Connect with us

សេដ្ឋកិច្ច

ក្រុង​បាងកក​តម្រូវ​ឱ្យ​​អ្នក​លក់​ដូរ​តាម​ផ្លូវ​ ដែល​រក​ចំណូល​លើស​ ៦៨០ ដុល្លារ​/ខែ​ ជួល​តូប​លក់​

បានផុស

នៅ

អាជ្ញាធរ​ក្រុង​បាងកក​របស់​ប្រទេស​ថៃ​ នឹង​ពិនិត្យ​មើល​ប្រាក់​ចំណូល​របស់​អាជីវករ​លក់​ដូរ​តាម​ដង​ផ្លូវ​ ដោយ​តម្រូវ​ឱ្យ​អ្នក​ដែល​រក​ប្រាក់​បាន​លើស​ពី​ ២៥ ០០០ បាត​ (៦៨០ ដុល្លារ) ក្នុង​មួយ​ខែ​ ត្រូវ​ជួល​តូប​​លក់​ ហើយ​លែង​លក់​តាម​ចិញ្ចើម​ផ្លូវ​។  នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​​​កាសែត​បាងកក​ប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាល​ក្រុង​បាងកក​ លោក​ Chadchart Sittipunt ​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា​ មាន​តែ​អ្នក​លក់​តាម​ដង​ផ្លូវ​ដែល​រក​ចំណូល​បាន​​តិច​ជាង​​ ២៥ ០០០ បាត​/ខែ​ប៉ុណ្ណោះ​ ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​​បន្ត​លក់​នៅ​លើ​ចិញ្ចើម​​ផ្លូវ​ និង​ទីសាធារណៈ​ ស្រប​ពេល​​អាជ្ញាធរ​ក្រុង​​​ខិត​ខំ​កែ​លម្អ​ទេសភាព​ទីក្រុង​ និង​រៀប​ចំ​សណ្តាប់​ធ្នាប់​លើ​ចិញ្ចើម​ផ្លូវ​ឡើង​វិញ​។

លោក​បន្ត​ថា​ អាជីវករ​ដែល​រក​ចំណូល​បាន​លើស​ពី​ចំនួន​នោះ​ ចាំ​បាច់​ត្រូវ​រើ​ចេញ​ពី​ចិញ្ចើម​ផ្លូវ​ និង​ទីសាធារណៈ ​ហើយ​ស្វែង​រក​តូប​ជួល​ ដើម្បី​លក់​ដូរ​នៅ​ទីតាំង​ដែល​បាន​កំណត់​។​

​​ពាក់​ព័ន្ធ​នឹង​ដំណោះ​ស្រាយ​ អាជ្ញាធរ​ក្រុង​បាន​និយាយ​ថា​ ពួក​គេ​នឹង​អំពាវ​នាវ​ឱ្យ​ក្រុម​​​ធុរកិច្ច​សហការ​ ដោយ​ផ្តល់​កន្លែង​​ជួល​តូប​​ទាប​ដល់​ពាណិជ្ជករ​ខ្នាត​តូច​។​ នេះ​បើ​តាម​​បាងកក​ប៉ុស្តិ៍​។

យោង​តាម​លោក​ Chadchart ​​​បទ​ប្បញ្ញត្តិ​​គ្រប់​គ្រង​​ការ​​លក់​ដូរ​​នៅ​​តាម​​ដង​ផ្លូវ​​ និង​​កន្លែង​​សាធារណៈ​​ផ្សេង​​ទៀត​ ក៏​​នឹង​​ត្រូវ​​បាន​​អនុវត្ត​​ក្នុង​​ពេល​​ឆាប់​ៗ​​នេះ​ផង​ដែរ​។

​យោង​តាម​ការិយាល័យ​ព័ត៌មាន​ជាតិ​របស់​ប្រទេស​ថៃ​ នៅ​ក្រោម​បទ​ប្បញ្ញត្តិ​ដែល​បាន​ស្នើ​ឡើង​ អ្នក​លក់​ទាំង​អស់​ ត្រូវ​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ចំណូល​ជាតិ​ និង​ពន្ធ​ ដើម្បី​បន្ត​សកម្មភាព​​លក់​ដូរ​របស់​ពួក​គេ​។​ ​លើស​ពី​នេះ​ ច្បាប់​ក៏​តម្រូវ​ឱ្យ​អ្នក​លក់​កំណត់​យ៉ាង​តឹង​រឹង​ នូវ​ប្រតិបត្តិការ​របស់​ពួក​គេ​ចំពោះ​តំបន់​ដែល​បាន​កំណត់​ និង​រក្សា​តំបន់​របស់​ពួក​គេ​ឱ្យ​ស្អាត​។​ ការ​មិន​គោរព​តាម​ អាច​បណ្តាល​ឱ្យ​​មាន​ការ​ហាម​ឃាត់​។​

គួរ​គូស​បញ្ជាក់​ថា ចាប់​តាំង​ពី​លោក​ Chadchart ​ក្លាយ​ជា​អភិបាល​ក្រុង​បាងកក​ក្នុង​ឆ្នាំ​ ២០២២​ ​អាជ្ញាធរ​ទីក្រុង​បាន​និង​កំពុង​ខិត​ខំ​ធ្វើ​ឱ្យ​ចិញ្ចើម​ផ្លូវ​របស់​ទីក្រុង​ កាន់​តែ​ស្រួល​​​​សម្រាប់​អ្នក​ថ្មើរ​ជើង​។​ ​គំនិត​ផ្តួច​ផ្តើម​នេះ​ ​ស្ថិត​ក្នុង​ចំណោម​ការ​ប្តេជ្ញា​ចិត្ត​ចំនួន​ ២១៦​ ដែល​​លោក​បាន​សន្យា​ ១​ខែ​មុន​ពេល​លោក​ជាប់​ឆ្នោត​ជា​អភិបាល​ក្រុង​។

បើ​តាម​បាងកកប៉ុស្តិ៍​ ទីក្រុង​បាង​កក​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​អ្នក​លក់​ដូរ​តាម​​ដង​ផ្លូវ​ចំនួន​ ២០ ០០០ នាក់​កាល​ពី​ឆ្នាំ​មុន​ ​ហើយ​មក​ទល់​ពេល​នេះ​ ទីក្រុង​​ដដែល​បាន​​បង្កើត​​ទី​តាំង​លក់​ចំនួន​ ១២៥ កន្លែង​ ​​សម្រាប់​អ្នក​លក់​ចំនួន​ ១០ ០០០ នាក់​៕  ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម១២ នាទីutes មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

អគ្គិភ័យ​
សន្តិសុខសង្គម២៦ នាទីutes មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ន័រវែស បង្កើន​ជំនួយ​ដល់​អ៊ុយក្រែន​ដល់ ៧,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

ទិវាអន្តរជាតិ៨មីនា
ព័ត៌មានជាតិ១ ម៉ោង មុន

ទិវាអន្តរជាតិ ៨មីនា លោក នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាង​២០០​នាក់ ទស្សនកិច្ចបង្គោលព្រំដែន

អគ្គិភ័យ​
សន្តិសុខសង្គម២៦ នាទីutes មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ៖ សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន មិន​ស្មើ​ភាព​គ្នា​សោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

Sokha Hotels

ព័ត៌មានពេញនិយម