Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង១៣០លានដុល្លារពីការនាំចេញកង់នៅក្នុងរយៈពេល៤ខែនេះ

បានផុស

នៅ

កម្ពុជា​រកចំណូល​បាន​ ​១៣១​,​៧៤​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កង់​ ​និង​កង់​អគ្គិសនី​ទៅកាន់​ទី​ផ្សារ​បរទេស​ក្នុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​៤​ ​ថយ​ចុះជិត​ ​៤​០​ ​ភាគរយ​ ​ពី​ជាង ​២១៨ លាន​ដុល្លារ​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ​ហេង​ ​សុខ​គង់​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​ធ្លាប់បាន​មានប្រសាសន៍ថា​ ​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ឧស្សាហកម្ម​កំពុង​ត្រូវ​បាន​ធ្វើឡើង​ ​ខណៈ​ដែល​តម្រូវ​ការ​ ​និង​ការ​បញ្ជាទិញ​ផលិតផល​មិនមែន​កាត់​ដេរ​មានការ​កើន​ឡើង​។​

​លោក​ ​ហេង​ ​សុខ​គង់​ ​បាន​​ថា​ “​ឧស្សាហកម្ម​ផលិត​កង់​គឺជា​ផលិតផល​នាំចេញ​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ ​ទៅកាន់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ ​ដែល​កង់​ផលិត​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រជាប្រិយភាព​”​។​

បើតាមលោក ហេង សុខគង់ មុនឆ្នាំ២០២០ ប្រទេសចិន ជាអ្នកនាំចេញកង់ច្រើនជាងគេទៅទីផ្សារអឺរ៉ុប ហើយចិនតៃប៉ិ គឺជាប់លំដាប់លេខ២។ ប៉ុន្តែ គិតចាប់ពីឆ្នាំ២០២០មក គឺកម្ពុជា ក្លាយជាប្រទេសទី១ ដែលនាំចេញកង់ច្រើនជាងគេទៅកាន់ទីផ្សារអឺរ៉ុប ស្មើនឹង ២៤%នៃការនាំចូលសរុបរបស់សហគមន៍អឺរ៉ុប ខណៈប្រទេសចិន មានត្រឹម ១៧% និងចិនតៃប៉ិ ១១%។ លោក ចាត់ទុកថា ឧស្សាហកម្មផលិតកង់របស់កម្ពុជា គឺមានសារៈសំខាន់ណាស់ សម្រាប់ជួយជំរុញកំណើនចំណូលចូលជាតិយ៉ាងច្រើន ដើម្បីការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ផលិតផលកង់របស់កម្ពុជាគឺជាផលិតផលដ៏មានសក្តានុពលមួយ ជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប។ ប៉ុន្តែលោកបានថ្លែងថា ការនាំចេញកង់នេះបានធ្លាក់ចុះអោយសារកត្តាខាងក្រៅចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ។

លោកបានថ្លែងថា៖«ដោយសារការផលិតកង់នៅស្រុកយើងគឺយើងផលិតកង់ដែលមានគុណភាពនិងមានតម្លៃថ្លៃគួរសម។ ដូច្នេះនេះពេលដែលការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនិងក្នុងតំបន់ វាពិតណាស់នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញកង់របស់យើងផងដែរ»។

ទី​ផ្សារ​សំខាន់​ៗ​សម្រាប់​ផលិតផល​កង់​របស់​កម្ពុជា​ ​គឺ​សហរដ្ឋអាមេរិក​ ​អាល្លឺម៉ង់​ ​អង់គ្លេស​ ​ជប៉ុន​ ​ចិន​ ​បណ្តា​ប្រទេស​អា​ស៊ាន​ បែ​ល​ហ្ស៊ិ​ក​ ​ហូឡង់​ ​អូ​ទ្រី​ស​ ស៊ុ​យ​អែ​ត​ ​ដា​ណឺ​ម៉ាក​ ​អូស្ត្រាលី​ ​ឆេ​ក​ ​អ៊ីតាលី​ កូឡុំ​ប៊ី​ ​កូរ៉េ​ខាងត្បូង​ អេស្ប៉ា​ញ​ ស្លូវេ​នី​ ​និង​កាណាដា​។​

បច្ចុប្បន្ននេះ​ ​មាន​ក្រុមហ៊ុន​ចំនួន​៥​បាន​ដំឡើង​កង់​សម្រាប់​ការនាំចេញ​។​ ​ក្រុមហ៊ុន​ទាំងនោះ​រួម​មាន​ ​ក្រុមហ៊ុន​Ever​grand​ ​Bicycle​ (​Cam​bo​d​i​a​) ​ក្រុមហ៊ុន​ ​Speed​t​e​c​h​ ​Industrial​ ​Co​ ​L​t​d​ ​ក្រុមហ៊ុន​ ​Smart​ ​T​e​c​h​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​ ​ក្រុមហ៊ុន​ ​A​ ​and​ J (​Cam​bo​d​i​a​) ​Co​ ​L​t​d​ ​និង​ ​ក្រុមហ៊ុន​ X​D​S ​Bicycle​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​។​

​ក្រុមហ៊ុន​ ​L​in​g​rich​ ​Bicycle​ (​Cam​bo​d​i​a​) ​Co​., ​L​t​d​ ​ត្រូវ​បាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​អនុម័ត​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កង់​ ​កង់​អគ្គិសនី​ ​និង​គ្រឿងបន្លាស់​កង់​ ​ដែល​មាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​តាយ​សេង​បា​វិ​ត​ ​ខេត្ត​ស្វាយរៀង​។​

​ក្រុមហ៊ុន​នេះ​ ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៧​.​២​ ​លាន​ដុល្លារ​អាមេរិក​ ​ដោយ​បង្កើត​ការងារ​បាន​ចំនួន​ ​៦​.​២​៥​០​ ​កន្លែង​។​

​ផលិតផលកង់​បាន​ក្លាយ​ជា​ផលិតផល​ផលិត​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ជាមួយនឹង​ផលិតផល​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​ផលិតផល​ធ្វើដំណើរ​ ​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​និង​ផលិតផល​កសិកម្ម​។​ លើសពីនោះទៅទៀត កង់​ត្រូវ​បាន​នាំចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងទៀត​ ​ដូចជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​និង​ប្រព័ន្ធ​ប្រទេស​ដែល​ទទួល​បាន​ឋានះ​អនុគ្រោះ​បំផុត​ផ្នែក​ពាណិជ្ជកម្ម​ជាដើម៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤៩ នាទីutes មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបង្ក្រាបទល្មើស! សមត្ថកិច្ចស្នើមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម

ព័ត៌មានជាតិ១៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៣ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៣ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម