Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Otis McAllister, Inc របស់អាមេរិកចាប់អារម្មណ៍លើការនាំអង្ករពីកម្ពុជា

បានផុស

នៅ

លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc បានបង្ហាញនូវចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជាសម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក ស្របពេលដែលប្រភេទអង្ករប្រណិត និងក្រអូបរបស់កម្ពុជាកំពុងទទួលបានការគាំទ្រនៅទីផ្សារមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីល្ងាចថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជាមួយលោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជាសម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក។

​លោក Patrick បានបង្ហាញការពេញចិត្តនូវភាពរីកចម្រើនជារួមរបស់កម្ពុជាដែលខុសប្លែកពីអ្វីដែលលោកធ្លាប់បានទទួលព័ត៌មាននៅខាងក្រៅ។ លើសពីនេះលោកបានធ្វើការកត់សម្គាល់ និងកោតសរសើរទៅលើកសិកម្មកម្ពុជា ជាពិសេសផលិតផលអង្ករដែលធានាបាននូវគុណភាព និងបរិមាណដែលទទួលយកបាន។

លោកជំទាវចម និម្មល បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗទាំង ១៦ ដែលជាសមាជិករបស់សហព័ន្ធធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជាចូលទៅផ្សារសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ។

លោក សុង សារ៉ន ប្រធានក្រមហ៊ុន Amru Rice (Cambodia) Co.ltd បានថ្លែងថា នាពេលបច្ចុប្បន្នការនាំចេញប្រភេទអង្ករល្អប្រណិត និង អង្ករសិរីរាង្គរបស់ក្រុមហ៊ុនលោកទទួលបានការចាប់អារម្មណ៍និងទទួលស្គាល់លើគុណភាពពីសំណាក់អតិថិជននៅប៉ែកអឺរ៉ុប អាមេរិក និងអូស្រ្តាលីកាន់តែច្រើនឡើងៗ។

លោកបានថ្លែងថា៖«ចាប់តាំងពីយើងបានពង្រីកការនាំចេញនូវប្រភេទអង្ករល្អប្រណិត និង អង្ករសិរីរាង្គនេះទៅកាន់បណ្តាប្រទេសនានានៅប្រទេសក្នុងសហគមន៍អឺរុប (EU) អាមេរិក អូស្ត្រាលី និងប្រទេសផ្សេងៗទៀត គឺប្រជាពលរដ្ឋនៅប្រទេសទាំងនោះចាប់ផ្តើមទទួលស្គាល់នូវគុណភាពអង្ករប្រណិតរបស់យើងកាន់តែច្រើនឡើង។ បច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងមមាញឹកក្នុងជំរុញការនាំចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះផងដែរ»។

បើតាមCRF​​បង្ហាញ​ថាមករា-មេសា ២០២៤ ក្រុមហ៊ុននាំចេញជាង ១៥,០០០ តោន កំណើនជាង ៥០% ធៀបរយះពេលដូចគ្នា នៃ ឆ្នាំ ២០២៣ ។

ក្នុង​ឆ្នាំ​២០២៣កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​សរុប​ ៦៥៦ ៣២៣​តោន កើន​ឡើង​៣​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ចំណែក​ទឹក​ប្រាក់​ប្រមូល​បាន​មាន​ចំនួន ៤៦៦​លាន​ដុល្លារ កើន​ឡើង ១៣​ភាគ​រយ​។ អង្ករ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​គោល​ដៅ​ចំនួន ៦១​ប្រទេស​/ដែនដី​ តាម​រយៈ​ក្រុម​ហ៊ុន​នាំ​ចេញ​​ចំនួន ៦៣​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថយចុះតិចតូចនៅត្រីមាសទី៣

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

Sokha Hotels

ព័ត៌មានពេញនិយម