹកដោះគោស្រស់​ ខណៈនៅតាមផ្សារទំនើបនានាទឹក​ដោះគោក្រុមហ៊ុនរបស់លោក ដែលវិនិយោគលើកសិដ្ឋានគិរីសួគ៌ លក់ដាច់ច្រើនគួរសម។​

លោក ជឿន វិជ្ជាក៏បានអំពាវនាវឱ្យប្រជាជនខ្មែរ បង្កើន​ការ​គាំទ្រផលិតផលខ្មែរឱ្យបានកាន់តែច្រើន​បន្ថែមទៀត ​ដើម្បីលើកទឹកចិត្តដល់អ្នកផលិតក្នុងស្រុក។​

​កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌​បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ​១១ ខែមេសា ឆ្នាំ ២០២៤ ​ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កសិដ្ឋានគិរីសួគ៌មានសមត្ថភាពផលិតទឹកដោះគោស្រស់រហូតដល់ ១ ៥០០០ ពាន់លីត្រក្នុងមួយថ្ងៃ​ និងផ្គត់​ផ្គង់​បានប្រមាណ ១៥ ភាគ​រយ​​​នៃចំណែកទីផ្សារកម្ពុជា។ នេះបើតាមការលើកឡើងរបស់​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កសិដ្ឋានគិរីសួគ៌ ជា​កសិដ្ឋាន​ខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប មានសមត្ថភាព​ផលិតទឹកដោះគោសុទ្ធស្រស់មានគុណភាពខ្ពស់ និងជំនួយផ្នែកអាហារូបត្ថម្ភ។

​កសិដ្ឋានគិរីសួគ៌មានចំនួនគោសរុបជិត ១ ពាន់ក្បាល (៩២៨) និងមានគម្រោង បង្កើនចំនួន​គោយក​ទឹក​ដោះឱ្យដល់ ៣ ពាន់ក្បាល ដើម្បីបង្កើនផលិត​កម្ម​ទឹកដោះគោស្រស់ និងផលិតផលទឹកដោះគោ ដោយ​វេចខ្ចប់ជាកញ្ចប់ដាក់ក្រដាសតូចៗ ​សម្រាប់​ផ្គត់ផ្គង់នៅតាមសាលារៀន។

កសិដ្ឋាន​គិរីសួគ៌មានរោងចក្រកែច្នៃទឹកដោះគោ និងយ៉ាអួរប្រកបដោយបច្ចេកវិទ្យាខ្ពស់លើផ្ទៃដីចំនួន ៣០០ ហិកតា ស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។

បច្ចុប្បន្នកម្ពុជា មានកសិដ្ឋានផលិតគោយកទឹកដោះចំនួន ៤ គឺកសិដ្ឋានគិរីសួគ៌ កសិដ្ឋាន មូមូ កសិដ្ឋានឧទ្យានជាតិឬស្សីត្រឹប និងកសិដ្ឋានអូម៉។

គិតត្រឹមខែមីនា ឆ្នាំ ២០២៤ កសិដ្ឋានទាំង ៤ មានគោយកទឹកដោះចំនួន ១.១៧៦ ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ ជាង ១៣ ពាន់លីត្រក្នុងមួយថ្ងៃ ​ស្មើនឹងជាង ៥ លានលីត្រក្នុង១ ឆ្នាំ ឬ ១៧ ភាគរយ នៃតម្រូវការទឹកដោះគោ​ស្រស់ក្នុងស្រុកជាង ៣០ លានលីត្រ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម