សេដ្ឋកិច្ច
តម្លៃប្រេងសកលបន្តធ្លាក់ចុះ ទោះ OPEC+ ប្រកាសបន្តកាត់បន្ថយទិន្នផលប្រេង
តម្លៃប្រេងបានបន្តធ្លាក់ចុះនៅក្នុងការជួញដូរនៅអាស៊ីនាថ្ងៃអង្គារនេះ ទោះបីអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានប្រកាសពីការបន្តនៃយន្តការកាត់បន្ថយទិន្នផលប្រេងរបស់ខ្លួនក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការបន្តធ្លាក់ចុះនេះកើតមាន ខណៈអ្នកវិនិយោគកំពុងព្រួយបារម្ភអំពីកំណើននៃការផ្គត់ផ្គង់នៅពេលក្រោយក្នុងឆ្នាំនេះ ចំពេលមានការប្រុងប្រយ័ត្នចំពោះការព្យាករណ៍ពីតម្រូវការរបស់អ្នកប្រើប្រាស់សំខាន់ៗនៅសហរដ្ឋអាមេរិក។
តួលេខរបស់ Oilprice.com បង្ហាញថា តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៦១ សេន ឬ ០,៧៨ ភាគរយ ត្រឹម ៧៧,៧៥ ដុល្លារ/បារ៉ែល នៅម៉ោង ១២ ព្រឹក (អាមេរិក ឬកណ្ដាលថ្ងៃត្រង់នៅកម្ពុជា)។ បើតាមរ៉យទ័រ តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះក្រោម ៨០ ដុល្លារ/បារ៉ែលជាលើកដំបូងរាប់តាំងពីថ្ងៃ ៧ កុម្ភៈ ក្រោយធ្លាក់ចុះជាង ៣ ភាគរយ កាលពីថ្ងៃចន្ទ។ ចំណែកឯប្រេងឆៅអាមេរិក ម៉ាក West Texas វិញ បានធ្លាក់ចុះ ៦៧ សេន ឬ ០,៩០ ភាគរយ ទៅ ៧៣,៥៥ ដុល្លារ/បារ៉ែល។
ការបន្តធ្លាក់ចុះនេះ ធ្វើឡើងក្រោយ OPEC+ បានប្រកាសបន្តយន្តការកាត់បន្ថយទិន្នផលប្រេង៥,៨៦ លានបារ៉ែល/ថ្ងៃ ឬប្រហែល ៥,៧ ភាគរយនៃតម្រូវការសកល ដោយចង្អុលបង្ហាញពីកំណើនតម្រូវការខ្សោយ អត្រាការប្រាក់ខ្ពស់ និងការកើនឡើងនៃផលិតកម្មប្រេងរបស់អាមេរិក ខណៈតម្លៃជួញដូរប្រេងសកល ទាបជាងការចង់បានរបស់ប្រទេសលក់ប្រេងមួយចំនួន ដើម្បីឱ្យពួកគេអាចធ្វើតុល្យភាពថវិកា។

តាមការចុះផ្សាយរបស់រ៉យទ័រ សកម្មភាពផលិតកម្មរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងរយៈពេល២ខែជាប់គ្នាៗក្នុងខែឧសភា ខណៈការចំណាយលើការសាងសង់បានធ្លាក់ចុះដោយមិននឹកស្មានដល់សម្រាប់ខែទី២នៅក្នុងខែមេសា ដោយសារការថយចុះនៃសកម្មភាពក្រៅផ្ទះ ដែលការណ៍នេះធ្វើឱ្យតម្រូវការប្រេង និងឥន្ធនៈខ្សោយ។
សញ្ញានៃកំណើនតម្រូវការធ្លាក់ចុះ បានដាក់សម្ពាធលើតម្លៃប្រេងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលធ្វើឱ្យគេផ្ដោត ជាសំខាន់លើទិន្នន័យស្តីពីការប្រើប្រាស់ប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក។ យោងតាមទិន្នន័យរបស់ GasBuddy តម្លៃប្រេងសាំងជាមធ្យមនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៥,៨ សេន/ហ្គាឡុង មកត្រឹម ៣,៥ ដុល្លារ/ហ្គាឡុង កាលពីថ្ងៃចន្ទ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?