Connect with us

សេដ្ឋកិច្ច

ផលិតកម្ម​ឧស្សាហកម្ម​វៀតណាម​ កើន​ឡើង​​ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​

បានផុស

នៅ

​ការិយាល័យ​ស្ថិតិ​ទូទៅ​​របស់​​វៀតណាម​​ (GSO) ​បាន​ឱ្យ​ដឹង​ថា​ សន្ទស្សន៍​ផលិតកម្ម​ឧស្សាហកម្ម​ (IIP) ​របស់​ប្រទេស​ បាន​បន្ត​កំណើន​វិជ្ជមាន​របស់​ខ្លួនក្នុង​រយៈ​ពេល​៥​ខែ​នៃ​ដើម​ឆ្នាំ​នេះ​​ ដោយ​កើន​ឡើង​ចំនួន​ ៦,៨ ភាគរយ​​ បើ​ធៀ​ប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​មុន​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​VnExpress។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

GSO ​បាន​​បន្ត​​ថា​ IIP ​នៅ​ខែ​ឧសភា​​ បាន​កើន​ឡើង​ ៣,៩ ភាគរយ​ ធៀប​នឹង​ខែ​មេសា និង​ ៨,៩ ភាគរយ​ធៀប​នឹង​ខែ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​

​​ការ​ផលិត ​និង​​កែច្នៃ​​, ​​ផលិកម្ម​​​ និងការ​ចែក​ចាយ​អគ្គិសនី,​ ​ ​ការ​ផ្គត់​ផ្គង់​ទឹក​, ការ​គ្រប់​គ្រង​កាក​សំណល់​ និង​ទឹក​ស្អុយ,​ ​​កៅ​ស៊ូ​ ​និង​ប្លាស្ទិក​, ក៏​ដូច​ជា​គ្រឿង​សិង្ហរឹម​​ សុទ្ធ​សឹង​តែ​បាន​កើន​​ ​ខណៈ​វិស័យដែល​ធ្លាក់​ចុះ​រួម​មាន​​ការ​ជួស​ជុល​ ថែទាំ ​និង​ដំឡើង​គ្រឿង​ចក្រ​ និង​បរិក្ខារ​, និង​​ការ​ទាញ​យកប្រេង​ឆៅ​ និង​ឧស្ម័ន​ធម្មជាតិ​ជា​ដើម​។

​ប្រធាន​សមាគម​ឧស្សាហកម្ម​មេកានិក​វៀតណាម​ ​លោក​ Dao Phan Long បាន​និយាយ​ថា​ ការ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​អភិវឌ្ឍន៍​ដើម្បី​ធ្វើ​ពិពិធកម្ម​ប្រភព​ផ្គត់​ផ្គង់​ ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ និង​ការ​វិនិយោគ​នឹង​ជួយ​វៀតណាម​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ផលិតកម្ម​ និង​នាំ​ចេញ​ដ៏​សំខាន់​ ក្នុង​ខ្សែ​សង្វាក់​តម្លៃ​សកល​។​

យ៉ាង​ណា​មិញ​ ​ការ​ព្យាករណ៍ខ្សោយ​​លើ​​​​កំណើន​​សេដ្ឋកិច្ច​ពិភព​លោក​សម្រាប់​ឆ្នាំ​ ២០២៤​ ​អតិផរណា​ខ្ពស់​​ និង​ភាព​តាន​តឹង​ភូមិសាស្ត្រន​យោបាយ​ក្នុង​តំបន់​ផ្សេង​ៗ​ បាន​ធ្វើ​ឱ្យ​វៀតណាម ដែល​ជា​ប្រទេស​ចូល​រួម​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ច្រើន​ និង​មាន​​​​សេដ្ឋកិច្ច​បើក​ចំហ​នោះ​ ​​នៅ​តែ​ងាយ​រង​ផល​ប៉ះ​ពាល់​នឹង​​ហានិភ័យ​ទាំង​នេះ​។

លោក​ Long ​បាន​និយាយ​ថា​ ក្រុមហ៊ុន​នានា​នៅ​តែ​ត្រូវ​ការ​ដំណោះ​ស្រាយពាក់​ព័ន្ធ​​ដែល​ផ្តល់​ដោយ​អន្តរ​ក្រសួង​ និង​វិស័យ​ និង​ការ​គាំទ្រ​ពី​អាជ្ញាធរ​ ក្នុ​ង​ការ​ដោះ​ស្រាយ​ការ​លំបាក​ទាក់​ទង​នឹង​ដើម​ទុន​ អត្រាការ​ប្រាក់ ​និង​នីតិ​វិធី​រដ្ឋបាល។​

​កន្លង​មក​ ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្មវៀតណាម​​ បាន​សន្យា​ពន្លឿន​ការ​បញ្ចេញ​ទុន​វិនិយោគ​សាធារណៈ​ និង​ពិនិត្យ​បញ្ហា​ដែល​មិន​ទាន់​ដោះ​ស្រាយ​រួម​​ ដើម្បី​ធ្វើ​ឱ្យ​​គម្រោង​សំខាន់​ៗក្នុង​វិស័យ​អគ្គិសនី​ ប្រេង​ និង​ឧស្ម័ន​ ​ឧស្សាហកម្ម​ ផលិតកម្ម​ កែច្នៃ ​និង​រ៉ែ​ ​អាច​ដាក់​​ដំណើរ​ការ​បាន​ឆាប់​រហ័ស​ ​ក៏​ដូច​ជា​បង្កើត​សមត្ថភាព​ទីផ្សារ​សម្រាប់​ការ​អភិវឌ្ឍន៍​អាជីវកម្ម​​ជា​ដើម​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម