Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុនអាមេរិក​សិក្សាទិញអង្ករកម្ពុជា​ និងផលិតផលផ្សេងទៀត​ទៅទីផ្សារអាមេរិក

បានផុស

នៅ

ក្រុមហ៊ុន Otis McAllister ​របស់អាមេរិក ​មើលឃើញអំពីសក្ដានុពលនៃវិស័យស្រូវអង្ករកម្ពុជា ​នឹង​មាន​បំណងនាំចេញទៅទីផ្សារអាមេរិក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុងជំនូបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៤ លោក Patrick Murphy អនុប្រធាន​ប្រតិ​បត្តិផ្នែកស្រូវ និងធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister​ បានលើកឡើងថា លោកមើល​ឃើញ​អំពី​សក្ដា​នុពលរបស់វិស័យស្រូវអង្ករកម្ពុជា ហើយលោកនឹងបន្តចូលរួម​នាំយកអង្ករកម្ពុជា និងផលិត​ផល​ផ្សេងៗ​ទៀតតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការទៅទីផ្សាសហរដ្ឋអាមេរិក។

​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា និងការ​មើល​ឃើញពីភាពចាំបាច់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ​នានា​ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស សំដៅបង្កើនភាពប្រកួតប្រជែងលើតម្លៃ​ភស្ដុភារ​កម្មកម្ពុជា ជាចំណែក​ជំរុញការ​នាំចេញ និងបង្កើនផលចំណេញ ចំពោះវិនិយោគិនផងដែរ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ​​គិតចាប់ពីខែមករា-មេសា ២០២៤ ក្រុមហ៊ុននាំចេញជាង ១៥,០០០ តោន កំណើនជាង ៥០% ធៀបរយៈពេលដូចគ្នា នៅឆ្នាំ ២០២៣។

ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​សរុប​ ៦៥៦ ៣២៣​តោន កើន​ឡើង​៣​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ចំណែក​ទឹក​ប្រាក់​ប្រមូល​បាន​មាន​ចំនួន ៤៦៦​លាន​ដុល្លារ កើន​ឡើង ១៣​ភាគ​រយ​។ អង្ករ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​គោល​ដៅ​ចំនួន ៦១​ប្រទេស​/ដែនដី​ តាម​រយៈ​ក្រុម​ហ៊ុន​នាំ​ចេញ​​ចំនួន ៦៣​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម